ព្រៃ​ឈើ​នៅ​សហ​គម​ន៏​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ភូមិ​អូរ​ច្រារ​និង​ពូ​គង់​ទទួល​រង​ការ​កាប់​បំ​ផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​​

យោង​តាម​កំ​ណត់​ហេតុ​ស្តី​ពី​បទ​ល្មើស​កាប់​ព្រែ​ឈើ​ជា​ពិ​សេស​ដើម​ច្​បោះជ័រ​ទឹក​របស់​សហ​គមន៏​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ភូមិ​អូរ​ច្រារ​និង​ពូ​គង់​បាន​ឲ្យ​ដឹង​ថា ​ព្រៃ​ឈើ​នៅ​សហ​គមន៏​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ភូមិ​អូរ​ច្រារ​និង​ពូ​គ​ង់​កំ​ពុង​តែ​ទទួល​រ​ង​នូវ​ការ​កាប់​បំ​ផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​សំ​ណាក់​ឈ្មួញ​ដែល​ជា​ជន​ជាតិ​វៀត​ណាម​។​

IMG_2932 (1) copyកំ​ណត់​ហេតុ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​តាម​ការ​ប៉ាន់​ប្រ​មាណ​ទំ​ហំ​នៃ​ការ​កាប់​បំ​ផ្លាញ​ឈើ​នៅ​ក្នុង​សហ​គមន៍​របស់​ពួក​គាត់​មាន​ប្រ​មាណ​ជា​៦០​០០​ទៅ​៧០​០០​ហិច​តា​នៃ​ចំ​នួន​​ផ្ទៃ​ដី​សរុប​របស់​សហ​គមន៏​៩​០​៧០​ហិច​តា។​នេះ​មាន​ ន័យ​ថា​ការ​ កាប់​បំ​ផ្លាញ​ស្ទើ​រ​ជិត​ដល់​ភូមិ​គឺ​មាន​ចំ​ងាយ​ផ្ទៃ​ដី​ព្រៃ​ឈើ​ដែល​សល់​គឺ​​ប្រ​មាណ​​តែ​៣​គី​ទ្បូ​ម៉ែត្រ​ ពី​ភូមិ​តែ​ប៉ុ​ណ្ណោះ​ ។​

នៅ​ក្នុង​កំ​ណត់​ហេតុ​នោះ​បាន​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ព្រ​ហស្បត្តិ៏​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០​១៤​វេ​លា​ម៉ោង​ប្រ​មាណ​៤​រសៀល​តំ​ណាង​សហ​គមន៏​ភូមិ​ពូ​គង់​បាន​រាយ​ការណ៏​ថា​ក្រុម​សហ​គមន៏​ភូមិ​ពូ​គង់​បាន​ចុះ​ល្បាត​ព្រៃ​សហ​គមន៏​នៅ​តំ​បន់​អូរ​ប៉​គឺ​បាន​ឃើញ​បទ​ល្មើស​កាប់​ព្រៃ​ឈើ​ជា​ពិ​សេស​ដើម​ជ័រ​ដែ​ល​ជា​ប្រ​ភេទ​ដើម​ធ្នុង​ស្រ​ទ្បៅ​កកោះ​ចង្ក្រាំ​យ៉ាង​សា​ហាវ​ពី​សំ​ណាក់​ជន​ជាតិ​វៀត​ណាម​។​ជាក់​ស្តែង​គឺ​ក្រុម​ល្បាត​សហ​គមន៏​គឺ​បាន​ចាប់​ជន​ល្មើស​វៀត​ណាម​បា​ន​ចំ​នួន​៤​នា​ក់​។​តាម​ការ​លើក​ទ្បើង​របស់​ជន​ល្មើស​គឺ​បាន​លើក​ទ្បើ​ង​ថា​មេ​ការ​ក្រុម​ហ៊ុន​បិន​ផ័ក​២​​គឺ​ជា​អ្នក​បញ្ជារ​ហើយ​ពួក​គេ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន​បិន​ផ័ក​២​។​

ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​នេះ​គួរ​តែ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប​ន្ទាន់​ជា​មួយ​សហ​គមន៏​ដើ​ម្បី​ពង្រឹង​សាម​គ្គី​ចុះ​ទ​ប់​ស្កាត់​បទ​ល្មើស​ជាក់​ស្តែង​។​ជ្រើស​រើស​តំ​ណាង​ជួប​ប្រ​ជុំ​ជា​មួយ​អា​ជ្ញា​ធរ​ដើ​ម្បី​រាយ​ការណ៏​ពី​បញ្ហា​បទ​ល្មើស​។​សរ​សេរ​ពាក្យ​បណ្តឹង​ជូន​ទៅ​អា​ជ្ញា​ធរ​ថ្នាក់​ជាតិ​ដើ​ម្បី​តាម​ដាន​ត្រួត​ពិ​និត្យ​ដំ​ណើរ​ការ​របស់​ក្រុម​ហ៊ុន​បិន​ផ័ក​៣​(អាច​ស្នើ​សុំ​ការ​បញ្ឍប់​ក្រុម​ហ៊ុន​)​។​ជូន​ដំ​ណឹង​អំ​ពាវ​នា​ដល់​អា​ជ្ញា​ធរ​ពាក់​ព័ន្ធ​ថ្នាក់​មូល​ដ្ឋាន​ថ្នាក់​ខេត្ត​និង​ជាតិ​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់​និង​បណ្តាញ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ដែល​សម្រប​សម្រួល​ដោយ​អ៊ិន​ជី​អូ​ហ្វ​រ៉ុម​សូម​ជួយ​ស្វែង​រក​កិច្ច​អន្ត​រា​គមន៏​ពី​ស្ថា​ប័ន​ក្រ​សួង​ឲ្យចុះ​សើ​បអង្គេត​និង​ត្រួ​ត​ពិ​និត្យ​ក្រុម​ហ៊ុន​បិន​ផ័ក​ជា​បន្ទាន់​ទៅ​លើ​ការ​សង្ស័យ​របស់​សហ​គមន៏​ដែល​ពាក់​ព័ន្ធ​ការ​ចូល​រួម​ជំ​រុញ​នាំ​ឲ្យ​ការ​ឈើ​យ៉ាង​គំ​ហុក​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative