រៀប​ចំ​ប្លង់​គោល​និង​ទាញ​យក​សក្តា​នុ​ពល​នៃ​ការ​អភិ​វឌ្ឈន៍​ក្រុង​តា​ខ្មៅ​​

ក្នុង​គោល​ដៅ​ទទួល​បាន​ការ​អភិ​វឌ្ឈន៍​ប្រ​កប​ដោយ​និរន្ត​រភាព ​សា​លា​ខេត្ត​ក​ណ្តាល​បាន​ និង​កំ​ពុង​រៀប​ចំ​ប្លង់​គោល​ក្រុង​តា​ខ្មៅ​ ដើ​ម្បី​ប្រើ​ប្រាស់​ដី​ធ្លី​នៅ​តំ​បន់​នេះ​មា​ន​ភាព​សម​ស្រប​ និង​ទាក់​ទាញ​នូវ​វិ​និ​យោ​គិន​ឲ្យ​ចូល​ទៅ​អភិ​វឌ្ឈន៍​នៅ​តំ​បន់​នេះ។​

IMG_1315 copyលោក​ប៉ាវ​ ផ​ល្លា​ ប្រ​ធាន​រៀប​ចំ​មន្ទីរ​រៀប​ចំ​ដែន​ដីន គ​រូប​នីយ​កម្ម​និង​សំ​ណង់​​បាន​មាន​ប្រ​សាសន៍​ឲ្យ​គេហ​ទំព័​រ​សុខ​ភាព​កម្ពុជា​ ដឹង​ក្នុង​វេ​ទិ​កា​សា​ធាណៈ​ស្តី​ពី​សក្តា​នុ​ពល​ និង​ចក្ខុ​វិ​ស៍យ​អភិ​វឌ្ឈន៍​ក្រុង​តា​ខ្មៅ​នា​ព្រឹក​ថ្ងៃទី​១៦ ​ធ្នូ​នេះ​ថា ​វេ​ទិ​កា​សា​ធារ​ណៈ​នេះ ​មាន​គោល​បំ​ណង​ចំ​បង​គឺ​ពិ​ភា​ក្សា​​បង្ហាញ​ពី​សក្តា​នុ​ពល​ និ​ង​ធាតុ​ចូល​សំ​ខា​ន់ៗ​នៃ​ក្រុង​តា​ខ្មៅ​ ក្នុង​ការ​កំ​ណត់​ចក្ខុ​វិ​ស័​យ​ គោល​ដៅ ​និង​យុទ្ឋ​សា​ស្រ្ត​អភិ​វឌ្ឈន៍​រូប​វ័ន្ត​ ឬ​កសាង​ប្លង់​គោល​ប្រើ​ប្រា​ស់​ដី ​ប្រ​​ក​​ប​ដោយ​ប្រ​សិទ្ឋិ​ភាព​ដល់​ឆ្នាំ​២០​៣៥​​។​លោក​ប​ន្ត​ថា​ ក្រ​ប​ខ័ណ្ឌ​គតិ​យុត្តិ​អំ​ពី​ការ​រៀប​​ចំ​ដែន​ដី ​និង​នគ​រូប​នីយ​កម្ម​នៅ​គ្រប់​លំ​ដាប់​ថ្នាក់​ គឺ​ជា​ផ្លូវ​ច្បាប់​មួយ​យ៉ាង​សំ​ខាន់​ និង​ចាំ​បាច់​បំ​ផុត​ក្នុង​ការ​កសាង ​និង​អនុ​វត្តន៍​ផែន​ការ​ដី​ធ្លី​ឲ្យ​បាន​ប្រ​សើរ​នៅ​ក្នុង​ខេត្ត​​ក​ណ្តាល​របស់​យើង។​

ក្រុង​តា​ខ្មៅ​មាន​សង្កាត់​ចំ​នួន​៦ ​និង​ភូមិ​ចំ​នួន​៣៨​ មាន​ប្រ​ជា​ជន​រស់​នៅ​ជាង​​១៤​.០​០០​គ្រួ​សារ​ និង​មាន​មនុស្ស​រស់​នៅ​ជាង​៧០​.​០០​០​នាក់​។​លោក​ប៉ាវ​ ផល្លា​បាន​បន្ត​ថា ​“​ដើ​ម្បី​កសាង​នូវ​ប្លង់​គោល​ប្រើ​ប្រាស់​ដី​ធ្លី​មួយ​ដ៏​ល្អ​ ដែល​អាច​យក​ទៅ​អនុ​វត្តន៍​បាន​ជោគ​ជ័យ​ គឺ​ទាម​ទារ​នូ​វ​ការ​វិភាគ​ឲ្យ​បាន​ដឹង​ច្បាស់​លាស់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នា​ពេល​បច្ចុ​ប្បន្ន​ និង​ទំ​នោរ​លូត​លាស់​ទៅ​មុខ​នា​ពេល​អនា​គត​នៃ​ក្រុង​តា​ខ្មៅ​”​។​លោក​បន្ត​ថា ​“​ប្លង់​គោល​ គឺ​ជា​រូប​ភាព​គោល​នៃ​ប្រ​​ភេទ​ការ​ប្រើ​ប្រាស់​ដី​នៅ​ពេ​ល​អនា​គត​ ដែល​ចំ​រ៉ាញ់​ចេញ​ពី​ផែន​ការ​សមា​ហរ​ណកម្ម​អន្ត​រវិ​ស័យ​មួយ​សម​ស្រប​ ហើយ​ធា​នា​បាន​នូវ​ការ​អភិ​វឌ្ឈន៍​សេដ្ឋ​កិច្ច​ សង្គ​​ម​ បរិ​ស្ថាន​ និង​អេ​កូ​ទ្បូ​ស៊ី។​ ដូច​នេះ​រាល់​តម្រូ​វ​ការ​ប្រើ​ប្រាស់​ដី​ធ្លី​ទាំង​អស់ ​ចាំ​បាច់​ត្រូ​​វ​ស្ថិត​នៅ​ក្នុង​ផែន​ការ​ផ្លូវ​ច្បាប់​មួយ​យ៉ាង​ច្បាស់​លាស់​ ដែល​បង្ហាញ​ជាក់​លាក់​នូវ​ ប្រ​ភេទ​ប្រើ​ប្រា​ស់​ដី​ត្រឹម​ត្រូវ​ពេល​បច្ចុ​ប្បន្ន​ និង​កំ​ណត់​បាន​នូវ​តំ​​បន់​ប្រើ​ប្រាស់​ដី​សម​ស្រប​នា​ពេល​អនា​គត​ មុន​នឹង​ធ្វើ​ការ​គ្រប់​គ្រង​ ឬ​ប្រើ​ប្រាស់​ដី​ធ្លី​នោះ​សម្រាប់​អភិ​វឌ្ឈន៍​ជា​ទូ​ទៅ​”​។​

លោក​អៀម​ សម័យ​អភិ​បាល​ក្រុង​តា​ខ្មៅ​បាន​មាន​ប្រ​សាស​ន៍ៀ្យ​ដឹ​ងថា ​ប្លង់​គោល​​ក្រុង​តា​ខ្មៅ​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់ ​ក្នុង​ការ​តំ​រង់​ទិស​អភិ​វឌ្ឈន៍​លើ​គ្រប់​វិ​ស័​យ​ពាក់​ព័ន្ឋ​ ដោយ​បាន​ពិ​ចារ​ណា ​វិ​ភាគ​និង​បន្ស៊ី​ផែន​កា​រ​​រូប​វ័ន្ត​ទាំង​អស់​ទាក់​ទង​នឹង​ការ​ប្រើ​ប្រា​ស់​ដី ​និង​ផែន​ការ​សម្រាប់​អភិ​វឌ្ឈន៍​សេដ្ឋ​កិច្ច​សង្គម​ និ​ង​បរិ​ស្ថាន​ ដើ​ម្បី​ធានា​បាន​នូវ​ការ​អភិ​វឌ្ឈន៍​ប្រ​កប​ដោយ​និ​រន្ត​រ​ភាព ​និង​ប្រ​សិទ្ឋិ​ភាព​ខ្ពស់។​លោ​​ក​បន្ត​ថា​ ដូច​នេះ​ហើយ​ក្រុ​ម​ការ​ងារ​ស្នូល​ក​សាង​ប្លង់​គោល​ប្រើ​ប្រាស់​ដីក​ក្រុង​​តា​ខ្មៅ ​ដែល​បាន​បង្កើត​ទ្បើ​ង​តំ​បូង​នៅ​ថ្ងៃ​ទី​៦ ​សី​ហា​ឆ្នាំ​២០​១៣ ​និង​បាន​អនុ​ម័ត​​សម្រេច​​ជា​ថ្មី​ ដោយ​លោក​អភិ​បាល​ខេត្ត​ និង​ជា​ប្រ​ធាន​គណ​កម្មា​ធិ​ការ​រៀប​ចំ​ដែន​ដី ​និង​នគ​រូប​នីយ​កម្ម​ខេត្ត​កណ្តាល​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០​១៤​។​

IMG_1314 copyលោក​បន្ត​ថា ​“​ខ្ញុំ​សង្ឃឹម​ថា​ឆ្លង​តាម​វេ​ទិ​កា​សា​ធារ​ណៈ​ក្នុង​ថ្ងៃ​នេះ ​សមា​ជិក ​សមា​ជិកា​ទាំង​អស់​កាន់​តែ​យល់​ពី​សារៈ​សំ​ខាន់ ​នៃ​ការ​កសាង​ប្លង់​គោល​ប្រើ​ប្រាស់​​ដី​ធ្លី​សម្រាប់​ក្រុង​តា​ខ្មៅ​ ស​ម្រាប់​អ​នា​គត​កូន​ចៅ​ជំ​នាន់​ក្រោយ​”​។

​លោក​បណ្ឌិត​ម៉េង​ ប៊ុ​ណ្ណា​រិទ្ឋ​អគ្គ​លេ​ខា​ធិ​ការ​រង​នៃ​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​​ដែន​ដី ​និង​ន​គរូប​នី​យ​កម្ម​ថ្នាក់​ជាតិ​ នៃ​ក្រ​សួង​រៀប​ចំ​ដែន​ដី ​នគ​រូប​នី​យក​ម្ម​និង​សំ​ណង់​បាន​មាន​ប្រ​សា​សន៍​ថា ​វេ​ទិ​កា​សា​ធារ​ណៈ​ស្តី​ពី​សក្តា​នុ​ពល​ និ​ង​ចក្ខុ​វិ​ស័យ​​នៃ​ការ​អភិ​វឌ្ឈន៍​ក្រុង​តា​ខ្មៅ​ ខ្លឹ​ម​សារ​នេះ​ជា​ជំ​ហ៊ាន​មួយ​យ៉ាង​សំ​ខាន់​ ក្នុងកា​រ​កំ​​ណត់​នូវ​កញ្ចក់​រូប​ភាព​ថ្មី​ នៃ​ការ​លូត​លាស់​ទី​ក្រុង​តា​ខ្មៅ​នៅ​ពេល​អនា​គត ​តាម​​រយៈកា​រ​សិ​ក្សា​យ៉ាង​ច្បាស់​លាស់ ​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ក្នុង​តំ​បន់​ សំ​ដៅ​ធ្វើ​យ៉ា​​ង​ណា​កសាង​ឲ្យ​បាន​នូវ​ប្លង់​គោល​ប្រើ​ប្រាស់​ដី​ ដ៏​សម​ស្រប​មួយ​ដែល​នឹ​ង​ប្រ​សូត្រ​​ចេញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​ លោក​បន្ត​ថា ​ស​មិទ្ឋិ​ផល​ប្លង់​គោល​របស់​យើង​នេះ ​នឹង​ក្លាយ​ជា​កេរ្ត៍​តំ​ណែល​រូប​វ័ន្ត​មួយ​យ៉ាង​ថ្លៃ​ថ្លា​ សម្រាប់​កូន​ចៅ​ជំ​នាន់​​ក្រោយៗ​ ក្នុង​ការ​បន្ត​អភិ​វឌ្ឈន៍​សង្គម​ជាតិ​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចំរើន​ ចូល​រួម​កាត់​​បន្ថយ​ភាព​ក្រី​ក្រ​នា​ពេល​បច្ចុ​ប្បន្ន​និ​ង​ទៅ​អនា​គត​។​

លោក​បន្ត​ថា ​“​ការ​ងារ​រៀប​ចំ​ផែន​ការ​ដី​ធ្លី​ គឺ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ ក្នុង​ការ​គ្រប់​គ្រង​ និ​ង​ប្រើ​ប្រាស់​ដី​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​ខ្ពស់​ និង​ឆ្លើយ​តប​បាន​ល្អ​ទៅ​​នឹង​តម្រូវ​ការ​ដី​ធ្លី​សម​ស្រប​ នៃ​ការ​អភិ​វឌ្ឈន៍​អន្ត​រ​​វិ​ស័យ​នៅ​គ្រ​ប់​តំ​បន់​ និង​គ្រប់​ស​ម័យ​កាល​ទាំង​អស់​”​។​

លោក​បណ្ឌិត​ម៉េង​ ប៊ុ​ណ្ណា​រិទ្ឋ​បាន​បន្ត​ថា ​តាម​ការ​សិក្សា​កន្លង​មក​បាន​បង្ហា​ញ​ឲ្យ​ឃើញ​ថា ​ខេត្ត​កណ្តាល​ជា​ភូមិសាស្រ្ត​មួយ​ ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​លើ​ផ្នែក​សេដ្ឋ​កិច្ច​ សង្គ​ម​ ន​យោ​បាយ ​និង​ជា​ទី​ឋាន​សុខ​ដុម​នៃ​ការ​រស់​នៅ​លំ​ហែ​ការ​​និង​ការ​ប្រក​ប​ការ​ងារ​។​ ទោះ​ជា​យ៉ាង​ណារ​ហូត​ម​ក​ទល់​បច្ចុ​ប្បន្ន​នេះ ​យើង​ពុំ​ទាន់​​ទាញ​យក​អត្ថ​ប្រ​យោ​ជន៍​ទាំង​នេះ ​ឲ្យ​បាន​សម​ស្រប​នៅ​ទ្បើយ​ ដោ​យ​បណ្តាល​មក​ពី​ការ​អភិ​វឌ្ឈន៍​កន្លង​មក​របស់​ខេត្ត​ខ្វះ​នូវ​ការ​រៀប​ចំ​ដែន​ដី ​និង​ប្លង់​គោល​ប្រើ​ប្រាស់​ដី​ដែល​ជា​គោល​បង្អែក​មួយ​យ៉ាង​សំ​ខាន់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative