ឆ្នាំ​២០​១៤ ​ណា​ហ្គា​វើល​បាន ​ផ្តល់​សម្ភារៈ​សិ​ក្សា​ដល់​សិស្ស​​សា​លា​ជាង​២៤០​០០​នាក់​

លោក​ J​a​m​e​s​ M​a​ ប្រ​ធាន​ផ្នែក​ទំ​នាក់​ទំ​នង​បុគ្គ​លិក​ និង​ការ​ងារ​សង្គម​ណា​ហ្គា​វើល​បាន​មាន​ប្រ​សា​សន៍​ថា​ចាប់​តាំង​ពី​ដើ​ម​ឆ្នាំ​ ២០១​៤ ​រហូត​មក​ដល់​​ពេល​នេះ​កម្មវិ​ធី​ការ​ងារ​សង្គ​ម​ (​C​S​R​)​ ​របស់​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល ​បាន​ជួយ​ឧ​បត្ថ​ម្ភ​ដល់​កុ​មារ​កម្ពុជា​ច្រើន​ជាង​ ​២៤​,​០០​០ ​នាក់ ​ដែល​មក​ពី​សា​លា​​រៀន​ចំ​នួន​ ៤១​ សា​លា ​និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ចំ​នួន ​៥ ​ស្ថិត​នៅ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំ​នួ​ន ​និង​រាជ​ធា​នី​ភ្នំ​ពេញ។​

P4 copyកាល​ពី​ថ្ងៃ​ទី១​​៣ ​ខែ​ធ្នូ​ កន្លង​ទៅ​ថ្មីៗ​នេះ ​បុគ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ ដឹ​ក​នាំ​ដោយ​ លោក​ J​a​m​e​s​ M​a​ បាននាំ​​យក​សម្ភារ​សិ​ក្សា​មួយ​ចំ​នួន​ធំ​ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រី​ក្រ​ និង​កុ​មារ​កំ​ព្រា​នៅ​សា​លា​បឋម​សិ​ក្សា​ប្រា​សាទ​ស្រះ​កែវ​ សា​លាប​ឋម​សិ​ក្សា​ព្រ​ហូត ​និង​សា​លា​ប​ឋម​សិ​ក្សា​អង្គ​ជុំ ​ស្ថិត​ក្នុង​ខេត្ត​តា​កែវ​ និង​សា​លា​បឋម​សិ​ក្សា​រ​ស្មី​សាម​គ្គី​នៅ​ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ។​ សម្ភារ​សិ​ក្សា​ទាំង​នោះ​រួម​មាន ​សៀវ​ភៅ​សរ​សេរ​ កូន​កា​បូប​ដាក់​ប៊ិច​ខ្មៅ​ដៃ ​និង​សៀវ​ភៅ​រឿង​សម្រាប់​ បណ្ណា​ល័យ​ផង​ដែរ​។​ ចំ​នួន​សិ​ស្ស​សរុប​របស់​សា​លា​បឋម​សិ​ក្សា​ទាំ​ងបួ​ន​មាន​ចំ​នួន ​២​,​៣​១​០​នាក់​។​

លោក ​J​a​m​e​s​ M​a​ បាន​មាន​ប្រ​សា​សន៍​ថា ​គោល​បំ​ណង​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល ​គឺ​ផ្តល់​ជំ​នួយ​អប់​រំ​ដល់​សិស្ស​ក្រី​ក្រ​ និង​ចូល​រួម​ចំ​ណែក​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ហើយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០​១៤​ រហូត​មក​ដល់​ពេល​នេះ​ក​ម្ម​វិ​ធី​ការ​ងារ​សង្គម​ (​C​S​R​)​ របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល ​បាន​ជួយ​ឧ​បត្ថម្ភ​ដល់​កុមារ​កម្ពុជា​ច្រើន​ជាង​ ២៤​,​០០​០​ នាក់​ ដែល​មក​ពី​សា​លា​រៀន​ចំ​នួន ​៤១​ សា​លា ​(​ក្នុង​នោះ​មាន​សា​លា​អនុ​វិ​ទ្យា​ល័យ​ចំ​នួន ​៦ ​សា​លា ​និង​សា​លា​បឋម​សិ​ក្សា​ចំ​នួន​ ៣៥​ សា​លា)​ និ​ង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ចំ​នួន ​៥​ ស្ថិត​នៅ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំ​នួន​ និង​រាជ​ធា​នី​ភ្នំ​ពេញ។​ ​លោក​បាន​មាន​ប្រ​សា​សន៍​ផង​ដែរ​ថា ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​មាន​គម្រោង​ចាក់​ក្រាល​បេ​តុង​ចំ​នួន​ ៦​ ថ្នាក់​រៀន​ឲ្យ​សា​លា​បឋម​សិ​ក្សា​ហ៊ុន​សែន​ជី​បាល​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំ​ព​ង់ចាម​ ដោយ​សារ​ថ្នា​ល​បេតុង​ថ្នាក់​រៀន​ទាំង​នេះ​បាន​បែក​ខូច ​អស់​​ទៅ​ហើ​​យ​។​

លោក​បាន​បន្ថែម​ថា«​ថ្ងៃ​នេះ ​កុ​មារ​ទាំង​អស់​ពិ​ត​ជា​រីក​រាយ ​និង​រំ​ភើប​ជា​ខ្លាំង​ មិន​មែន​ដោយ​សារ​តែ​ពួក​គេ​បា​ន​ទទួល​សម្ភារ​សិ​ក្សា​ពី​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ប៉ុ​ណ្ណោះ​ទេ​ ពួក​គេ​ថែម​ទាំង​ទទួល​បាន​ការ​លើក​ទឹ​ក​ចិត្ត​អោយ​បន្ត​ខិត​ខំ​សិ​ក្សា​ថែម​ទៀត ​ដើ​ម្បី​អ​នា​គត​ល្អ​ប្រ​សើរ​សម្រាប់​ខ្លួន​ពួក​គេ​ផ្ទាល់​ និង​សម្រាប់​ប្រ​ទេ​ស​​កម្ពុជា​»​។​

លោក​នា​យក​សា​លា​បឋម​សិក្សា​ប្រា​សាទ​ស្រះ​កែវ​បាន​មាន​ប្រ​សា​សន៍​ថា ​“​ក្នុង​នាម​ខ្ញុំ​ជា​នា​យក​សា​លា ​និង​តំ​ណាង​ឲ្យ​សិ​ស្សា​នុ​សិស្ស​ទាំង​អស់​ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ដល់​បុគ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដែល​បាន​ផ្តល់​សម្ភា​រ​សិ​ក្សា​ដល់​ពួក​យើង​ខ្ញុំ​។​ នេះ​បង្ហាញ​ថា​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​មាន​ការយក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​យើង​ខ្ញុំ​ តាម​រយៈ​ជំ​នួយ​ផ្សេងៗ​របស់​ពួក​គាត់​ទៅ​ដល់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ និង​សា​លា​រៀន​នា​នា។​ សក​ម្ម​ភាព​សង្គម​ (​C​S​R​)​ របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ គួរ​តែ​ក្រុម​ហ៊ុន​ផ្សេងៗ​អនុ​វត្ត​តាម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative