គ្រោះ​ថ្នាក់ច​រា​ចរណ៍​ថ្ងៃ​ទី​១៥​ធ្នូ​បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់​និង​របួស​២១​នាក់​

តាម​របាយ​ការណ៍​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​១៧​លើក​ យប់​១០​លើក​,​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំ​នួន​១១​នាក់​ (​ស្រី​៣​នាក់​)​ របួស​ធ្ងន់​ ១៨​នាក់​(​ស្រី​៤​នាក់​)​,​និង​របួស​ស្រាល​០៣​នាក់​(​ស្រី​១​នាក់​)​។​

images copyក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៧​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ​២៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​​តូចំ​​នួន​១៩​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០៥​គ្រឿង​។​

មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន​០៤​លើក​,​ស្រ​វឹង​៥​លើក​,​ មិន​ប្រ​កាន់​ស្តាំ​២​លើក​,​ប្រ​ជែង​គ្រោះ​ថ្នាក់​១​លើក​,មិ​ន​គោរ​ពសិទ្ធ​៣​លើក​, ​បត់​គ្រោះ​ថ្នាក់​១​លើក​,​កត្តា​យាន​យន្ត​១​លើក​។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិភាព​ចំ​នួន​៣១​នា​ក់​(​យប់​២​២​នាក់​)​ ​។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន​៤​៣​៣​ គ្រឿង​ ក្នុ​ង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៤២​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូ​ច​ ១​៤​៥​គ្រឿង​,​រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំនួន​៧៧ ​គ្រឿង​,​ រថ​យន្ត​ដឹ​ក​ទំ​និញ​ធុន​ធំ​ ១​៦​៩​ គ្រឿង​ ​។​

រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុ​ក​ ចំ​នួន ​១៩ ​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ៣​៦​៨​ គ្រឿង​និ​ង​នៅ​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​៤៦​គ្រឿង​។​

បញ្ជា​ក់​ផង​ដែរ​ថា​រាជ​ធា​នី​ខេត្ត​ដែល​រង​គ្រោះ​ច្រើន​រួម​មានៈ ​ខេត្ត​កំ​ពង់​ស្ពឺ​២​លើ​ក​ ស្លាប់​៣​នាក់​,​កំ​ពង់​ធំ​២​លើក ​ស្លាប់​២​នាក់​,​ ព្រះ​វិ​ហារ​២​​លើក ​ស្លាប់​២​នាក់​,​ត្បូង​ឃ្មុំ​៣​លើក​ ស្លាប់​១​នាក់​,​កណ្តាល​២​លើក​ ស្លាប់​១​នាក់​,​ភ្នំ​ពេញ​១​លើក​ ស្លាប់​១​នាក់​,​និង​ខេត្ត​ស្វាយ​រៀង​១​លើក​ ស្លាប់​១​នាក់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative