ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ព​ល​រដ្ឋ​កុំ​មា​ន​ការ​ជ្រួល​ច្រ​បល់​រង​ចាំ​លទ្ធ​ផល​ស្រា​វ​ជ្រា​វ​

បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​ប្រ​ជា​ពល​រដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​រកា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​ច្រើ​ន​នោះ​​លោក​ទេស​រដ្ឋ​មន្ត្រី​អៀង​ម៉ូ​លី​ប្រ​ធាន​អា​ជ្ញា​ធ​រ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​កុំ​មាន​ការ​ជ្រួល​ច្រ​បល់​សូម​រង​ចាំ​លទ្ធ​ផល​ការ​ស្រាវ​ជ្រាវ​ពី​ក្រុម​មន្ត្រី​ជំ​នាញ​ជាតិ​និង​អន្តរ​ជាតិ​។​

*​ក្រុម​មន្ត្រី​ជំ​នាញ​ជាតិ​និង​អន្តរ​ជាតិ​ចុះ​ពិ​និត្យ​រ​ក​មូល​ហេ​តុ​ករ​ណី​ប្រ​ជា​ពល​រដ្ឋ​ឆ្លង​មេ​រោគ​អេ​ដស៍​នៅ​​ឃុំ​​រ​​​កា​

*​ពល​រដ្ឋ​​ ចាស់​ក្មេង​១០​៦​នាក់​ឆ្លង​ មេ​រោគ​អេ​ដស៍​ក្នុង​ចំ​ណោម​អ្នក​មក​ធ្វើ​តេស្ត​ចំ​នួន​៧​៧​៥​នាក់​

11 copyកា​ល​ពី​ថ្ងៃ​ទី​១៧​ធ្នូ​ ឆ្នាំ​២០​១៤​ក្រុម​មន្ត្​រីសុ​ខា​ភិ​បាល​ជាតិ​និ​ង​អង្គ​ការ​អន្តរ​ជាតិ​បាន​ចុះ​ទៅ​ពិ​និត្យ​និង​ស្រាវ​ជ្រាវ​រក​ពី​មូល​ហេ​តុ​ពិត​ប្រាក​ដដែល​បណ្តាល​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រកា​ជា​ច្រើន​នាក់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ដោយ​ មិ​ន​ដឹង​មូល​ហេតុ​និង​មិន​ដឹង​ពី​ប្រ​ភព​ចំ​លង​នោះ។​

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​ វុន ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ជា​នា​យក​មជ្ឈម​ណ្ឌ​ជាតិ​ប្រ​យុទ្ធ​នឹ​ង​ជំ​ងឺ​អេ​ដស៍​កាម​រោគ​និង​សើរ​ស្បែក​បាន​មាន​ប្​រសា​សន៍​កាល​ពីរ​សៀល​ថ្ងៃ​ទី​១៧​ ធ្នូ​ ឲ្យ​ដឹង​ថា​​ក​រណី​ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​​រកា ​​ភូមិ​​អំ​​បែង​​ថ្ងែ​ ​និង​​ ភូមិ​​តា​​ហែន​​១​ឃុំ​រកា​ស្រុក​សង្កែ​ខេត្ត​បាត់​ដំ​បង​មាន​ឆ្លង​ ជំ​ងឺ​អេ​ដស៍​នេះ​ក្រុម​ការ​ងារ​យើង​បាន​ចុះ​ម​ក​ដល់​ទី​តាំង​នេះ​ហើយ​ដោយ​មាន​ក្រុម​ជំ​នាញ​ជាតិ​មក​ពី​មជ្ឈ​មណ្ឌល​ជាតិ​សក​ល​វិ​ទ្យា​ល័យ​​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​និង​អង្គ​ការ​អន្ត​រ​ជាតិ​មួយ​ចំ​នួន​ដូច​ជា​អង្គ​ការ​សុខ​ភាព​ភព​លោក​អង្គ​ការ​យូ​នី​សេ​ហ្វ​អង្គ​ការស៊ី​ឌី​ស៊ី​សហរ​ដ្ឋ​អា​មេ​រិក​និង​អង្គ​ការ​យូ​អិន​អេ​ដស៍​ដើ​ម្បី​ធ្វើ​ការ​ស្រា​វ​ជ្រា​វ​រក​ពី​មូល​ហេតុ​ថា​តើ​ការ​ចំ​លង​មេ​រោគ​អេ​ដស៍​ដល់​ប្រ​ជា​ព​ល​រដ្ឋ​យ៉ាង​ច្រើន​នេះ​បណ្តា​ល​មក​ពី​មូល​ហេតុ​អ្វី​ច្បាស់​លាស់​។​លោក​វេជ្ជ​បណ្ឌិតបាន​បន្ត​ថាជា​ជំ​ហាន​ដំ​បូង​យើង​ស្រា​វ​ជ្រាវ​ឃើញ​ថា​ការ​ធ្វើ​តេ​ស្ត​របស់​គ្រូ​ពេទ្យ​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​តែ​យើង​មិន​ទាន់​អាច​និ​យាយ​បាន​ពី​មូល​ហេតុ​នៅ​ឡើយ​ទេ​ដោយ​រង​ចាំ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀតជា​មុន​សិន​។​ដូច​នេះ​សូម​ប្រ​ជា​ពល​រដ្ឋ​រង​ចាំ​ការ​ស្រាវ​ជ្រាវ​ពី​ក្រុម​ការ​ងារ​ហើយ​នៅ​ពេល​ទទួល​បាន​លទ្ធ​ផល​ជាក់​លាស់​ហើយ​យើង​នឹង​ផ្តល់​ជួន​ប្រ​ជា​ពល​រដ្ឋ​និង​សា​ធា​រណៈ​ជន​បាន​ជ្រាប​ជាក់​ជា​មិន​ខាន​។​

លោក​វេជ្ជ​បណ្ឌិ​ត​មាន​ ឈី​វុន បាន​បន្ត​ថា ​វិ​ធាន​ការ​ណ៍​ដែល​យើង​ត្រូវ​ធ្វើ​នៅ ​ពេល​នេះ ​គឺ​ទី​១ ​អប់​រំ​ឲ្យ​ប្រ​ជា​ជន​ក្នុង​មូល​ដ្ឋាន​នេះ​យល់ ​និង​កុំ​មាន​ការ​រើស​អើង​គ្នា​ ទី​២ ​ផ្តល់​ឳ​សថ​ប្រ​ឆាំង​នឹ​ង​មេ​រោគ​អេ​ដស៍​ឬ​ថ្នាំ​ពន្យា​ជី​វិត​ដល់​អ្នក​រស់​នៅ​ជា​​មួ​យ​​មេ​រោគ​អេ​ដស៍​ និង​លើក​ទឹក​ចិត្ត​គាត់​កុំ​ឲ្យ​មាន​ការ​ភ័យ​ព្រួយ​ និង​ទី​៣ ​កម្ម​វិ​ធី​ជាតិ​នឹង​ផ្តល់​ការ​ធ្វើ​តេស្ត​រ​ក​មេ​រោគអេ​ដស៍​ ជំ​ងឺ​អេ​ដស៍​ដល់​អ្នក​មាន​បំ​ណង​ចង់​ដឹង​ពី​លទ្ឋ​ផល​ឈាម​របស់​ខ្លួន​ និង​ទី​៤ ​បន្ត​ស្រា​វ​ជ្រាវ​នៅ​ក្នុង​ភូមិ​បន្ត​ទៀត​។​លោ​ក​បន្ត​​ថា​ ភូមិ​រ​កា​ជា​ភូមិ​ធំ​ មាន​ប្រ​ជា​ជន​រស់​នៅ​ចំ​នួន​២​៧​០​៦​នាក់ ​និង​មាន​ចំ​ងាយ​ពី​​ក្រុង​បាត់​ដំ​បង​ប្រ​មាណ​៨​គី​ទ្បូ​ម៉ែត្រ​ប៉ុ​ណ្ណោះ។​

លោក​​បន្ត​​ថា​“​​​យើង​​មិន​​មាន​​វិ​​ធាន​​ការណ៍​​ចាប់​​បង្ខំ​​ឲ្យ​​ប្រ​​ជា​​ជន​​ក្នុង​​ភូមិ​​ទាំង​​អស់​​ធ្វើ​​តេស្ត​​ឈាម​​រក​​មេ​រោគ​​អេ​​ដស៍​​នោះ​​ទេ​ តែ​​យើង​​នឹង​​ផ្តល់​​ការ​​ធ្វើ​​តេស្ត​​ជូន​​ពួក​​​គាត់​​តាម​​គោល​​ការណ៍​​ស្ម័គ្រ​​ចិត្ត​​ប៉ុ​​ណ្ណោះ​”​​​។​

គិត​រហូត​ត្រឹ​ម​ មក​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​ចំ​នួ​ន​ ប្រ​ជា​ពល​រដ្ឋ​ឃុំ​រកា​ ស្រុក​ សង្កែ ​ខេត្ត​បាត់​ដំ​បង​ បាន​មក​ធ្វើ​តេស្ត​ ចំ​នួន​ ៧​៧​៥​នាក់​ហើយ​ ក្នុង​នោះ​មាន​ពល​រដ្ឋ​ ចាស់​ក្មេង​ ចំ​នួន ​១​០​៦​នាក់​ ត្រូវ​បាន​ពិ​និត្យ​ឃើញ​ថា ​មាន​ឆ្លង​ មេ​រោគ​អេ​ដស៍ ​។​

តួ​លេខ​ថ្មី​នេះ ​ត្រូវ​បាន​បង្ហាញ​ឡើង ​នៅ​ក្នុ​ង​សន្និ​សីទ​ សារ​ព័ត៌​មាន​មួយ ​ដែល​រៀប ​ចំ​ដោយ​​អា​ជ្ញា​ធរ​ ខេត្ត​បាត់​ដំ​បង​ និង​មន្ទី​រ​សុ​ខា​ភិ​បាល ​ខេត្ត​បាត់​ដំ​បង​ ដឹក​នាំ​ដោយ​លោក ​ប៊ុត​ គឹម​ស៊ាន​ អភិ​បាល​រង​ ខេត្ត​បាត់​ដំ​បង​ ។​

លោក​​ វឿង​​ ​ប៊ុន​​រ៉េត​​ ប្រ​​ធាន​​មន្ទីរ​​សុ​​ខា​​ភិ​​បាល ​ខេត្ត​បាត់​ដំ​បង​ បាន​ថ្លែង​​ថា ​ពល​រដ្ឋ​ មក​ពិ​និត្យ​ឈាម​​រក​មេ​រោគអេដស៍ ​បាន​​កើន​ឡើង ​ជា​បន្ត​បន្ទាប់​រៀង​រាល់​ថ្ងៃ​ ក្នុង​នោះ​ក្នុង​នោះ​មាន​ពល​រដ្ឋ​ ចាស់​ក្មេង​ ចំ​នួន​ ១​០​៦​នាក់​ ត្រូវ​បាន​ពិ​និត្យ​ឃើញ​ថា​មា​នឆ្លង​ ​មេ​រោគ​អេ​ដស៍​ក្នុង​ចំ​ណោម​អ្នក​មក​ធ្វើ​តេស្ត​ចំ​នួ​ន​៧​៧​៥នា​ក់​។​

លោក​ប៊ុត​ គឹម​ស៊ាន បាន​មាន​ប្រ​សា​សន៍​​ថា​អា​ជ្ញា​ធរ​ខេត្ត​នឹង​បញ្ជូ​ន​លទ្ធ​ផល​នេះ​ការ​ធ្វើ​តេស្ត​ឈាម​នេះ ​ទៅ​ពិ​និត្យ​ ម្តង​ទៀត​នៅ​ក្រ​សួង​សុ​ខា​ភិ​បាល​ ដើ​ម្បី​បញ្ជា​ក់​ឱ្យ​បាន​ច្បាស់​លាស់​ ​។​

លោក​ តេង​ គន្ធី​ អគ្គ​លេ​ខា​ធិ​ការ​ អា​ជ្ញា​ធ​រ​ជាតិ​ប្រ​យុទ្ធ​ប្រ​ឆាំង ​នឹង​ជំ​ងឺ​អេ​ដស៍​ បាន​ថ្លែង​ថា ​ក្រុម​ការ​ងារ​​កំ​ពុង​​កោះ​អញ្ជើញ​ និង​ធ្វើ​ការ​លួង​លោម​ គ្រូពេ​ទ្យ​ប្​រចាំ​ភូមិ​ម្នាក់​មក​សួរ​នាំ ​ក្រោ​យ​ពី​ប្រ​ជា​ពល​រដ្ឋ​រាយ​ការណ៍​ថា ​ពួក​គាត់​ទទួល​ការ​ចាក់​ថ្នាំ ​ពី​គ្រូ​ពេទ្យ​ម្នាក់​នេះ ​ហើយ​នៅ​ពេល​នេះ ​លោក​កំ​ពុង​ស្ថិត​នៅ​ខេត្ត​តា​កែវ​​ឯ​ណោះ ​។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ តេង​ គន្ធី​ បាន​បញ្ជា​ក់​ថា ​ចំ​ពោះ​ការ​​ចោទ​ប្រ​កាន់​នោះ​ ក្រុម​ការ​ងារ​ មិន​ទា​ន់​បាន ​សម្រេ​ច​នៅ​ឡើយ​ទេ​ខណៈ​កំ​ពុង​ប្រ​មូល​ភស្តុ​តាង​បន្ថែម​ទៀត​។​

ការ​​ទៅ​​ធ្វើ​​តេស្ត​​ឈាម​ ​រ​ក​​មេ​​រោគ​​អេ​ដស៍ ​​របស់​​ពល​​រដ្ឋ​​រស់​​នៅ​​ឃុំ​​រ​កា​​ បាន​​ចាប់​​ផ្តើម​​តាំង​​ពី​​ថ្ងៃ​​ទី​​៥​​ ខែ​​ធ្នូ ​​ឆ្នាំ​​​២០​​១៤​​មក​​ម្ល៉េះ​ ​ហើយ​​ទើប​​នឹ​​ង​​ភ្ញាក់​​ផ្អើល​​ខ្លាំង​​នៅ​រ​យៈ​​ពេល​​៣​​ថ្ងៃ​​ចុង​​ក្រោ​យ​​នេះ​ ​ប៉ុ​​ណ្ណោះ​។​

អ្នក​​ស្រី​​ស៊ឹម​ ​ពៅ​​មេ​​ ឃុំ​​រ​កា​ ​បា​ន​​ប្រា​​ប់​​ឲ្យ​​ដឹង​​ផង​​ដែរ​​ថា​ ​រយៈ​​ពេល​​ជាង​​១​​សប្តាហ៍​​មក​​នេះ ​​មាន​​ប្រ​​ជា​​ពល​​រដ្ឋ​ ​មក​​ពី​​៣​​ភូមិ​ ​បាន​​មក​​ពិ​​និត្យ​​ឈាម​​ នៅ​​មណ្ឌល​​សុខ​​ភាព​​ ឃុំ​​ រកា​ ក្នុ​ង​​នោះ​មា​ន​​ភូមិ​ រកា ​​ភូមិ​​អំ​​បែង​​ថ្ងែ​ ​និង​​ ភូមិ​​តា​​ហែន​​១ ​​ជា​​ដើម​​។​​អ្នក​​ស្រី​​បន្ត​​ថា ​​ប្រ​​ជា​​ពល​​រដ្ឋ​​ម្នាក់​​ ដែល​​ត្រូ​​វ​​ពិ​​និត្យ​​ឃើញ​​ថា​ ​ខ្លួន​​បាន​​ផ្ទុក​​មេ​​រោគ​​អេ​ដស៍​​ បាន​​ឱ្យ​​ដឹង​​ថា​​ពួក​​គេ​​មិន​​ដឹង​​ខ្លួន​​ថា​ ​ខ្លួន​​មាន​​ផ្ទុក​​មេ​​រោគ​​អេ​​ដស៍​​ ដោយ​​សារ​​តែ​ ​ពុំ​​ដែល​​បាន​​ប្រ​​ព្រឹត្ត​​អ្វី​​ នាំ​​ឱ្យ​​មាន​​ការ​​ឆ្លង​​មេ​​រោគ​​អេ​​ដស៍​​នេះ​​នោះ​​ទេ​​ ។​​ប៉ុ​​ន្តែ​​រូប​​គេ ​​បាន​​និ​​យាយ​​ថា ​​កាល​​ពី​​ប៉ុ​ន្មាន​​ខែ​​មុន​ ​រូប​​គេ​​បាន​​ទទួល​​ការ​​ចាក់​​ថ្នាំ​​ពី​​គ្រូ​​ពេទ្យ​​ម្នា​ក់​​ ប្រ​​ចាំ​​នៅ​​ក្នុង​​ឃុំ​​រ​កា​ ​ដែល​​អ្នក​​ភូមិ​​តែង​​តែ​​ពឹង​​ពាក់​​ទៅ​​ចាក់​​ថ្នាំ​​ដល់​​អ្ន​​ក​​ជំ​​ងឺ​ ​នៅ​​ក្នុង​​ភូមិ​​គ្រប់​​ៗ​​គ្នា​​ ហើយ​​ប្រ​​ជា​​ពល​​រដ្ឋ​​មួយ​​ចំ​​នួន​​ ដែ​ល​​ទទួល​​ការ​​ចាក់​​ថ្នាំ​​ពី​​គ្រូ​​ពេទ្យ​​ ម្នា​​ក់​​នេះ ​​ត្រូវ​​បាន​​ពិ​​និត្យ​​ឃើញ​​ថា​​បា​ន​​ឆ្លង​​មេ​​រោគ​​អេ​​ដស៍​​ក្នុង​​ខ្លួ​ន​​ ។​

លោក​​ច័ន្ទ​​ សុ​​ផល​អភិ​បាល​ខេត្ត​បាត់​ដំប​ង​​ បាន​​ឱ្យ​​ដឹង​កាល​ពី​ថ្ងៃ​ទី​១៦​ធ្នូ​​ថា​ ​លោក​​បាន​​ទាក់​​ទ​ង​​ទៅ​​លោក​ ​យ៉ែម​​ ជ្រិ​​​ន​ ​អា​​យុ​​៤​​​៨​​ឆ្នាំ​​ជា​​គ្រូ​​ពេទ្យ​​ប្រ​​ចាំ​​ភូមិ​​ ដែ​ល​​អ្ន​​ក​​ស្រុក​​កំ​​ពុង​​សង្ស័យ​​ ហើយ​​ដឹង​​ថា​​ពេ​​ល​​​​នេះ​​គាត់​​បាន​​រស់​​នៅ​​ខេត្ត​​តា​​កែវ​​ ​។​​ លោក​​ថា ​​គ្រូ​​ពេទ្យ​​ដែល​​សល់​​ពី​​សម័​យ​​ជំ​​រុំ​​នេះ ​​បាន​​ប្រា​ប់​​ថា ​​គាត់​​បាន​​រត់​​ចេញ​​ពី​​ឃុំ ​ព្រោះ​តែ​​ព្រួយ​​បា​រម្ភ​​ពី​សុ​វ​ត្ថិ​ភាព​​ផ្ទាល់​​ខ្លួន​​រប​​ស់​​គាត់​​។​​លោក​​អភិ​​បាល​​ខេត្ត​​បាន​​បន្ត​​ឲ្យ​​ដឹង​​ថា​ ​លោក​​បាន​​ប​ញ្ជូ​ន​​មន្រ្តី​​ ដើ​​ម្បី​​ទៅ​​អញ្ជើញ​​គ្រូ​​ពេទ្យ​​ម្នាក់​​នោះ​ ​មក​​សួរ​​ព័ត៌​​មាន​​អំ​​ពើ​​វិ​​ធី​​ចាក់​​ថ្នាំ​​ និ​​ង​​ព្យា​​បាល​​ជំ​​ងឺ​​រ​បស់​​គាត់​​ហើយ​​។​​

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ​លោក​ទេស​រដ្ឋ​មន្ត្រី​អៀង​ម៉ូ​លី​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​បាន​មាន​ប្រ​សា​សន៍​ប្រាប់​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ធ្នូ​ឲ្យ​ដឹង​ថា​រឿង​រ៉ាវ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្វើ​តេ​ស្ត​ឈាម​រក​មេ​រោ​គ​​អេ​ដស៍​នេះ​ប​ន្ទា​ប់​គ្រូ​ពេទ្យ​រក​ឃើញ​ទៅ​លើ​លោ​ក​តា​ម្នាក់​ដែល​មាន​ផ្ទុក​ជំ​ងឺ​របេង​បាន​ធ្វើ​តេស្ត​ឈាម​រក​មេ​រោគ​អេ​ដស៍​ស្រាប់​តែ​ឃើញ​វិជ្ជ​មាន​។​បន្ទា​ប់​មក​ទៀត​បាន​ធ្វើ​តេស្ត​ទៅ​លើ​ប្រ​ពន្ធ​និង​កូន​គាត់​ទៀត​ហើយ​ល​ទ្ធ​ផល​វិជ្ជ​មាន​ទាំង​អស់​ដែលកាល​ធ្វើ​តេស្ត​ធ្វើ​តាំង​ពី​ខែ​វិ​ច្ឆិកា​ឆ្នាំ​២​០១៤​មក​ម្លេះ។​លោក​បាន​បន្ត​ថា​ដោយ​ឃើញ​បញ្ហា​នេះ​ទើប​គ្រូ​ពេទ្យ​ណែ​នាំ​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុង​ឃុំ​ម​ក​ធ្វើ​តេ​ស្ត​ជា​បន្យ​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​៨​ធ្នូ​ហើយ​រហូត​ម​ក​ដល់​ល្លាច​ថ្ងៃ​ទី​១​៦​ធ្នូ​ស្រាប់​តែ​មា​ន​ការ​ភ្ញាក់​ផ្អើល​មាន​មនុស្ស​​ក្នុង​ឃុំ​ឆ្លង​មេ​រោគ​អេ​ដស៍​ច្រើន​។​លោក​ទេស​រដ្ឋ​មន្ត្រី​បាន​បន្ថែ​ម​ថា​ការ​ដែល​មាន​ឆ្លង​មេ​រោគ​អេ​ដស៍​ច្រើន​បែប​នេះ​ជា​ការ​សន្និ​ដ្ឋាន​ដំ​បូង​អាច​បណ្តាល​មក​ពី​ការ​ប្រើ​ប្រា​ស់​ម្ជុល​សា​រាំង​រួម​គ្នា​។​

តែ​យ៉ាង​ណា​ក៏​ដោយ​លោក​ទេស​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ថា​នេះ​គ្រា​ន់​តែ​ជា​ការ​ស្និ​ដ្ឋា​ន​ប៉ុ​ណ្ណោះ​ទេ​រី​ឯ​មូល​ហេតុ​ពិ​ត​ប្រា​កដ​នោះ​រ​​​ង​ចាំ​មន្ត្រី​ជំ​នាញ​ស្រាវ​ជ្រាវ​និង​ប្រ​កាស​ជា​ផ្លូវ​ការ​។​​

ជា​ចុង​ក្រោយ​លោក​ទេស​រដ្ឋ​មន្ត្រី​អៀង​ម៉ូ​លី​បាន​អំ​ពាវ​នាវ​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​កុំ​មាន​ការ​ជ្រួល​ច្រ​បល់​អី​ព្រោះ​ថា​ប្រ​សិន​បើ​រក​ឃើញ​ថា​ពួក​គាត់​មាន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ពិត​ប្រា​កដ​មែន​នោះ​យើង​នឹង​បញ្ជួន​ពួ​គ​គាត់​ទៅ​កន្លែ​ង​ព្យា​បាល​ដើ​ម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ការ​ព្យា​បាល​ហើ​ពេល​ប្រើ​ឱស​ថ​ពន្យា​អា​យុ​ជី​វិត​ទៅ​អាច​រស់​នៅ​ដូចម​នុស្ស​ធម្ម​តា​ដែ​​រ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative