គ្រោះ​​ថ្នាក់​​ចរា​​ចរណ៍​​ថ្ងៃ​​ទី​​១៧​​ធ្នូ​បណ្តាល​ឲ្យមនុស្ស​ស្លាប់​៥​នាក់​និង​របួស​១៣​នាក់​

តាម​​របាយ​ការណ៍​ ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​កា​រដ្ឋាន​ នគរ​បាល​​ជាតិ​​នៅ​​ថ្ងៃ​ទី​​១៧ ​ខែ​​ធ្នូ​ ឆ្នាំ​​២​០​១៤​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំ​ង​​ប្រ​ទេស ​ចំ​នួន​​០៩​​លើក​ យប់​០១​​លើក​ បណ្តាល​ឲ្យ​​មនុស្ស​ ស្លាប់​​០៥​​នា​ក់​ (​​ស្រី​​ ​០២​​នាក់​​)​ របួស​ធ្ងន់​ ០៨​​នាក់​ (​​ស្រី​ ០៥​​នាក់​​)​ និង​​របួស​ស្រាល​ ០៥​​នាក់​ (​​ប្រុស​​)​ ។​​

2-sucess-18-September-2014-10-14-08-51658 (1) copyក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៩​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​ យាន​យន្ត​​សរុប ​១៨​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន ​១០​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៤​​គ្រឿង​​,​ រថ​យន្ត​​ធុន​​ធំ​ ០៣​​គ្រឿង​ និង​​យាន​​ផ្សេងៗ​ ០១​​គ្រឿង​ ។​​មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍ ​គឺ​​មក​ពី​​កត្តា​​ល្បឿន​ ០៥​​លើក​​​,​ មិន​​ប្​រកាន់​​ស្តាំ ​០១​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់ ​០២​​លើក ​និង​​កត្តា​​យាន​យន្ត ​០១​​លើក ​ក្នុង​នោះ​​​មាន​​អ្នក​ជិះ​​ម៉ូ​តូ ​គ្រោះ​ថ្នាក់​​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព ​១៦​​នាក់​ (​​យប់​ ០៤​​នាក់​​)​ ។​​

ចំ​ពោះ​រថ​យន្ត​​ដែល​​ត្រូ​វ​​ផាក​ពិ​ន័យ ​នៅ​​អង្គ​ភាព​​ប្រ​ចាំ​​ថ្ងៃ​​ទី​​១៧ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤​​នេះ ​សរុប​​ចំ​នួន ​៥​៤​៩​​គ្រឿង​ ក្នុង​នោះ​​មាន ​រថ​យន្ត​​ទេស​ចរណ៍​​គ្រូ​​សារ​ ៨០​​គ្រឿង​​,​ រថ​យន្ត​​ដឹក​​អ្នក​ដំ​ណើរ​​ធុន​​តូច​ ១​៤​៣​​គ្រឿង​​,​ រថ​យន្ត​​ដឹ​ក​​អ្ន​ក​ដំ​ណើរ​​ធុន​​ធំ​ ០៩​​គ្រឿង​​,​ រថ​យន្ត​​ដឹក​ទំ​និញ​​ធុន​​តូច​ ១១​៥​​គ្រឿង​ និង​​រថ​យន្ត​​ដឹក​ទំ​និ​ញ​​ធុន​​ធំ ​២​០២​​គ្រឿង​ ។​ រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​អធិ​ការ​ដ្ឋាន​​នគ​រ​បាល​​ស្រុក​ ចំ​នួន ​១​០​​គ្រឿង​​,​ នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ​៥០​​៦​​គ្រឿង​ និង​​នៅ​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ ៣៣​​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative