អា​មេ​រិក​នឹង​ផ្ដល់​ជំ​នួយ​លើ​ការ​បណ្ដុះ​បណ្ដាល​និង​ឧប​ករណ៍​ស្វែង​រក​សារ​ធាតុ​វិ​ទ្យុ​សក​ម្ម​តាម​ព្រំ​ដែ​ន​

នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​លោក​ឧត្ត​ម​នាយ​ឧត្ត​ម​ សេ​នីយ៍ ​ស៊ឹម ​សុ​ផ​ល​ អគ្គ​ស្នង​ការ​រង ​ទទួល​បន្ទុក​ព្រំ​ដែន ​បាន​អនុ​ញ្ញាតិ​ឲ្យ​ លោក ​Jo​s​e​p​h​ P.​ G​a​l​o​sk​i​ អនុ​ព័ន្ធ​ប្រ​ចាំ​ប្រ​ទេស​ និង​លោ​ក​ស្រី​ J​u​l​i​a ​K​l​a​u​s​ ទី​ប្រឹ​ក្សា​ថ្នា​ក់​តំ​បន់​ទទួល​បន្ទុក​កម្ម​វិ​ធីត្រួត​ពិ​និត្យ​ការ​នាំ​ចេញ ​និង​សន្តិ​សុខ​ព្រំ​ដែន​ពាក់​ព័ន្ធ​ (​E​X​B​S)​ ​ជួប​ពិ​ភា​ក្សា​ការ​ងារ​ ​​​។​

USA-02-16-December-2014-12-22-01-91243 copyថ្លែង​ក្នុង​ជំ​នួប​នេះ​ដែរ​លោក​ស្រី​ J​u​l​i​a​ ​Kl​a​us​ដែល​ធ្លាប់​បាន​ធ្វើ​ជា​ទី​ប្រឹ​ក្សា​នៅ​ប្រ​ទេស​ថៃ ​និង​វៀត​ណាម​បាន​មាន​ប្រ​សា​សន៍​ថា ​លោក​ស្រី​នឹង​មក​សិ​ក្សា​នៅ​ប្រ​ទេស​កម្ពុជា​ដើ​ម្បី​ផ្ដល់​ជំ​នួយ​ លើ​ការ​បណ្ដុះ​ប​ណ្ដាល​ និង​សម្ភា​រៈ​ស​ម្រាប់​ស្វែង​រក​សារ​ធាតុ​វិ​ទ្យុ​កម្ម​ ក៏​ដូច​ជា​សារ​ធាតុ​ផ្សេងៗ​ ដល់​មន្រ្តី​នគរ​បាល​កម្ពុជា​នៅ​តាម​ព្រំ​ដែន​ ។​

​លោក​នាយ​ឧត្ត​ម​សេ​នីយ៍ ​ស៊ឹម ​សុ​ផល​ បាន​មាន​ប្រ​សា​សន៍​ថ្លែង​អំ​ណរ​គុណ ​ដល់​ការ​ឧ​បត្ថ​ម្ភ​គាំ​ទ្រ​ ដល់​មន្រ្តី​នគរ​បាល​កម្ពុជា​ ឯក​ឧត្តម​បាន​បន្ត​ថា ​មន្រ្តី​នគរ​បាល​នៅ​ព្រំ​ដែន​គោក​ មាន​បញ្ហា​ប្រ​ឈម​ដូច​គ្នា​ក៏​ប៉ុ​ន្តែ​មន្រ្តី​នគរ​បាល​នៅ​ព្រំ​ដែន​ទឹក​មាន​បញ្ហា​ប្រ​ឈម​ច្រើ​ន​ជាង​ ក្នុង​នោះ​មាន​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ ​និង​មធ្យោ​បាយ​ស​ម្រាប់​បម្រើ​ដល់​ប្រតិ​បត្តិ​ការ​បង្កា្រប​បទ​ល្មើស​លើ​ផ្ទៃ​ទឹក​​ជា​ដើម​ ។  ឆ្លើយ​តប​នឹង​សំ​ណើ​របស់​លោក​អគ្គ​ស្នង​​ការ​​រង​នគរ​បាល​ជាតិ​លោក​ស្រី​ ​J​ul​i​a​ ​K​l​a​us​ បាន​បញ្ជាក់​ថា ​ដើ​ម្បី​មាន​ភាព​ងាយ​ស្រួល​ជា​ដំ​បូង​លោក​ស្រី​និង​ក្រុម​ការ​ងារ​ នឹង​ចុះ​ទៅ​សិ​ក្សា​វាយ​ត​ម្លៃ​ផ្ទាល់ ​និង​តម្រូវ​ការ​របស់​មន្រ្​តីន​គ​រ​បាល​នៅ​តាម​ព្រំ​ដែន​ទឹក​ ។​

លោក​នាយ​ឧត្ត​ម​សេ​នីយ៍ ​ស៊ឹម ​សុ​ផល​ បាន​គាំ​ទ្រ​នូវ​ប្រ​សា​សន៍​របស់​លោក​ស្រី​ ហើយ​លោក​ក៏​បាន​ឲ្យ​លោក​ស្រី​ទាក់​ទង​មក​ផ្ទាល់​ជា​មួយ​លោក​ឧត្តម​សេ​នីយ៍​ឯក​ ហ៊ូ ​សា​គុណ ​ប្រ​ធាន​នា​យក​ដ្ឋាន​កណ្ដាល​ព្រំ​ដែន​ដើ​ម្បី​បង្ក​ភាព​ងាយ​ស្រួល​នៅ​ពេល​ចុះ​ទៅ​សិ​ក្សា​វាយ​តម្លៃ​នៅ​តាម​ព្រំ​ដែន​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative