វិ​វាទ​របស់​កម្ម​ករ​ស៊ិន​ទ្រី​បាន​បញ្ចប់​ហើយ ​ខណៈ​​សំ​រាម​គរ​ពេញ​ក្រុ​ង​ភ្នំ​ពេញ​

កា​រ​ដោះ​ស្រាយ​វិ​វាទ​រវាង​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ និង​កម្ម​ករ​ប្រ​មូល​សំ​រាម​បាន​បញ្ចប់​នៅ​ថ្ងៃ​នេះ​ហើយ​ ខណៈ​សំរាម​បាន​និង​កំ​ពុង​គរ​ពេញ​ផ្លូវ​នៅ​ទី​ក្រុ​ង​ភ្នំ​ពេញ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​។​

009 copyតាម​រយៈ​កិច្ច​ប្រ​ជុំ​ដែល​បាន​ប្រា​រព​ធ្វើ​រវាង​តំ​ណាង​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ និង​មា​​ន​ការ​ចូល​រួម​ពី​លោក​ចេង ​មុ​នី​រ៉ា​អ​ភិ​បាល​រង​ខ័ណ្ឌ​ដង្កោ ​លោក​ខៀវ ​សា​វុធ​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ដោះ​ស្រាយ​វិ​វាទ​ការ​ងារ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១៧​ ធ្នូ​នេះ​បាន​ឯក​ភាព​ដំ​ទ្បើង​ប្រាក់​ខែ​ដល់​កម្ម​ករ​ តាម​ផ្នែក​ផ្សេងៗ​គ្នា​ដូច​ជា ​ទី​១ ​អ្នក​បើក​បរ​ទទួល​បាន​​ប្រា​ក់​ខែ​ថែម​៥០​ដុ​ល្លារ​ ប​ន្ថែម​លើ​ប្រា​ក់​ខែ​ចាស់​ចំ​នួន​១​៣​០​ដុ​ល្លា​រ​ អ្នក​បោស​សំ​រា​​ម​បាន​ទ​ទួល​ប្រាក់​ខែ​ថែម​ចំ​នួន​១​៥ ​បន្ថែម​លើ​ប្រាក់​ខែ​ចាស់​៩០​ដុ​ល្លារ​ អ្ន​ក​កើប​សំរា​​ម​វេន​ថ្ងៃ​បាន​ទទួល​ប្រាក់​ខែ​បន្ថែម​ប្រ​ចាំខែ​២០​ដុល្លារ​ បន្ថែម​លើ​ប្រាក់​ខែ​ចាស់​១​​​០​៥​ដុល្លារ​ និង​អ្នក​កើប​សំរាម​វេន​យប់​បាន​ទទួល​ប្រាក់​ខែ​បន្ថែម​២០​ដុ​ល្លារ​ បន្ថែ​​ម​លើ​​ប្រាក់​ខែ​ចាស់​១​២​០​ដុល្លារ​។​

តាម​ប្រ​ភព​ព៌ត​មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ឯក​ភាព​គ្នា​លើ​គោល​ការ​ណ៍​នេះ ​ក្រុម​កម្ម​ករ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី ​នឹង​ចាប់​ផ្តើម​ចេញ​ធ្វើ​ការ​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ធ្នូ​នេះ។​

កម្ម​ករ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី ​បាន​ធ្វើ​កូដ​កម្ម​មិន​ធ្វើ​ការ​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ​ដោយ​ពួក​គេ​ខឹង​សម្បា​នឹង​ថៅ​កែ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ ចោទ​ពួក​គេ​ថា​បាន​លួច​ប្រេង​ទ្បាន​ដឹក​សំ​រាម​ តែ​ពួក​គេ​បាន​បដិ​សេធ ​ហើយ​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​មិន​ធ្វើ​ការ​និង​បាន​ទាម​ទារ​ដំ​ទ្បើង​ប្រាក់​ខែ​បន្ថែម​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative