សមា​គម​​ព្យា​បាល​​ដោយ​​ចល​នា​​កម្ពុជា​ បើក​​សន្និ​បាត​​ប្រ​ចាំ​ឆ្នាំ​​លើក​​​ទី​​១៤

សមា​គម​​ព្យា​បាល​​ដោយ​​ច​ល​នា​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៨ ​ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​​បាន​​បើក​​សន្និ​បាត​ជា​តិ​​ព្យា​បាល​​ដោយ​​ចល​នា​​ប្រ​ចាំ​​លើក​​ ទី​​១៤ ​របស់​​ខ្លួន​ នៅ​​មន្ទី​រ​​ពេទ្យ​​កុ​មារ​​ជាតិ ​ក្រោម​​អធិ​បតី​ភាព​​ពី​​លោក​​សា​ស្ត្រា​ចារ្យ​ ស៊ា​ ហួង​ អនុ​រដ្ឋ​លេ​ខា​ធិ​កា​រ​​ក្រ​សួង​​សុ​ខា​ភិ​បាល​។​​

1 copyលោក​ សុង​ សិទ្ធ​ ប្រ​ធាន​​ស​មាគ​ម​ព្យា​បាល​​ដោយ​​ចល​នា​​បាន​​ឲ្យ​​ដឹង​​ថា​ សន្និ​បាត​ជាតិ​​លើក​​ទី​​១៤​​ដែល​​ប្រា​រព្ធ​​ធ្វើ​​រយៈ​ពេ​ល​​ពីរ​​(​​ថ្ងៃ​ទី​​១៨-​១៩​ ខែ​​ធ្នូ​​)​​នេះ ​ក្នុង​​គោល​បំ​ណង​​ដើ​ម្បី​​បង្កើន​ និង​​ ពង្រឹង​​ទំ​នាក់​ទំ​នង​​វិជ្ជា​ជីវៈ​​ជា​​លក្ខណៈ​​ជាតិ ​និង ​​អន្តរ​ជាតិ ​ចែក​រំ​លែក​​ចំ​ណេះ​ដឹង​ បទ​ពិ​សោ​ធន៍​ បច្ចេក​វិជ្ជា​​ថ្មីៗ​ និង​​ការ​សិ​ក្សា​​ស្រាវ​ជ្រា​វ​​ជា​មួយ​នឹង​​សមា​ជិក​សមា​គម​ និង​ ​គ្រូ​ពេទ្យ​​ព្យា​បាល​​ដោយ​​ចល​នា​​ក្នុង​​ប្រ​ទេស​​កម្ពុជា​ ការ​​លើក​​កម្ពស់​​ ការ​​ផ្សព្វ​ផ្សាយ​​ ការ​​ព្យា​បាល​​ដោយ​​ចល​នា​​ក្នុង​​វិ​ស័យ​​សុ​ខា​ភិ​បាល ​និង​​ស្តា​​ល​ទ្ធភាព​​ពល​កម្ម ​ការ​កំ​ណត់​​តួ​នា​ទី​ និង​​ ភាព​​ទទួល​ខុស​ត្រូវ​​របស់​​គ្រូ​ពេទ្យ​​ព្យា​បាល​​ដោយ​​ចល​នា​​ក្នុង​​វិ​ស័យ​​សុ​ខា​ភិ​បាល​ និង​​ស្តា​​លទ្ធ​ភាព​​ពល​កម្ម ​និង​​ការ​​លើក​​កម្ពស់​​សុខ​ភាព​​កុ​មារ​​តាម​រយៈ​​​ការ​​ព្យា​បាល​​ដោយ​​ច​ល​នា។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative