ឆ្នាំ​២០​១៤​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បាន​សំ​លាប់​​មនុស្ស​​ជា​ង​២​ពាន់​​នា​​ក់​នៅ​​រាជ​ធា​នី​​ភ្នំ​ពេ​ញ​

លោក​​ឧ​ត្ត​​ម​​សេ​នី​យ៍​​ទោ ​ឡាយ ​ប៊ុន​ថន​ អនុ​ប្រ​ធាន​នាយក​ដ្ឋាន​​កណ្តាល​​សណ្តាប់​ធ្នាប់​​បាន​​​មាន​ប្រ​សា​សន៍​ថា ​នៅ​​ឆ្នាំ​២០​១៤​ គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​មាន​ការ​​កើត​ឡើង​​ចំនួន ​៤,​៨​៤​៥ ​ករណី​​លើ​ ៤​,​៣២​៧​ករ​ណី ​កើន​ឡើង ​៥​១​៨​ករ​ណី ​និង​​ចំនួន​​អ្នក​ស្លាប់​​មាន​​ចំនួន​ ២,​១៤​៨​នាក់​ លើ​១,​៩​០​១​នាក់ ​កើន​ឡើង​ ២៤​៧​នាក់​​បើ​​ប្រៀប​ធៀប​​នឹង​​ឆ្នាំ​២០​១៣​កន្លង​ទៅ។​

04_01_2011_HOUR_TRAFICE  (1) copyរីឯ​​អ្នក​របួស​ធ្ងន់​​មាន​​ចំ​នួន ​៤​,​៦៥​៤​នាក់ ​លើ​៤​,​២​០៥​នាក់​ កើន​ឡើង ​៤​៤​៩​នាក់​ និង​​អ្ន​ក​​របួស​ស្រា​ល​​មាន​​ចំ​នួន​៣,​៤០​៣​នាក់ ​លើ​៣,​០​០​៣​នាក់ ​កើន​ឡើង ​៤​០​០​នាក់ ​នេះ​​បើ​​ប្រៀប​ធៀប​​នឹង​​ឆ្នាំ​២០​១៣​ដូច​គ្នា​ ។​

លោក​​បាន​លើក​ឡើង​​បែប​នេះ​​កាល​ពី​​ព្រឹ​ក​​ថ្ងៃទី​១៨​ ខែ​​ធ្នូ​ ឆ្នាំ​២០​១៤​ នៅ​​ភោជ​នីយ​ដ្ឋាន​​ទន្លេ​បា​សាក់​២​ក្នុង​​កម្ម​វិធី​​បើក​​វគ្គ​​បណ្តុះ​បណ្តាល​​ន​គ​រ​បាល​​ចរា​ចរណ៍​​ឲ្យ​​ក្លាយ​ជា​​គ្រូ​​បង្គោល​​អប់​រំ​​ចរា​ចរណ៍​​នៅ​តាម​​មូល​ដ្ឋាន​​លើ​​ការ​មិន​​ពាក់​មួក​​សុ​វត្ថ​​ភាព​ និង​​ការ​បើក​បរ​​ក្រោម​​ឥទ្ធិ​ពល​​នៃ​​ជាតិ​​ស្រ​វឹង ​ដែល​​រៀប​ចំ​​​ដោយ​​នា​យក​ដ្ឋាន​​កណ្តាល​​សណ្តាប់​ និង​​មាន​ការ​​ជួយ​ឧប​ត្ថ​ម្ភ​​ពី​​គម្រោង​​សុ​វត្ថិ​ភាព​​ចរា​ចរណ៍​​ផ្លូវ​គោក​​ស​កល ​។

​ពាក់​ព័ន្ធ​​នឹង​ វគ្គ​​បណ្តុះ​បណ្តាល​​នេះ ​លោក​​ឧ​ត្ត​ម​​សេ​នីយ៍​​ទោ​​ឡាយ​​ ប៊ុន​ថន ​​បាន​​មាន​​ប្រសា​សន៍ ​ថា​​គោល​បំ​ណង​​សំ​ខាន់​​នៃ​​វគ្គ​​បណ្តុះ​បណ្តាល​​នេះ​​មាន​​មាន​៣​ចំ​ណុច​សំ​ខាន់ៗ​រួម​មាន ​ទី​១​.​ចង់​​បង្កើន​ ចំ​ណេះ​ដឹង​​បន្ថែម​​ដល់​​នគ​រ​បាល​​ចរា​ចរ​ណ៍​​ផ្លូវ​គោក​​នៅ​តាម​​រាជ​ធា​នី ​ខេត្ត​ អំ​ពី​​ហា​និ​ភ័យ​​នៃ​​ការ​ មិន​​ពាក់​មួក​​សុ​វត្ថិ​ភាព ​និង​​ការ​បើក​បរ​​ក្រោម​​ឥទ្ធិ​ពល​​នៃ​​ជាតិ​​ស្រ​វឹង​,​ ទី​២.​លើក​ទឹក​ចិត្ត​ និង​​អប់រំ​​ប្រ​ជា​ពល​រដ្ឋ​​តាម​​មូល​ដ្ឋាន​ ឲ្យ​​មាន​ការ​​យល់​ដឹង​​លើ​​កត្តា​​ហា​និ​ភ័យ​​ខាង​លើ ​​ពិ​សេ​ស​​យ​ល់​ដឹង​​ពី​​ផ្លាក​សញ្ញា​​ចរា​ចរណ៍​សំ​ខាន់ៗ​និង​​ទី​៣.​ឲ្យ​​ប្រ​ជា​ព​ល​រដ្ឋ​​មាន​ការ​​ចូល​រួម​​ពេល​​មាន​ការ​​រឹត​បន្តឹង​​ច្បាប់​ និង​​រួម​ចំ​ណែក​​កាត់​បន្ថយ​​ចំ​នួន​​គ្រោះ​ថ្នាក់​ ចំ​នួន​​អ្នក​រង​គ្រោះ​ ចំ​នួន​​អ្នក​ស្លាប់​ និង​​រួម​ចំ​ណែក​​អនុ​វត្ត​តាម​​ផែន​ការ​​ជាតិ​​សុវ​ត្ថិភាព​​ចរា​ចរណ៍​​ផ្លូ​វ​គោក​ ២០​១០​-​២០​២០​ ។​

លោក​​អនុ​ប្រ​ធាន​​កណ្តាល​​សណ្តាប់​​ធ្នាប់​ បាន​​បញ្ជា​ក់​ថា ​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ខាង​លើ​​គឺ ​បណ្តាល​មក​ពី​​កត្តា​​មនុស្ស​ កត្តា​​យាន​យន្ត​ និង​​ផ្លូវ​​ថ្ល​ល់​ ហើយ​​មុខ​ស​ញ្ញា​​ដែល​​គ្រោះ​ថ្នាក់​​ច្រើន​ជាង​គេ​​គឺ ​កម្មករ​ ក​សិ​ក​រ និង​​សិ​ស្សា​នុ​សិស្ស​ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative