គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៦​ធ្នូ​នេះ​ប​ណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នា​ក់​និង​របួស​១១​នាក់​

តាមរ​បាយ​ការណ៏​ ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស ​ចំ​នួន​០៨​លើក​ យប់​៤​លើក​ បណ្តាល​អោយ​មនុស្ស​ ស្លាប់​ចំនួន​០៣​នាក់​ (​ស្រី​២​នា​ក់​) ​របួស​ធ្ងន់​ ០៩​នាក់​(​ស្រី​៣​នាក់​)​ និង​របួស​ស្រា​ល​០២​នាក់​(​ប្រុស​)​។

៨ copy​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ០៨​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​ យាន​យន្ត​សរុប​ ១១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំនួ​ន​០៧​គ្រឿង​ រថ​យន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង​ យាន​កែ​ច្នៃ​១​គ្រឿង​ ថ្មើ​រ​ជើង​១​នាក់​។​

មូល​ហេតុ​ដែ​ល​បណ្តាល​ឲ្យ​ មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន​០៣​លើក ​ប្រ​ជែង​គ្រោះ​ថ្នា​ក់​១​លើក​ មិ​ន​គោ​រព​សិទ្ធ​១​លើក ​បត់​គ្រោះ​ថ្នាក់​២​លើក ​កត្តា​យាន​យន្ត​១​លើក​។ ​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិភាព​ ចំ​នួន​០៩​នាក់​(​យប់​០២​នាក់​)​។

​ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​ នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​សរុប​ចំ​នួន​៨​២​៦ ​គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​១០​៣​គ្រឿង ​រថ​យន្ត​ដឹក​អ្នក​​ដំ​ណើ​រ​ធុន​តូច ​៣​២​២​គ្រឿង​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ ធុន​ធំ​១​៣​គ្រឿង​ រ​ថ​យន្ត​ដឹក​ទំ​និញ​ ធុន​តូច​ចំ​នួន​១​០​២​គ្រឿង​ រថ​យន្ត​ដឹក​ទំ​និញ​ ធុន​ធំ​ចំ​នួន​២​៨​៦​គ្រឿង​។ ​រថ​យន្ត​ទាំង​អស់​ ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​​ដ្ឋាន​នគរ​បាល​ ស្រុក​​ចំ​នួន​ ២​៥​១​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​៥​៧​៥​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative