រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល​នឹង​ចុះ​ទៅ​កាន់​ភូមិ​មាន​អ្ន​ក​ឆ្លង​មេរោគ​អេ​ដស៍​ច្រើន​នៅ​ខេត្ត​បាត់​​ដំ​ប​​ង​

ក្នុង​គោលដៅ​ចុះ​វាយ​តំ​លៃ​ជាក់​ស្តែង​ និង​ដើ​ម្បី​អប់​រំ​ប្រ​ជា​ពល​រដ្ឋ​លោក​វេជ្ជ​​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល ​នឹង​ចុះ​ទៅ​កា​ន់​តំ​បន់​ដែល​មាន​ប្រ​ជា​ជន​ឆ្លង​មេ​រោគ​អេ​ដស៍​ច្រើន​ ក្នុង​ខេត្ត​បាត់​ដំ​បង​នៅ​ថ្ងៃ​ទី​១៨ ​ធ្នូ​ខាង​មុខ​នេះ។​

PDVD_025 copyក្នុង​ឳ​កាស​ចុះ​ពិ​និត្យផ្ទាល់​នេះ ​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​និង​លោក​ច័ន្ទ​ សុ​ផល​អភិ​បាល​ខេត្ត​បាត់​ដំ​បង​ នឹង​ធ្វើ​សន្និ​សីទ្ធ​សារ​ព៌ត​មាន​រួម​គ្នា​ ក៏​ដូច​ជា​​ចុះ​អ​ប់​​រំ​ប្រ​ជា​ព​ល​រដ្ឋ​ ដែល​ឆ្លង​មេ​រោគ​អេ​ដស៍​កុំ​មាន​ការ​អស់​សង្ឃឹម​ និង​អប់រំ​​អ្នក​ភូមិ​មិន​​ឲ្យ​មាន​ការ​រើស​អើង​លើ​អ្ន​ក​ឆ្ល​ង​មេ​រោគ​អេ​ដស៍​ទាំង​នោះ​ទេ។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជ​បណ្ឌិត​អឹម​ ចិ​ត្រា​ប្រ​ធាន​កា​រិ​យា​ល័យ​សុ​ខា​ភិ​បាល​ស្រុក​ប្រ​តិ​បត្តិ​ ស្រុក​សង្កែ ​ខេត្ត​បាត់​ដំ​បង​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំព័រ​សុខ ​ភាព​កម្ពុជា​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ​ធ្នូ​នេះ​ថា ​រហូត​ដល់​ម៉ោង​ជាង​៥​លា្ងច​ថ្ងៃ​នេះ​មា​ន​ អ្នក​មក​ធ្វើ​តេស្ត​ឈាម​រក​មេ​រោគ​អេដ​ស៍ ​ជំ​ងឺ​អេ​ដស៍​ចំ​​នួន​៨៩៥​នាក់​ ប៉ុ​ន្តែ​ចំ​នួន​អ្នក​​ឆ្លង​មេ​រោគ​អេ​ដស៍​មិន​បាន​កើន​ទ្បើង​ទេ ​គឺ​នៅ​តែ​មាន​ចំ​នួន១​០​៦​នាក់​ដដែល​។​

ករ​ណី​ឆ្លង​មេ​រោគ​អេ​ដស៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ​ត្រូវ​បាន​សង្រ័យ​ទៅ​លើ​អ្នក​​ចា​ក់​ថ្នាំ​ប្រ​ចាំ​ភូមិ ​ដែល​បាន​រត់​គេច​ខ្លួន​បាត់​ពី​មូល​ដ្ឋាន​ ក្រោយ​ពេល​ប្រ​ជា​ពល​រដ្ឋ​​ផ្អើល​ពី​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​ក្នុង​ចំ​នួន​ដ៏​ច្រើ​ន​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់​ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative