ស​មា​គម​​រោង​ចក្រ​​កាត់​ដេរ​​និង​​អង្ក​​ការ​​អន្តរ​ជាតិ​​ខាង​​ការ​ងារ ​រួម​គ្នា​​លុប​បំ​បាត់ ​ពល​កម្ម​​កុ​មារ​ក្នុង​​ឧ​ស្សា​ហកម្ម ​កាត់​ដេរ​

សមា​គម​​រោ​ង​ចក្រ​ កាត់​ដេរ​ នៅ​​កម្ពុជា ​(​G​M​A​C​)​ និង​​គម្រោង​​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ​ នៅ​​កម្ពុជា ​នៃ​​អង្គ​ការ​​អន្ត​រ​ជាតិ ​ខាង​​ការ​ងារ​ (​I​L​O​)​ នឹង​​ចុះ​​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​គ្នា​​ដើ​ម្បី​ លុប​បំ​បាត់​​ពល​កម្ម​​កុ​មារ​ នៅ​ក្នុង​ ឧស្សា​ហកម្ម​​កាត់​ដេរ​​នៅ​​ថ្ងៃទី​​១៨ ​ខែ​ធ្នូ ​ឆ្នាំ​២០​១៤​ ក្រ​សួង​​ការ​ងារ​ និង​​បណ្តុះ​ប​ណ្តាល​ វិ​ជ្ជា​ជីវៈ​​ដើ​ម្បី​​រួម​គ្នា​​លុប​បំ​បាត់​ ពល​កម្ម​​កុ​មារ​​ក្នុង​​វិ​ស័យ​​ឧ​ស្សា​ហកម្ម​ កាត់​ដេរ​។​

ch copyយោង​តាម​​សេ​ច​ក្តី​ប្រ​កាស​​ព័ត៌​មាន​​រួម​​របស់​ G​M​A​C​ និង​ I​L​O​ ​ចុះ​​ថ្ងៃ​ទី​១​៧ ខែ​​ធ្នូ​ បាន​​ឲ្យ​​ដឹង​ថា ​កិច្ច​ព្រម​ព្រៀង​ ផ្តោត​លើ​​កិច្ច​ស​ហ​ការ ​រវាង​ ភា​គី​​ទាំង​ពីរ​​ក្នុង​​ដំ​ណើរ​ការ​​ស៊ើប​អង្កេត​ និង​ ការ​ដោះ​ស្រាយ​​ព​ល​កម្ម​​កុ​មារ​ ដែល​​បាន​​រក​ឃើញ។​ នៅ​ពេល​​កម្មក​រ​​អា​យុ​​ក្រោម​១៥​ឆ្នាំ ​ត្រូវ​បាន​​រក​ឃើញ​​ពួក​គេ នឹង​ត្រូវ​​បាន​ផ្តល់​​ស្ថា​ប័ន​ បង្រៀន ​វគ្គ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ដ៏​​សម​រម្យ​ និង​​ត្រូ​វ​​បាន​ផ្តល់​​ប្រាក់​ខែ​​ប្រ​ចាំ​ខែ ​ជា​មធ្យម​​ដែល​​រោង​ចក្រ​ ផ្តល់​​រហូត​ដល់​​ពួក​គេ​​អា​យុ​១​៥ឆ្នាំ​។ ​សមា​គម​​រោង​ចក្រ​​កាត់​ដេរ​ នឹង​​ជួយ​​គាំ​ទ្រ​​ផ្នែក​​ហិរ​ញ្ញវត្ថុ​ សម្រាប់​​កា​រ​ស៊ើប​អង្កេត​​អា​យុ និ​ង​​ដំ​ណោះ​ស្រាយ​ផ្សេងៗ​ នៃ​​ការ​ចំ​ណាយ​​ពី​​រោង​ចក្រ​ ដែល​ជា​​សមា​ជិក​។​ការ​លុប​បំ​បាត់​​ពល​ក​ម្ម​​កុ​មារ​​ប្រ​កប​ដោយ​​សុវ​ត្ថិ​ភាព ​គឺ​ជា​​គោល​ដៅ​​មួយ​ របស់​​ដៃ​គូរ​​ភា​គី ​របស់​​គម្រោង​​រោង​ចក្រ​ កាន់​តែ​​ប្រ​សើរ​​នៅ​​កម្ពុជា​ នៃ​​អង្គ​ការ​​អន្តរ​ជាតិ​​ខាង​​ការ​ងារ​ ដែល​មាន ​ដូច​ជា​​រាជ​រដ្ឋា​ភិ​បាល ​សមា​គម​​រោង​ចក្រ​ កាត់​ដេរ​ និង​​សហ​ជីព​។​

