S​I​P​A​R​ពិ​និត្យ​លទ្ឋ​ផល​ការ​ងារ​បណ្ណា​ល័យ​នៅ​ពន្ឋ​នា​គារ​រយៈ​ពេល​បី​ឆ្នាំ​

អង្គ​ការ​S​I​PA​R​ សហ​ការ​ជា​មួយ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ឋ​នា​គារ​នៃ​ក្រ​សួង​មហា​​ផ្ទៃ ​បាន​បើក​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី​ លទ្ឋ​ផល​សម្រេច​បាន​រយៈ​ពេល​បី​ឆ្នាំ​ របស់​គំ​រោង​បណ្ណា​ល័យ​នៅ​ក្នុង​ពន្ឋ​នា​គារ​ និង​ផែន​ការ​សម្រាប់​អនា​គត​។​

IMG_1326 copyលោក​ហុក ​សុទ្ឋិ​នាយ​កអ​ង្គការ​ SI​P​A​R​ បាន​មាន​ប្រ​សាសន៍​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​ ក្នុង​ពិ​ធី​បើក​សិ​​ក្ខា​សា​លា​នា​ព្រឹក​ថ្ងៃ​ទី​១៧​ ធ្នូ​កន្លង​មក​ថា ​រយៈ​ពេល​បី​ឆ្នាំ​នៃ​ការ​អនុ​វត្ត​គំ​រោង​នេះ ​ក្រុម​ការ​ងារស៊ី​ប៉ា​បាន​រៀន​សូត្រ​ និង​ទទួល​នូវ​បទ​ពិ​សោ​ធន៍​ជា​ច្រើន​នៅ​ក្នុង​បរិ​បទ​ថ្មីមួ​យ ​គឺ​វិ​ស័យ​ពន្ឋ​នា​គារ​។​ការ​រៀន​សូត្រ​រប​ស់​ក្រុម​ការ​ងារ ​និង​ការ​សហ​ការ​​ដ៏​ល្អ​ពី​សំ​ណាក់​ក្រ​សួង​មហា​ផ្ទៃ​ អគ្គ​នា​យក​ដ្ឋាន​ពន្ឋ​នា​គារ​ និង​ប្រ​ធាន​ពន្ឋ​នា​គារ​ទាំ​ង​អស់ ​គឺ​ជា​ក​ត្តា​គន្លឹះ​ស​ម្រាប់​ជោគ​ជ័យ ​និង​បទ​ពិ​សោ​ធន៍​ទាំង​ទ្បាយ​ដែល​គំ​រោង​​សម្រេច​បាន​។លោ​ក​បន្ត​ថា ​ទន្ទឹម​នឹង​នេះ​យើង​ក៏​នឹង​បាន​ឃើញ​ផង​ដែរ​ អំ​ពី​តំ​រូវ​​ការ​បន្ត​របស់​អគ្គ​នា​យក​ដ្ឋាន​ពន្ឋ​នា​គារ ​សម្រាប់​គំ​រោង​អនា​គត​និ​ង​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​ផែន​ការ​យុទ្ឋ​សាស្រ្ត​ឆ្នាំ​២០​១៤ ​២០​១៨​។

​លោក​បន្ត​ថា ​ក្រៅ​ពី​ដៃ​គូ​រដ្ឋា​ភិ​បាល​ លទ្ឋ​ផល​គំ​រោង​ដែល​យើង​បូក​ស​រុប​​នា​ថ្ងៃ​នេះ ​ពុំ​អាច​សម្រេច​បាន​ដោ​យ​គ្មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ ពី​ដៃ​គូ​មិន​មែន​រដ្ឋា​ភិ​បាល​សំ​ខាន់ ​ដូច​ជា​ស្នង​ការ​សិទ្ឋិ​ម​នុស្ស​នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ​អង្គ​ការ​​មិត្ត​សំ​លាញ់ ​ក៏​ដូច​ជា​ដៃគូ​​សហ​ការ​ដទៃ​ទៀត​មាន​ជា​អា​ទិ៍ ​អង្គ​ការ​Ca​r​i​ta​s​,​ C​I​C​R​, ​C​C​J​A​P,​ ​P​F​C,​L​A​C​ជា​ដើម។​

លោក​អា​ទ្បាំង ​វ៉ាន់ដឺ​​ស្មី​សិន​(A​la​i​n​ ​VA​N​D​E​R​SM​I​S​S​E​N)​អគ្គ​ទី​ប្រឹ​ក្សា​ទទួ​ល​បន្ទុក​កិច្ច​ការ​នយោ​បាយ ​នៃ​សហ​ភា​ព​អឺ​រ៉ុប​ប្រ​ចាំ​កម្ពុជា​បាន​មាន​ប្រ​សា​សន៍​ថា ​សហ​ភាព​អឺ​រ៉ុប​បាន​ផ្តល់​ជំ​នួយ​ដល់​គំ​រោង​អភិ​វឌ្ឈ​សង្គម​ អភិ​បាល​កិច្ច​ ប្រ​ជា​ធិប​តេ​យ្យ​​ ដែល​អនុ​វត្តន៍​ដោយ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល ​ហើយ​យើង​មាន​សេច​ក្តី​រីក​​រាយ​មែន​ទែន ​ដែល​បាន​ចូល​រួម​ជា​មួយ​គំ​រោង​ទាំ​ងអ​ស់​នេះ។​ យើង​ជឿ​ជាក់​ថា​គំ​រោង​ទាំង​អស់​នេះ​ជា​គំ​រោ​ង​ដ៏​មាន​ន័យ​ ដែល​ផ្តល់​អត្ថ​ប្រ​យោ​ជន៍​ដល់​អ្នក​ជាប់​ពន្ឋ​នា​គារ​ និង​មន្រ្តី​ពាក់​ព័ន្ឋ​ ​​។​លោក​បន្ត​ថា ​សម្រា​ប់​គំ​រោង​បណ្ណា​ល័យ​នៅតាម​ពន្ឋ​នា​គារ​ទាំង​២៦​នៅ​ទូ​ទាំង​​ប្រ​ទេស​កម្ពុជា ​វា​មាន​ការ​ជះ​ឥទ្ឋិ​ពល​ល្អ ​និង​ទទួល​បាន​លទ្ឋ​ផល​ដ៏​ល្អ​សម្រាប់​អ្នក​ជាប់​ពន្ឋ​នា​គារ​ តាម​រយៈ​ការ​សហ​ការ​ពី​អង្គ​ការ​ស៊ី​ប៉ា ​និង​អគ្គ​នា​យក​ដ្ឋាន​ពន្ឋ​នា​គារ ហើយ​ប្រ​សិន​ជាមិន​មាន​ការ​សហ​ការ​ល្អ​ទេ ​គំ​រោង​នេះ​មិន​អាច​ដំណើរ​ការ​បាន​​ទេ​។

​លោក​បន្ត​ថា“​ខ្ញុំ​យល់​ថា​គំ​រោង​នេះ ​មិន​ត្រឹម​តែ​មាន​ផល​ប្រ​យោ​ជន៍​ដល់​អ្នក​ជាប់​ឃុំ​ប៉ុ​ណ្ណោះ​ទេ ​តែ​ជា​ការ​ក​សាង​សមត្ថ​ភាព​មន្រ្តី​ទទួល​បន្ទុក​កា​រ​ងារ​ពន្ឋ​នា​គារ​​ផ​ង​ដែរ ​”​។​

លោក​គុយ ​ប៊ុន​សន​អគ្គ​នា​យ​ក​នៃ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ឋ​នា​គារ​ក្រ​សួងម​ហា​ផ្ទៃ​​បាន​មាន​ប្រ​សា​សន៍​ថា ​ការ​ផ្តល់​សេ​វា​អប់​រំ​តាម​រយៈ​ការ​ពង្រីក​បណ្ណា​ល័យ​តាម​ពន្ឋ​នា​គារ​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់ ​ហើយ​ក្នុង​ជំ​ហ៊ាន​សាក​ល្បង​នៃ​ការ​អនុ​វត្តន៍​គំ​រោង​នេះបា​ន​ធ្វើ​នៅ​ពន្ឋ​នា​គារ​ចំ​នួន​៤​ និង​បាន​ពង្រីក​១​២​កន្លែង​ទៀត​នៅ​ឆ្នាំ​២០​១២​ មុន​នឹង​ពង្រី​ក​ដល់​ពន្ឋ​​នា​គា​​រទូ​ទាំង​ប្រ​ទេស​នៅ​ឆ្នាំ​២០​១៤​នេះ ​។​លោក​បន្ត​​ថា​ គំ​រោង​បណ្ណា​ល័យ​ពន្ឋ​នា​គារ​បាន​ដាក់​សៀវ​ភៅ​​ចំ​នួន​៤៦​,៨​៤៦​ក្បាល ​ដែល​​ទទួល​បាន​ការ​អប​អរ​សា​ទរ​ពី​អ្នក​ជាប់​ពន្ឋ​នា​គារ​ និ​ង​ពី​មតិ​ជាតិ​និង​អន្តរ​ជាតិ​។​

លោក​បន្ត​ថា ​“​បើ​គំ​រោង​សេ​វា​បណ្ណា​ល័​យ​តាម​ពន្ឋ​នា​គារ​របស់​អង្គ​កា​រ​ស៊ី​ប៉ា​​ចប់​ ក៏​បណ្ណា​ល័យ​តាម​ពន្ឋ​នា​គារ​មិន​ចប់​នោះ​ទេ ​គឺ​យើង​នៅ​តែ​បន្ត​ទោះ​ជា​ថវិ​ការ​បស់​យើង​នៅ​មាន​កម្រិត​ក្តី​”​។លោ​ក​បន្ត​ថា​​”​ទាំង​ផ្នែក​រ៉ឹង​និង​ផ្នែក​ទន់​យើង​មាន​អស់​ហើយ​ ដូ​ច្នេះ​យើង​ចាំ​បាច់​ត្រូវ​តែ​ដំ​ណើរ​ការ​សេ​វា​កម្ម​បណ្ណា​ល័យ​ តាម​ពន្ឋ​នា​គារ​​ឲ្យ​បាន​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត​ ហើយ​យើង​ធ្វើ​កា​រ​ងារ​ជា​មួយ​ស៊ី​ប៉ា​គឺ​ធ្វើ​ដោយ​ស្មោះ​ត្រង់​ គ្មាន​អត្ថ​ប្រ​យោ​ជន៍​លើ​តុ ​និង​ក្រោម​តុ​នោះ​ទេ​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់​ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative