កម្ពុជា​ឈាន​មុខ​គេ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ឋ​សាស្រ្ត​បញ្ឈប់​ការ​រាល​ដាល​មេ​រោគ​អេ​ដស៍​នៅ​ឆ្នាំ​២​០​២០​

ប្រ​ទេស​កម្ពុជា​ត្រូវ​បាន​សហ​គមន៍​អន្តរ​ជាតិ ​និង​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោ​​ក​(​W​H​O​)​កោត​សរ​សើរ​ ចំ​ពោះ​ការ​ដែល​ប្រ​ទេស​នេះ បា​ន​រៀប​ចំ​ផែន​ការ​យុទ្ឋ​សាស្រ្ត​ឆ្ពោះ​ទៅ​បញ្ឈប់​ការ​រីក​រាល​ដាល​មេ​​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​នៅ​ឆ្នាំ​២០​២០​ខាង​មុខ​។​

009 copyលោក​វេជ្ជ​បណ្ឌិ​ត​មាន​ ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ជា​នាយ​ក​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​អេ​ដស៍​ សើរ​ស្បែក​ និង​កាម​រោគ​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​គេ​ហទំព័​រ​សុខ​ភា​​ព​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥​ ធ្នូ​នេះ​ថា ​ប្រ​ទេស​កម្ពុជា​ត្រូវ​បាន​វាយ​តំ​លៃ ​និង​ទទួល​ស្គា​ល់​ពី​អង្គ​ការ​សុខ​ភាព​ពិ​ភ​​​ពលោក​ប្រ​ចាំ​ទ្វីប​អា​ស៊ី ​និង​ស​ហ​​គមន៍​អន្តរ​ជា​តិ​ ព្រោះ​កម្ពុជា​បាន​រៀប​ចំ​ផែន​ការ​ និង​យុទ្ឋ​សាស្រ្ត​ឆ្ពោះ​ទៅ​បញ្ឈ​ប់​ការ​​រី​ក​រាល​ដាល​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​នៅ​ឆ្នាំ​២០​២០​ នៅ​ក្នុង​សន្និ​សី​​ទ្ធ​​អន្ត​រ​ជាតិ​កាល​ពី​ថ្ងៃ​ទី​៨ ​ដល់​១១​ធ្នូ​កន្ល​ង​មក​។ ​លោក​បន្ត​ថា ​បណ្តា​ប្រ​ទេស​នា​នា​ក្នុង​ពិ​ភព​លោក ​បាន​​សុំ​ពន្យា​ពេល​សម្រេច​គោល​ដៅ​​នេះដ​​ល់ឆ្នាំ​២០​៣០​ ខណៈ​កម្ពុជា​បាន​ដាក់​ចេញ​គោល​ដៅ ​និង​សម្រេច​គោល​ដៅ​បញ្ឈប់​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍ ​ជំ​ងឺ​អេ​ដស៍​ត្រឹម​ឆ្នាំ​២០​២០​ប៉ុ​ណ្ណោះ​​។

​លោក​បន្ត​ថា​​ ​“​កម្ពុជា​អាច​សម្រេច​បាន​នូវ​គោល​ដៅ​នេះ ​ព្រោះ​ការ​ងារ​នេះ​មិន​មែន​ជា​ការ​ងារ​ថ្មីទ្បើយ ​តែ​ជា​ការ​ងារ​ដែល​យើង​បាន​យក​មូល​ដ្ឋាន​លទ្ឋ​ផល​និង​បទ​ពិ​សោ​ធន៍​កន្លង​មក​ដើ​ម្បី​អនុ​វត្ត​ន៍​លើ​ការ​ងារ​នេះ”​។លោក​បន្ត​ថា ​“​ទោះ​ជា​យ៉ាង​ណា​យើង​​មិន​ទាន់​ប្រា​កដ​ សម្រេច​បាន​ជោគ​ជ័យ​១​០​០​ភាគ​រយ​នោះ​ទេ ​ដោ​យ​រង់​ចាំ​មើល​ដល់​ឆ្នាំ​២០​១៨​សិន​ថា​យើង​ធ្វើ​បាន​ប៉ុ​ណ្ណា​”​។​

អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ និង​ទី​ភ្នាក់​ងារ​ប្រ​យុទ្ឋ​ជំ​ងឺ​អេ​ដស៍​សហ​ប្រ​ជា​ជាតិ​បាន​ឈប់​និ​យាយ​ពី​យុទ្ឋ​សាស្រ្ត​0​,៣​ហើយ​ ព្រោះ​យុទ្ឋ​សាស្រ្ត​នោះ​គ្មាន​ប្រ​ទេ​​ស​ណា​មួយ​អាច​ធ្វើ​បាន​នោះ​ទេ​។​ យុទ្ឋ​សាស្រ្ត​០.៣​គឺ​លុប​បំ​បាត់​ការ​ឆ្លង​មេ​រោគ​អេ​​ដស៍​ថ្មី​ លុប​បំ​បាត់​ការ​ស្លាប់​ដោយ​សារ​មេ​រោគ​អេ​ដស៍ ​ជំងឺ​អេ​ដស៍ ​និង​ការ​លុប​បំ​​បាត់​ការ​រើស​អើង​លើ​អ្នក​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​។​

កម្ពុជា​ជា​ប្រ​ទេស​មួយ​ឈាន​មុខ​គេ ​ក្នុង​ការ​កាត់​បន្ថយ​កា​រ​រីក​រាល​ដាល​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍​នៅ​ក្នុង​ពិ​ភព​លោក​ និ​ង​ជា​ប្រ​ទេស​បាន​ទទួល​ពាន​រង្វាន់​ពី ​អង្គ​ការ​សហ​ប្រ​ជាតិ​ចំ​ពោះ​ភាគ​ជា​គំ​រូ​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative