ខេត្ត​​មណ្ឌល​​គិ​រី ​ចាប់​​ផ្ដើម​​​ចុះ​​ត្រ​ជាក់​​ខ្លាំង​ ចន្លោះ​​ពី​​ ៩​ ​ទៅ ​១៣ ​អង្សា​សេ​

លោក​​​ខែម​ ភារម្យ​ ប្រ​ធាន​​មន្ទីរ​​ធន​​ធាន​​ទឹក​​ និង​​ឧតុ​និយម​​ខេត្ត​ម​ណ្ឌល​គី​រី​ បាន​​មាន​​ប្រ​សា​សន៍​​ថា​ ​គិត​​ចាប់​​​​ពី​​ថ្ងៃ​​ទី​​១៥ ​រហូត​​ដល់​​ព្រ​លឹម​​ថ្ងៃ​​ទី​​១៨​ ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ​​ សី​តុណ្ហ​ភាព​នៅ​​ខេត្ត​​មណ្ឌល​​​គិ​រី​ ចាប់​​ផ្ដើម​​​ចុះ​​ត្រ​ជាក់​​ខ្លាំង​ ចន្លោះ​​​ពី​​ ៩​ ​ទៅ​ ១៣​ អង្សា​សេ ​និ​ង​​មាន​​លាយ​​ឡំ​​ជំ​នោរ​ខ្យល់​​ និង​​ផ្សែង​​អ័ព្ទ​​​ធ្លាក់​​យ៉ាង​​ខ្លាំង​​ទៀត​​ផង​។

a (1) copyលោក​​ខែម ​ភា​រម្យ​ បាន​​មាន​​ប្រ​សា​សន៍​ប​ន្ត​​ថា​ មូល​ហេតុ​​អា​កាស​​ធាតុ​​ចុះ​​ត្រ​ជាក់​​ខ្លាំង​​នៅ​​ស្រុក​​ចំនួន​​២​​ គឺ​ ក្រុង​​សែន​​មនោ​រម្យ​ និង​​ស្រុក​​អូរ​រាំង​​នោះ ​ដោយ​​សារ​​​តែ​​កំ​ពស់​​ពី​​នី​វ៉ូ​​ទឹក​​សមុទ្រ​​ចាប់​​ពី​​700​ ទៅ​​900​​ម៉ែត្រ​ ដែល​​លក្ខណៈ​​បែប​​នេះ​​វា​​បង្ក​​ឲ្យ​​មាន​​សំ​ណើម​​ខ្ពស់​​ និង​​ចាប់​​ចុះ​​​ត្រ​ជាក់​​បែប​​នេះ។​ ប៉ុ​ន្តែ​​ការ​​ចុះ​​ត្រ​ជាក់​​បែប​​នេះ​​គេ​​ពុំ​​ទាន់​​សង្កេត​​ មាន​​បញ្ហា​​អ្វី​​កើត​​ឡើង​នោះ​​​ឡើយ៕​

អា​កាស​​ធាតុ​​ត្រ​ជាក់​បែប​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​​ប្រ​ជា​ព​ល​រដ្ឋ​​​​ពុំ​សូវ​ចេញ​ក្រៅ​ធ្វើ​ដំ​ណើរ​ទាំង​ ថ្មើរ​​ជើង​​ និង​​ជិះ​​ម៉ូ​តូ​​​​ទេ​។ ​ដោយ​​ឡែក​រថ​យន្ត​​អាច​​ធ្វើ​​ចរា​ចរ​​​ជា​​ធម្ម​តា ​គ្រាន់​​តែ​​ធ្លាក់​​អ័ព្ទ​​ខ្លាំង​​បន្តិច​​ ដែល​​ត្រូវ​​តែ​​ប្រុង​​ប្រ​យ័ត្ន​​គ្រប់​​ពេល​​ធ្វើ​​ដំ​ណើរ​​នៅ​​តាម​​ដង​​ផ្លូ​វ​។

​ក្រ​សួង​ធ​ន​ធាន​ទឹក​និង​ឧត្តុ​នយម​បាន​ជួន​ដំ​ណឹង​រួច​ហើយ​ដោយ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំ​ពើ​អា​កាស​ធាតុ​ចុះ​ត្រ​ជាក់​នេះ​ដោ​យ​សារ​​តែ​​ប្រ​​ទេស​​​កម្ពុជា​​​បាន​​​ទទួល​​​រង​​​ឥទ្ធិ​​ពល​​​ពី​​​ ខ្យល់​​​មូ​​ស្យុង​​​ ឥ​​សាន្ត​​​ និ​ង​​​ជ្រ​​លង​​​សម្ពាធ​​​ខ្ពស់​​​សី​​​បេ​​រី​​​ បាន​​​បង្កើត​​​ឥទ្ធិ​​ពល​​​របស់​​​វា​​​កាន់​​​តែ​​​ខ្លាំង​​​នោះ​​នឹង​​ធ្វើ​​​ឲ្យ​​ស៊ី ​​តណ្ហ​​ភាព​​​អប្ប​​បរ​​មា​​​ ធ្លាក់​​​មក​​​ត្រឹម​​១៥​​​ទៅ​​​១៧​​​អង្សា​​សេ​​នៅ​​​តំ​​បន់​​ភ្នំ​​​ ដង​​​រែក​​​និ​ង​​តំ​​បន់​​​មួយ​​​ចំ​​នួន​​​ទៀត​​។

​លោក ​​លឹម​​​ គាន​​​ហោ ​​​រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​​ធន​​ធាន​​ទឹក​​​និង​​​ឧត្តុ​​និ​​យម​​​បាន​​​ឲ្យ​​ដឹង​​​ ក្នុង​​សេច​​ក្តី​​ជួន​​​ ​​ដំ​​ណឹង​​ចុះ​​​ថ្ងៃ​​​​ទី​​១១​​ធ្នូ​​​ថា​​​បច្ចុ​​ប្បន្ន​​​ ប្រ​​ទេស​​​កម្ពុជា​​បាន​​​និង​​​កំ​​ពុង​​​ទទួល​​​រង​​​ឥទ្ធិ​​ពល​​​ពី​​​ខ្យល់​​មូ​​ស្យុង​​​ឥ​​សាន្ត​​ ​និ​​ង​​​ជ្​រ​លង​​​សម្ពាធ​​​ខ្ពស់​​​ ស៊ី​​បេ​​រី​​ វា​​បាន​​​បង្កើន​​​ឥ​ទ្ធិ​ព​ល​​​កាន់​​​តែ​​ខ្លាំ​​ង​​​ម​ក​​​លើ​​តំ​ប​​ន់​​មួយ​​​ចំ​​នួ​​ន​ក្នុង​​​ប្រ​​ទេស​​កម្ពុជា​​​ ​។លក្ខណៈ​​បែប​នេះ​​និង​ធ្វើ​ឲ្យ​ស្ថាន​​ភាព​អា​កាស​​ធាតុ​​ ​នៅ​​កម្ពុជា​​ចុះ​ត្រ​ជាក់​​ ចាប់​​ពី​ថ្ងៃ​ទី​១​៧​ខែ​ធ្នូ ​​រយៈ​​ពេល​​មួយ​​សប្តាហ៏​។​​

សេច​​ក្តី​​ជួន​​​ដំ​​ណឹង​​​នោះ​​ប​ញ្ជាក់​​ថា ​​តំ​​ប​ន់​​ដែល​​​ទទួល​​​រង​​​ឥទ្ធិ​​ពល​​​ពី​​ខ្យល់​​មូ​​ស្យុង​​​ឥ​​សាន្ត​​​ និ​​ង​​​ជ្រ​​លង​​​សម្ពាធ​​​ខ្ពស់​ ​​ស៊ី​​បេ​រី​​ ​មាន​​​ដូច​​ជា​​​ តំ​​បន់​​​ជួរ​​​ភ្នំ​​ដង​​​រែ​ក​ ​​ ខេត្ត​​​ឧត្ត​​​រ​​​មាន​​​ជ័យ​​​ ព្រះ​​វិហារ​​ ​មណ្ឌល​​​គី​​រី ​​​និង​​​ខេត្ត​​រតនៈ​​​គី​​រី​ ​​ ស៊ី​​តណ្ហ​​ភាព​​​អប្ប​​បរ​​មា​​​ មាន​​​ចាប់​​​ពី​​១​៥​​ទៅ១​​​​៧​អង្សា​​សេ​​​ និង​​​ស៊ី​ត​ណ្ហ​​ភាព​​​អតិ​​បរ​មា ​​​មាន​​​​​ពី​​​ ​២​៥​​​ទៅ​​២៧​​​អង្សា​​សេ។​​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

 

Google Analytics Alternative