លោក​ស្រី​ ជាល​​តាក់​​កី​ ប្រ​ធាន​​គ្រប់​គ្រង​​គម្រោង​​រោង​ចក្រ​​កាន់​តែ​​ប្រ​សើរ​​បាន​​ឲ្យ​​ដឹង​ថា ​«​ការ​ឃ្លាំ​មើល​​របស់ ​គម្រោង​​នៃ​​រោង​ចក្រ​​កាន់​តែ​​ប្រ​សើរ ​បាន​​សម្គាល់​​ពី​​កា​រ​ធ្លាក់​ចុះ ​នៃ​​សំ​ណុំ​រឿង​​ពល​កម្ម​​កុ​មារ​ ដែល​​បាន​រ​ក​ឃើ​ញ ​ក្នុង​​ឆ្នាំ​២០​១៤​ បើ​​ប្រៀប​ធៀប​​ឆ្នាំ​២០​១៣​»​។​

លោក​ វ៉ាន់​ ស៊ូ​​អៀង ​ប្រ​ធាន​​ស​មាគម​​រោង​ចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​​បា​ន​​មាន​ប្រ​សា​សន៍​ថា ​«​ពួក​យើង​​មាន​​គោល​ កា​រណ៍​​យល់​យោ​គ​​កម្រិត​​សូន្យ​ ទៅ​នឹង​​ពល​កម្ម​​កុ​មា​រ​ ហើយ​​យើង ​បាន​​កំ​ពុង ​ធ្វើ​ការ​​យ៉ា​ង​​ជិត​ស្និទ្ធ​ ជា​មួ​យ​​គ​ម្រោង​ រោង​ចក្រ​​កាន់​តែ​​ប្រ​សើរ​​នៅ​​កម្ពុ​ជា​​អស់​​រយៈ​ពេល​១៤​ឆ្នាំ​​មក​ហើយ​។​ ការ​ចុះ​​កិច្ច​ព្រម​ព្រៀង​​នេះ​ កាន់​តែ​​ពង្រឹង​​ការ​ ប្តេ​ជ្ញា​​របស់​​ពួក​យើង​​ខ្លាំង​​ទៀត»​។

​លោក​ អ៊ិត​ សំ​ហេង ​រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ ​បាន​បញ្ជាក់​​កាល​ពី​ពេល​ថ្មីៗ​ថា ​រាជ​រដ្ឋា​ភិ​បាល ​បាន​​ប្តេ​ជ្ញា​ចិត្ត​ ប្រ​ឆាំង​​ពល​កម្ម​​កុ​មារ​ រួម​ទាំង​​គោល​ដៅ​​កាត់​បន្ថយ​​រូប​ភាព ​នៃ​​ពល​កម្ម​​កុ​មារ​ ក្នុង​​​វិ​ស័យ​​ទាំង​អស់​ នៅ​​ទូ​ទាំ​ង​ ប្រ​ទេស​​ពី​១៦​,​៥​ភាគ​រយ ​នៅ​​ឆ្នាំ១​៩៩​៩​មក​​ត្រឹម​ ៨​ភាគ​រយ ​នៅ​​ឆ្នាំ​២០​១៥​ ហើយ​​លុប​បំ​បាត់​​ឲ្យ​​អស់​ទាំង​​ស្រុង​ នៅ​​ឆ្នាំ​២០​១៦​ក្នុង​​ទ​ម្រង់​​ធ្ងន់​ធ្ងរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative