មន្ត្រី​យូ​នី​សេហ្វ​៖​កុ​មារ​​តាម​​ស​ហ​គមន៍​​ក្រី​ក្រ ​ក្នុង​​រាជ​ធា​នី​​ភ្នំ​ពេញ​មាន​បញ្ហា​​កង្វះ​​អា​ហា​រូប​ត្ថម្ភ​​រ៉ាំរ៉ៃ

លោក​ស្រី ​សុន​​អា​ គីម​ នា​យិ​កា​​រង ​អង្គ​ការ​​យូ​​នី​​សេ​ហ្វ​ ប្រ​ចាំ​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​បាន​​ថ្លែង​ថា​កុមា​រ​រស់​នៅ​តាម​សហ​គមន៍​ក្រី​ក្រ​ នៅ​​រាជ​ធា​នី​​ភ្នំ​ពេញ​បាន​ប្រ​ឈម​នឹង​បញ្ហា​កង្វះ​​អា​ហា​រូប​ត្ថម្ភ​​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​បញ្ហា​នេះ ​បាន​​រាំ​ង​ស្ទះ​​ដល់​ ការ​អភិ​វឌ្ឍ​​ផ្នែក​​រាង​កាយ ​និង​​សតិ​បញ្ញា​​របស់​​កុ​មារ​ អស់​​មួយ​ជី​វិត​​។​មិន​តែ​ប៉ុ​ណ្ណោះ ​វា​​ក៏​​នឹង​មាន​​ផល​ប៉ះ​ពាល់ ​ជា​​អវិ​ជ្ជមាន​ លើ​​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​ របស់​​រាជ​ធា​នី ​និង​​ប្រ​ទេស​ជាតិ​​ទាំង​មូល ​ផង​ដែរ​​​។​​

Odam (8) copyលោក​ស្រី ​សុន​​អា ​គីម​ នា​យិ​កា​​រង​ បាន​មាន​ប្រ​​សា​សន៍​បែប​នេះ​កា​ល​ពី​​ថ្ងៃ​ទី​​១៥​ ខែ​ធ្នូ​ ឆ្នាំ​​២​០​១​៤​​ នៅ​​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ​នៅ​ក្នុង​​សិក្ខា​សា​លា ​ស្តី​ពី​​តម្រូវ​ការ​​ជា​​មូល​ដ្ឋាន​ សម្រាប់​​សហ​គមន៍​​ក្រី​ក្រ​ នៅ​​រាជ​ធា​នី​​ភ្នំ​ពេញ​​។​​

លោក​ស្រី​បាន​មាន​ប្រ​សា​សន៍​ទៀត​ថា​ កុមា​រ​​ម្នាក់​​ក្នុ​ង​ចំ​ណោម​​កុ​មារ​​បី​នាក់​ តាម​​សហ​គមន៍​​ក្រី​ក្រ​ ក្នុង​​រាជ​ធា​នី​​ភ្នំ​ពេញ ​គឺ​មាន​​កង្វះ​​អា​ហា​រូប​ត្ថម្ភ​​រ៉ាំ​រ៉ៃ​​។ ​នៅ​​រាជ​​ធា​​នី​​​ភ្នំ​​ពេញ​​ កុ​​មា​រ​​​ម្នាក់​​ ក្នុង​​ចំ​​ណោម​​​​កុ​​មារ​​​ពី​​រ​​​នាក់​ ​មាន​​​ជំ​​ងឺ​​​ស្លេក​​ស្លាំង​​​​។​លោក​ស្រី​បាន​ចាត់​ទុក​ថា«​កង្វះ​​អា​ហា​រូប​ត្ថម្ភ​​កុមារ​ រាំង​ស្ទះ​​ដល់​​ការ​អភិ​វឌ្ឍ​ ផ្នែក​​រាង​កាយ​ និង​​សតិ​បញ្ញា​​របស់​​​កុ​មា​​រ​ អស់​​មួយ​ជី​វិត​​។​ វា​​ក៏​​នឹង​មាន​​ផល​ប៉ះ​ពាល់​ ជា​​អ​វិ​ជ្ជមាន​ លើ​​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​ របស់​​រាជ​ធា​នី ​និង​​ប្រ​ទេស​ជាតិ​​ទាំង​មូល​ ពី​ព្រោះ​​ធន​ធាន​មនុ​ស្ស​ ទទួល​រង​​ផល​ប៉ះ​ពាល់ ​ពី​​បាតុ​ភូត​​នេះ​​»​។​​

លោក​ស្រី​ បាន​​បន្តែ​ម​ថា«​ ទម្លាប់​​អនា​ម័យ​​មិន​ល្អ ​ដោយ​​សារ​ភាព​​នៅ​មាន​កម្រិត​ ក្នុង​ការ​​ទទួល​បាន ​បង្គន់​​អនា​ម័យ​​គ្រប់​គ្រាន់ ​នៅ​តាម​​សហ​គមន៍​​ក្រី​ក្រ​ គឺ​មាន​​ផល​ប៉ះ​ពាល់​​មិន​ល្អ​ លើ​​ស្ថាន​ភាព​​អា​ហា​រូប​ត្ថម្ភ​ របស់​​កុ​មារ​​តូចៗ​​។​ ដូ​ច្នេះ​​យុទ្ធ​សាស្ត្រ​​សំ​ខាន់​ គឺ​​ត្រូ​វ​​កែ​លំ​អ​​បង្គន់​​អនា​ម័យ​​នៅ​​រាជ​ធា​នី​​ភ្នំ​ពេញ ​ដើ​ម្បី​​ដោះ​ស្រាយ​ បញ្ហា​​ជា​ច្រើន​ ដែល​​ប៉ះ​ពាល់​​ដល់​ សុ​ខុ​មាល​ភាព​​របស់​​កុ​មារ​​​»​។​

លោក​ស្រី ​បាន​​បញ្ជាក់​ថា ​ការ​ចុះ​ឈ្មោះ​​ចូល​រៀន ​នៅ​​សា​លា​បឋម​សិ​ក្សា​ សឹង​​តែ​មាន​​លក្ខណៈ​​​ជា​ស​កល​ នៅ​ក្នុង​​រាជ​ធា​នី​​ភ្នំ​ពេញ ​ប៉ុ​ន្តែ​​មា​ន​តែ ​៦៦ ​ភាគ​រយ​​ប៉ុ​ណ្ណោះ​ បាន​​ចូល​រៀន​​មធ្យម​សិ​ក្សា​​បឋម​ភូមិ​​។​ នេះ​​មាន​ន័យ​ថា ​កុ​មារ​​ម្នាក់​​ក្នុង​ចំ​ណោម​​កុ​មារ​​បី​នាក់​ មិ​ន​បាន​​ទៅ​​រៀន ​នៅ​​មធ្យ​ម​សិ​ក្សា​​បឋម​ភូមិ​​។​ នោះ​​គឺ​ជា​​​គម្លាត​​​ច្បាស់​​​មួយ​ ដែល​​ត្រូវ​​ការ​​ដោះ​​ស្រាយ​​ ប្រ​​សិន​​បើ​​​សា​​លា​​​រាជ​​ធា​​នី ​​ត្រូវ​​ការ​​​​ជំ​​រុញ​ ​កំ​​ណើន​​សេដ្ឋ​កិច្ច ​ប្រ​ក​បដោយ​​ចីរ​ភាព​​។​​

រាជ​រដ្ឋា​ភិ​បាល​ និង​​អង្គ​ការ​​យូ​​នី​​សេ​ហ្វ​ បាន​​រក​ឃើញ​ថា ​កុ​មារ​​ទទួល​រ​ង​នូវ​ ទម្រ​ង់​​នៃ​​អំ​ពើ​ហិ​ង្សា​​ខុសៗ​​គ្នា​ ដែល​​ប្រ​ព្រឹត្ត​​ដោយ ​ឪ​ពុក​ម្តាយ​ និង​​គ្រូ​បង្រៀន​ របស់​​ពួក​គេ​ នៅ​តាម​​ទីក​ន្លែង ​ដែល​​កុ​មារ​​គួរ​​មាន​​សុវត្ថិ​ភាព​ នៅ​តាម​​ផ្ទះ​ សា​លា​រៀន​ និង​​សហ​គមន៍​​របស់​​ពួក​គេ​។​ ការ​សិ​ក្សា​​នេះ ​រក​ឃើញ​ថា ​កុ​មា​រី​ និង​​កុ​មា​រា​ ជាង​​ពាក់​​កណ្តាល​ គឺ​ជា​​ជន​រង​គ្រោះ​ នៃ​​អំ​ពើ​ហិ​ង្សា​​លើ​​រា​​ង​កាយ​ ហើយ​​បី​នាក់​ ក្នុង​ចំ​ណោម​​១០​​នាក់​ គឺ​ជា​​ជន​រង​គ្រោះ​ នៃ​​ការ​បំ​ពាន​​ផ្លូវ​ចិត្ត​ ហើយ ​១​​​នាក់​ ក្នុង​ចំ​ណោម​​២០​​នាក់​ ជា​​ជ​ន​រង​គ្រោះ ​នៃ​​អំ​ពើ​ហិ​ង្សា​​ផ្លូ​វ​ភេទ ​មុន​ពេល​​គេ​​ឈាន​ ដល់​​អា​យុ​​១៨​​ឆ្នាំ​​។ ​ជន​​ប្រ​ព្រឹត្ត​​ហិ​ង្សា ​លើ​​រាង​កាយ ​ទី​មួយ​​គឺ​ ឪ​ពុក​ម្តាយ​ បន្ទា​ប់​មក​​គឺ​ គ្រូ​បង្រៀន​​​។​​

លោក​ស្រី​ បាន​​បញ្ជាក់​ថា ​ភាព​​តាន​តឹង​​ខាង​​ផ្លូ​វ​ចិត្ត​ លើ​​បុ​គ្គល​​ម្នាក់ៗ​ ជា​ពិ​សេស​​លើ​​មេ​​គ្រួ​សារ​ នាំ​​ឲ្យ​​មា​ន​ទំ​នាស់ ​នៅ​ក្នុង​​គ្រួ​សារ​ ហើយ​​តាម​រយៈ ​ការ​វាយ​តម្លៃ​​បែប​​រហ័ស​​នេះ​ គេ​​បាន​ដឹង​ថា ​គ្រួ​សារ​​ចំ​នួន ​៦​៩​ ភាគ​រយ ​មាន​​អំ​ពើ​ហិ​ង្សា​ នៅ​ក្នុង​​គ្រួ​សារ​ ដែល​​នេះ​​ជា​​តួ​លេខ ​ដ៏​​គួរ​​ឲ្យ​​ព្រួយ​បា​រម្ភ​​។​ នៅ​ក្នុង​​វ័យ​ក្មេង​ កុ​មារ​​ទាំង​នេះ ​រៀន​​ប្រើ​​អំពើ​​ហិ​ង្សា​ ជា​​វិ​ធី​​មួយ​​ក្នុង​ការ​​ដោះ​ស្រាយ​ ប​ញ្ហា​​ខ្វែង​គំ​និត​​គ្នា​ ដូ​ច្នេះ​​បន្ត​​ឲ្យ​​មាន​​ហិ​ង្សា​ ពី​​ជំ​នាន់​​មួយ​​ទៅ​​ជំ​នាន់​ មួយ​​ឥត​ឈប់​ឈរ​​​។​​

លោក ​អៀ ​អូន​​នី​ អភិ​បាល​រង​ រាជ​ធានី​​ភ្នំ​ពេញ ​បាន​​មាន​ប្រ​សា​សន៍​ថា ​ផ្អែក​​តា​ម​​លទ្ធ​ផល ​នៃ​​ការ​សិក្សា​ បាន​​បង្ហាញ​ថា ​មាន​​បញ្ហា​​ប្រ​ឈម​​នា​នា​ ដែល​​សហ​គមន៍​​ក្រី​ក្រ​ កំ​ពុង​​ជួប​ប្រ​ទះ ​នាពេល​ បច្ច​ប្បន្ន​ ដូច​ជា ​ប្រ​ជា​ព​ល​រដ្ឋ​ នៅ​មាន​​ជី​វភាព​​ទន់​ខ្សោយ​ ខ្វះ​ខាត​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ទឹ​ក​ស្អាត​ អគ្គិ​សនី ​អនា​ម័យ ​បរិ​ស្ថាន​ សុខ​ភាព ​ការ​អប់រំ ​សង្គម​កិច្ច​ និង​​មិន​បាន​ការ​​ទទួល​ស្គាល់​ ដោយ​​អា​ជ្ញា​ធរ​​ដែន​ដី​​​។​ ទាំង​នេះ​​គឺ​ជា​​កង្វល់ ​របស់​​យើង​ទាំង​អស់​គ្នា ​ដែល​​ចាំ​បាច់​​ត្រូវ​​រួម​គ្នា​ សហ​ការ​​រវាង​​អា​ជ្ញា​ធរ​ អង្គ​ការ​​សង្គម​​ស៊ី​វិ​ល ​ក្នុង​​ការ​ជួយ​​អភិ​វ​ឌ្ឍន៍​ ដល់​​សហ​គមន៍​​ក្រី​ក្រ ​ធ្វើ​យ៉ាង​ណា​​ឲ្យ​​គាត់​ បាន​រស់​នៅ​​ប្រ​កប​ដោយ ​ភាព​​សុ​​ខុ​​ដុម​រ​ម​នា​​។​

លោក​​ បាន​​បន្ត​ថា ​ភាព​ក្រី​ក្រ​​របស់ ​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​ មាន​​ទំ​នាក់​ទំ​នង​​នឹង​​ប្រ​វ​ត្តិ​សាស្ត្រ​ ប្រ​ទេស​​កម្ពុជា ​ធ្លាប់​​បាន​ទទួល​​រង​គ្រោះ ​ដោយ​សារ​​សង្គ្រាម​ស៊ី​វិល​​​រ៉ាំ​រ៉ៃ ​ជាង ​៣ ​ទស​វត្សរ៍​​មក​ហើយ​​។​​

សូម​បញ្ជាក់​ថា ​នៅ​​រាជ​ធានី​​ភ្នំ​ពេញ ​មាន​​សហ​គមន៍​​ក្រី​ក្រ​​ចំ​នួន ​៣៣​៥ ​ដែល​​កំ​ពុង​​ពង្រាយ​ នៅ​ក្នុង​​សង្កា​ត់​​ចំ​នួន ​៥​២​ និង​​មាន​​ប្រ​ជា​ពល​រដ្ឋ​ ជាង ​៣.​២០​០​០​ គ្រួ​សារ ​បើ​​គិត​​ចំ​នួន​​ប្រ​ជា​ពល​រដ្ឋ​ ប្រ​មាណ​​ជា​​ជិត ​១៤​ ម៉ឺន​​នាក់ ​ដែល​​ទទួល​ផល​​ពី​ ការ​អនុ​វត្ត​​កម្ម​វិធី ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

 

Google Analytics Alternative