ប្រ​ជា​ពល​រដ្ឋ​៩០​នាក់​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​ទាំង​មិន​ដឹង​ខ្លួន​

ហេតុ​ការណ៍​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​មួយ​បាន​កើត​ទ្បើង​ ដោយ​សារ​មាន​ប្រ​ជា​ព​ល​រដ្ឋ​៩០​នាក់​មកពី​៣​ភូមិ​ ក្នុង​ឃុំ​រកា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ ត្រូវ​បាន​ពិ​និត្យ​រក​ឃើញ​មាន​ផ្ទុក​ជំ​ងឺ​អេ​ដស៍​ទាំ​ង​មិន​ដឹង​ខ្លួន​ មិន​ដឹង​ពី​មូល​ហេតុ ​និង​ប្រ​ភព​ចម្លង​នោះ​ឡើយ​។​

០០៧ copyអភិ​បាល​ខេត្ត​បាត់​ដំ​បង​លោក​ច័ន្ទ​ សុ​ផល​ បាន​មាន​ប្រ​សា​សន៍​ប្រា​ប់​គេ​ហ​​ទំ​ព័រ​សុខ​ភា​ព​កម្ពុជា​ដឹង​ តាម​ទូរ​ស័ព្ទ​នា​ព្រ​លប់​ថ្ងៃ​ទី​១៦ ​ធ្នូ​នេះ​ថា ​ប្រ​ជា​ពល​រដ្ឋ​នៅ​ ឃុំ​រ​កា​ ស្រុ​ក​សង្កែ​ ខេត្ត​បាត់​ដំ​បង​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍ ​៩០​នាក់​ហើយ​ ក្នុ​ង​ចំ​ណោម​ពល​រដ្ឋ​៦​៦​៣នា​ក់​ ដែល​បាន​មក​ធ្វើ​តេស្ត​ឈាម​ រក​មេ​រោគ​អេ​ដស៍​ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំ​បង ​គិត​ត្រឹម​ថ្ងៃ​អង្គា​រ​នេះ ​។​

លោក​បន្ត​ថា​  “​ខ្ញុំ​តក់​ស្លុត​ខ្លាំ​ងណា​ស់ ​ពេល​ដែល​ទទួល​ដំ​ណឹង​នេះ ​ហើយ​ខ្ញុំ​បាន​រាយ​ការណ៍ ​ទៅ​លោក​ឧប​នា​យក​រដ្ឋ​មន្រ្តី​ស​ ខេង​ ហើយ​គាត់​ចាប់​អារ​ម្មណ៍ ​និង​តក់​ស្លត់ ​ហើយ​បាន​បញ្ជូន​លោក ​ឡោក ​ហួ ​តំ​ណាង​រាស្រ្ត​មណ្ឌល​ ខេត្ត​បាត់​ដំ​បង​ ចុះ​ទៅ​ប្រ​មូល​ព័ត៌​មាន​ផ្ទាល់​កាល​ពី​ព្រឹក​មិញ​”​។​លោក​ថា ​“​ប្រ​ជា​ពល​រដ្ឋ​បាន​ផ្អើល​ទៅ​ធ្វើ​តេស្ត​ឈាម ​ជា​បន្ត​បន្ទា​ប់​ជារៀង​រាល់​ថ្ងៃ​ ហើ​យ​អា​ជ្ញា​ធរ​ខេត្ត​ គ្រោង​នឹង​បញ្ជូន​ លទ្ធ​ផល​ធ្វើ​តេស្ត​ឈាម​ទាំង​នោះ ​ទៅ​ពិ​និត្យ​ម្តង​ទៀត​នៅ​ក្រ​សួង​សុ​ខា​ភិ​បាល​”​។​

ការ​ទៅ​ធ្វើ​តេស្ត​ឈាម ​រក​មេ​រោគ​អេដស៍ ​របស់​ពល​រដ្ឋ​រស់​នៅ​ឃុំ​រ​កា​ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ ​ឆ្នាំ​​២០​១៤​មក​ម្ល៉េះ ​ហើយ​ទើប​នឹ​ង​ភ្ញាក់​ផ្អើល​ខ្លាំង​នៅរ​យៈ​ពេល​៣​ថ្ងៃ​ចុង​ក្រោ​យ​នេះ ​ប៉ុ​ណ្ណោះ ​។​

អ្នក​ស្រី​ស៊ឹម ​ពៅ​មេ​ឃុំរ​កា​បា​ន​ប្រា​ប់​ឲ្យ​ដឹង​ផង​ដែរ​ថា ​រយៈ​ពេល​ជាង​១​សប្តាហ៍​មក​នេះ ​មាន​ប្រ​ជា​ពល​រដ្ឋ ​មក​ពី​៣​ភូមិ ​បាន​មក​ពិ​និត្យ​ឈាម​ នៅ​មណ្ឌល​សុខ​ភាព​ឃុំ​រកា​ ក្នុ​ង​នោះមា​ន​ភូមិ​រកា ​ភូមិ​អំ​បែង​ថ្ងែ ​និង​ ភូមិ​តា​ហែន​១ ​ជា​ដើម​។​អ្នក​ស្រី​បន្ត​ថា ​ប្រ​ជា​ពល​រដ្ឋ​ម្នាក់​ ដែល​ត្រូ​វ​ពិ​និត្យ​ឃើញ​ថា ​ខ្លួន​បាន​ផ្ទុក​មេ​រោគ​អេដស៍​ បាន​ឱ្យ​ដឹង​ថា​ពួក​គេ​មិន​ដឹង​ខ្លួន​ថា ​ខ្លួន​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​ ដោយ​សារ​តែ ​ពុំ​ដែល​បាន​ប្រ​ព្រឹត្ត​អ្វី​ នាំ​ឱ្យ​មាន​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​នេះ​នោះ​ទេ​ ។​ប៉ុ​ន្តែ​រូប​គេ ​បាន​និ​យាយ​ថា ​កាល​ពី​ប៉ុន្មាន​ខែ​មុន ​រូប​គេ​បាន​ទទួល​ការ​ចាក់​ថ្នាំ​ពី​គ្រូ​ពេទ្យ​ម្នាក់​ ប្រ​ចាំ​នៅ​ក្នុង​ឃុំ​រ​កា ​ដែល​អ្នក​ភូមិ​តែង​តែ​ពឹង​ពាក់​ទៅ​ចាក់​ថ្នាំ​ដល់​អ្ន​ក​ជំ​ងឺ ​នៅ​ក្នុង​ភូមិ​គ្រប់​ៗ​គ្នា​ ហើយ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ ដែ​ល​ទទួល​ការ​ចាក់​ថ្នាំ​ពី​គ្រូ​ពេទ្យ​ ម្នា​ក់​នេះ ​ត្រូវ​បាន​ពិ​និត្យ​ឃើញ​ថា​បា​ន​ឆ្លង​មេ​រោគ​អេ​ដស៍​ក្នុង​ខ្លួន​ ។

​លោក​ច័ន្ទ​ សុ​ផល​ បាន​ឱ្យ​ដឹង​ទៀត​ថា ​លោក​បាន​ទាក់​ទង​ទៅ​លោក ​យ៉ែម​ ជ្រិ​ន ​អា​យុ​៤​​៨​ឆ្នាំ​ជា​គ្រូ​ពេទ្យ​ប្រ​ចាំ​ភូមិ​ ដែ​ល​អ្ន​ក​ស្រុក​កំ​ពុង​សង្ស័យ​ ហើយ​ដឹង​ថា​ពេ​​ល​​​នេះ​គាត់​បាន​រស់​នៅ​ខេត្ត​តា​កែវ​ ​។​ លោក​ថា ​គ្រូ​ពេទ្យ​ដែល​សល់​ពី​សម័​យ​ជំ​រុំ​នេះ ​បាន​ប្រាប់​ថា ​គាត់​បាន​រត់​ចេញ​ពី​ឃុំ ព្រោះ​តែ​ព្រួយ​បារម្ភ​ពីសុ​វត្ថិភាព​ផ្ទាល់​ខ្លួន​រប​​ស់​គាត់​។​លោក​អភិ​បាល​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ថា ​លោក​បាន​ប​ញ្ជូ​ន​មន្រ្តី​ ដើ​ម្បី​ទៅ​អញ្ជើញ​គ្រូ​ពេទ្យ​ម្នាក់​នោះ ​មក​សួរ​ព័ត៌​មាន​អំ​ពើ​វិ​ធី​ចាក់​ថ្នាំ​ និ​ង​ព្យា​បាល​ជំ​ងឺ​រ​បស់​គាត់​ហើយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative