កម្ពុជា​បាន​ត្រៀម​រួច​ហើយ​សំ​រាប់​ប្រ​កួត​ប្រ​ជែង​ពេល​ធ្វើ​សមា​ហរណ​កម្ម​អា​ស៊ាន​នៅ​ឆ្នាំ​២០​១៥​

លោក​អ៊ិ​ត​ សំ​​ហេង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​បាន​មាន​ប្រ​សា​សន៍​ថា​ការ​ធ្វើ​ស​មាហ​រ​ណ​កម្ម​សេដ្ឋ​កិច្ច​អា​ស៊ា​ន​នៅ​ឆ្នាំ​២០​១​៥​ខាង​មុខ​នេះ​ប្រ​ទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើ​យ​ដើ​ម្បី​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​បណ្តា​ប្រ​ទេស​ផ្សេង​ៗ​ទៀត។​

IMG_1220 copyលោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​បែប​នេះ​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​១៦​ធ្នូ​នៅ​ស​ណ្ឋា​គារ​សាន់​វ៉េ​នៅ​ក្នុង​សិ​ក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី«​ការ​អនុ​វត្ត​ការ​ងារ​ទទួល​ស្គាល់​ជំ​នាញ​ទៅ​វិញ​ទៅ​មក​ដើ​ម្បី​ត្រៀម​ខ្លួន​សំ​រាប់​សហ​គម​សេដ្ឋ​កិច្ច​អា​ស៊ាន​»​ដែល​រៀប​ចំ​ឡើង​ដោយ​នា​យក​ដ្ឋាន​ស្តង់​ដា​ជាតិ​ស​មត្ថ​ភាព​សហ​កា​រ​ជា​មួយ​អង្គ​ការ​អន្ត​រ​ជាតិ​ខាង​ការ​ងារ​ក្រោម​ការ​ជួយ​ឧប​ត្ថម្ភ​ថ​វិ​កា​ពី​សា​ធារ​ណ​រដ្ឋ​កូ​រ៉េ។​

លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​បាន​មាន​ប្រសា​សន៍​ឲ្យ​ដឹង​ទៀត​ថា«​កា​រ​ធ្វើ​ស​មា​ហរ​ណកម្ម​ស​ហ​គមន៍​សេដ្ឋ​កិច្ច​អា​ស៊ាន​ក្នុង​ឆ្នាំ​២​០១៥​ដ៏​ខ្លី​ខា​ង​មុខ​នេះ​រដ្ឋ​ជា​សមា​ជិក​នី​មួយៗ​បាន​នឹង​កំ​ពុង​រៀប​ចំ​ស​កម្មភា​ព​ទាំង​ឡា​យ​យ៉ាង​មមា​ញឹក​តា​ម​វិ​ស័យ​នី​មួយ​ៗ​ដើ​ម្បី​ត្រៀម​ខ្លួន​ទទួល​យក​ឪ​កាស​មួយ​ចំ​នួន​ពិ​សេស​ពាក់​ព័ន្ធ​នឹង​លំ​ហូរ​ដោយ​សេ​រី​នូវ​ទំ​និញ​សេ​វា​ការ​វិ​និ​យោគ​ទុន​កំ​លាំង​ពល​កម្ម​ជំ​នាញ​និ​ង​មូល​ធន​ទូ​ទាំង​ក្នុង​តំ​បន់​»។​លោក​អ៊ិត​ សំ​ហេង បាន​បន្ត​ថា​ទន្ទឹម​នឹង​ទទួល​បាន​នូវ​ឪ​កាស​នេះ​ក្រ​សួង​កា​រ​ងារ​បាន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​រយ​ពេ​ល​៥​ឆ្នាំ​(​២​១០​៤​ដ​ល់​២០​១​៨​)​សំ​រាប់​អភិ​វឌ្ឍ​ន៍​វិ​ស័យ​ការ​ងារ​និង​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជា​ជីវៈ​ដោយ​ផ្តោ​ត​លើ​អា​ទិ​ភាព​ចំ​នួន​៥​សំ​ខាន់​ៗ។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា​«​ជាកា​រ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ​ក្រ​សួង​បាន​នឹង​កំ​ពុង​យក​ចិត្ត​ទុ​ក​ដាក់​លើ​សក​ម្មភាព​អា​ទិ​ភាព​ក្នុង​ចំ​ណោម​ការ​ងារ​អា​ទិ​ភាព​ទាំង​ឡាយ​ដើ​ម្បី​សំ​រេច​ឲ្យ​បាន​តាម​ផែន​ការដែ​ល​បាន​កំ​ណត់​ក្នុង​រយៈពេ​ល​៥​ឆ្នាំ​នេះ»​។​ដូច​នេះ​ការ​ធ្វើ​សិ​ក្ខា​សាល​​នេះ​ជា​ស​កម្មភាព​មួយ​ដែល​បាន​ដើរ​តួ​នាទី​យ៉ាង​សំ​ខាន់​ដើ​ម្បោះ​បង្ក​ឲ្យ​កំ​លាំង​ពល​កម្ម​ជំ​នាញ​ទទួល​បាន​នូវ​ឪ​កាស​និង​ផល​ប្រ​យោ​ជន៍​ស្មើ​គ្នា​ប្រ​កប​ដោយ​ស​មធម៌​ក្នុង​ការ​ច​ល័ត​ដោយ​សេ​រី​ពី​ប្រ​ទេស​មួយ​ទៅ​ប្រ​ទេស​មួយ​ទៀត​ក្នុង​តំ​បន់​ស​ហ​គមន៍​សេដ្ឋ​កិច្ច​អា​ស៊ាន​តាម​រយៈ​ការ​ទទួល​ស្គាល់​ជំ​នាញ​និង​សម​ត្ថ​ភាព​ជំ​នាញ​របស់​បុ​គ្គល​នី​មួយៗ​ក្នុង​ក្រប​ខណ្ឌ​លំ​ហូរ​ដោយ​សេ​រី​នូវ​កំ​លាំង​ពល​កម្ម​ជំ​នាញ។​

ពាក់​ព័ន្ធ​បញ្ហា​នេះ​ដែ​រ​លោក​អ៊ិត​ សំ​​ហេង​ បាន​បញ្ជាក់​ថា​ក្រ​សួង​បាន​នឹង​កំ​ពុង​ធ្វើ​ការ​អភិ​វឌ្ឍ​គុណ​វុ​ឌ្ឍិ​សម​ត្ថភាព​ដូច​ជា​កា​រ​អភិ​វឌ្ឍ​គុណ​វុឌ្ឍិ​ជាតិ​កម្ពុជា​ដែល​រាជ​រដ្ឋា​ភិ​បាល​បាន​អ​នុម័ត​រួច​ហើយ​កាល​ពី​ខែ​មី​នា​ ឆ្នាំ​២០​១៤​។ដោ​យ​ក្រ​សួង​បាន​អភិវឌ្ឍន៍​កម្ម​វិ​ធី​សិ​ក្សា​ផ្អែក​លើ​សមត្ថ​ភាព​កញ្ចប់​ឯក​សារ​សំ​រាប់​បង្រៀ​ននិង​រៀន​សំ​រាប់​ធ្វើ​តេ​ស្ត​បញ្ជាក់​សមត្ថ​ភាព​លើ​៣​វិ​ស័យ​រួ​មាន​សំ​ណង់​មាន​៧​មុខ​របរ​មេ​កា​និច​៧​មុខ​របរ​និង​សេ​វា​ធុរ​កិច្ច​និង​បច្ចេក​វិ​ទ្យា​ពត៌​មាន​វិ​ទ្យា​ចំ​នួ​ន​៧​មុខ​របរ​និង​ចូល​រួម​អភិ​វឌ្ឍ​គុណ​វុឌ្ឍិ​តំ​បន់​អា​ស៊ាន​ដោយ​បាន​បញ្ជួន​តំ​ណាង​ម្នាក់​ចូល​រួម​ជា​សមា​ជិក​ក្រុម​ការ​ងារ​សំ​រាប់​វាយ​តំ​លៃ​ទទួល​ស្គាល់​ជំ​នាញ​កំ​រិត​សមត្ថ​ភាព​ជំ​នាញ​ពី​គ្នា​ទៅ​វិញ​ទៅ​ម​ក​ក្នុង​បណ្តា​ប្រ​ទេស​ជា​សមា​ជិក​អា​ស៊ាន​។​

លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ចំ​ណែក​ឯ​រាជ​រដ្ឋ​ភិ​បាល​បាន​កែ​សំ​រួល​រច​នា​ស​ម្ព័ន្ធ​អគ្គ​នា​យ​ក​ដ្ឋាន​អប់​រំ​បណ្តុះ​បណ្តាល​និង​វិ​ជ្ជា​ជីវៈ​ដែល​មាន​៦​នា​យក​ដ្ឋា​ន​ដើ​ម្បី​ឲ្យ​មាន​លក្ខណៈ​គ្រប់​ជុង​ជ្រោយ​ក្នុង​ការ​ពង្រឹង​យន្ត​ការ​ការ​ងារ​ក៏​ដូច​ជា​ការ​ទទួល​យក​ការ​ងា​រ​ថ្មីៗ​បន្ថែម​ទៀត​ឲ្យ​បាន​សម​ស្រប​តាម​ស្ថាន​ភាព​នាពេល​បច្ចុ​ប្បន្ន​និង​អនា​គត​បន្ទាប់​ពី​ប្រ​ទេស​កម្ពុជា​បាន​ក្លាយ​ជា​សមា​ជិក​សហ​គមន៍​សេដ្ឋ​កិច្ច​អា​ស៊ាន​នៅ​ឆ្នាំ​២​០​១​៥​ខាង​មុខ​។​

លោក​រដ្ឋ​មន្ត្​រីបាន​បញ្ជាក់​ទៀតថា​«​នេះ​ប​ង្ហាញ​ឲ្យ​ឃើញ​ថា​ក្រ​សួង​ការ​ងារ​បាន​ត្រៀម​លក្ខណៈ​ពេញ​លេញ​ក្នុ​ង​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធ​សាស្ត្រ​កំ​ណែ​ទំ​រង់​ស៊ី​ជំ​រៅ​របស់​រាជ​រដ្ឋា​ភិ​បាល​ពិ​សេស​ចូល​រួម​គាំ​ទ្រ​ដល់​គ្រប់​សក​ម្មភាព​រប​ស់​រាជ​រដ្ឋា​ភិ​បាល​ដើ​ម្បី​ឲ្យ​មាន​លក្ខណៈ​សម្ប​ត្តិ​និង​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​និង​ការ​ប្រ​កួ​ប្រ​ជែង​ជា​មួយ​បណ្តា​ប្រ​ទេស​នា​នា​ក្នុង​ស​ហ​គមន៍​»​។​

គួរ​បញ្ជាក់​ថា​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី«​ការ​អនុ​វត្ត​ការ​ងារ​ទទួល​ស្គាល់​ជំ​នាញ​ទៅ​វិញ​ទៅ​មក​ដើម្បី​ត្រៀម​ខ្លួន​សំ​រាប់​សហ​គម​សេដ្ឋ​កិច្ច​អា​ស៊ាន​»​នឹង​សំ​រេច​ឲ្យ​បា​ន​៣​ចំ​ណុច​ធំៗ​ទី​១​,​ប្រព័ន្ធ​ធ្វើ​តេស្ត​ទទួល​ស្គាល់​សមត្ថ​ភាព​ជំ​នាញ​ក្នុង​វិ​ស័យ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជា​ជីវៈ​នៅ​កម្ពុជា​និង​មាន​ការ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​ម​ក​ក្នុង​ក្រ​ប​ខណ្ឌ​តំ​បន់​ទី​២​,ផែ​នការ​សកម្ម​ភាព​អនុ​វត្ត​ការ​ធ្វើ​តេស្ត​ទទួល​ស្គាល់​សមត្ថ​ភាព​ជំ​នាញ​ដ​ល់​ប្រ​ជា​ពល​រដ្ឋ​និង​ទី៣​,ការ​អនុ​វត្ត​ការ​ធ្វើ​តេស្ត​បញ្ជាក់​សមត្ថ​ភាព​ជំ​នាញ​ដើ​ម្បី​ទទួល​ស្គាល់​និង​ផ្តល់​វិញ្ញា​បន​បត្រ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative