លោក​ស្រី​ហ៊ុន ម៉ា​ណា​ នាំ​​គ្រូ​ពេទ្យ​​ស្ម័គ្រ​​ចិត្ត​ចុះ​​ពិ​និត្យ​​ព្យា​បាល​​ជំ​ងឺ​​ដល់​​ប្រ​ជា​​ពល​រដ្ឋ​​​ដោយ​​ឥត​គិត​ថ្លៃ ​

លោក​ស្រី​ហ៊ុន ​ម៉ា​ណា​ អគ្គ​​នា​យិ​កា​​វិទ្យុ​ និង​ ទូរ​ទស្សន៍​ បា​យ័ន​ និង​​ជា​​ប្រ​ធាន​​មូល​និ​ធិ​​បា​យ័ន​ និង​លោក​​គោ​ស៊ុំ ​សា​រឿត ​អភិ​បាល​​ខេត្ត​​បន្ទាយ​​មាន​ជ័យ​ ​បាន​ដឹក​​នាំ​ក្រុម​វេជ្ជ​សាស្ត្រ​សម្តេច​តេ​ជោ​និង​គ្រូ​ពេទ្យ​ស្មគ្រ័​ចិត្ត​មក​ពី ​ប្រ​ទេស ​​ម៉ា​ឡេ​ស៊ី​កាល​ពី​ ​​ព្រឹ​ក​​ថ្ងៃ​​ទី​​​១៥​ ខែ​​ធ្នូ​ ឆ្នាំ​​២​០​១​​៤​បាន​ ចុះ​​​​ពិ​និត្យ​​​ព្យា​បាល​​​ជំ​ងឺ​​ ដោយ​​​ឥ​ត​​គិត​​ថ្លៃ​​​ជូន​​​ពល​រដ្ឋ​នៅ​​ក្នុង​​មន្ទីរ​​ពេទ្យ​​បង្អែក​​មិត្ត​ភាព​​កម្ពុជា​​​-​​ជប៉ុន​​ស្រុក​​មង្គល​​​បូ​រី ​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​ ។​

15-12-14-sp-2 copyលោក​​ ស្រី​​ហ៊ុន​ ម៉ា​ណា ​បាន​​ថ្លែង​​​ឲ្យ​​ដឹង​​ថា​ ​លោក​​ស្រី​បាន​​​បញ្ជូន​​ក្រុម​​គ្រូ​ពេទ្យ​​​វេជ្ជ​សាស្ត្រ​​សម្តេច​​​តេ​​ ជោ​ចំ​នួន៣២​នាក់​សហ​ការ​​និង​​ពេទ្យ​​មូល​ដ្ឋាន​ ដើ​ម្បី​​មក​​ពិ​និត្យ​​និង​​វះ​​កាត់​​ព្យា​បាល​​ជំ​ងឺ​​ក្លន​​លូន ​និង​​គីស​​ក្នុង​​ដៃ​​ស្បូន​​ជូ​ន​​ប្រ​ជា​ពល​រដ្ឋ​​ដោយ​​ឥត​​គិត​​ថ្លៃ​។

​តាម​​ការ​​​ប៉ាន់​ស្មាន​​ប្រតិ​បត្តិ​​ការ​​លើក​​នេះ ​ត្រូវ​​អនុ​វត្ត​​អោយ​​បាន​​ពី​ ៥០​​ទៅ​​៦០​នាក់​​និង​​ចែក​​វ៉ែ​ន​​តា​​ជូន​​ប្រ​ជា​ពល​រដ្ឋ​​​​ចំ​នួន​​៨០​០​​វ៉ែន​តា​​ផង​​​ដែរ​។​

15-12-14-sp-1 copyលោក​​ស្រី​​បាន​​និ​យាយ​​បន្ត​​ថា​ ឯ​​ក្រុម​​គ្រូ​ពេទ្យ​​ម៉ា​ឡេ​ស៊ី​​(​R​C​D​W​​)​ ក្នុង​​កម្ម​វិ​ធី​​ជំ​នួយ​​គំ​ហើ​ញ ​លើក​​ទី​​២​ សហ​ការ​ ​នឹង​​ក្រុម​​វេជ្ជ​សាស្ត្រ​​សម្តេច​​​តេ​​ជោ ​និង​​ពេទ្យ​​មូល​ដ្ឋាន​ ទទួល​​ពិ​និត្យ​​ព្យា​បាល​​អ្នក​​​ជំ​ងឺ​​ភ្នែក​​ឡើង​​បាយ ​និង​​សុខ​ភាព​​គំ​ហើញ ​ចំ​នួន​​រា​​ប់​​រយ​​នាក់​​​ទៀត​ផង​។​

ប្រ​ជា​ពល​រដ្ឋ​ ​រាប់​​រយ​​នាក់​​ដែល​​បាន​​មក​​ពិ​និត្យ​​និង​​វះ​​កាត់​​ព្យា​បាល​​ភ្នែក​​និង​​អ្ន​ក​​ ជម្ងឺ​​រោគ​​ខ្លន​​លូន​​នោះ ​​បាន​​ធ្វើ​​កា​រ​​ថ្លែង​​អំ​ណរ​គុណ​​យ៉ាង​​ជ្រាល​​ជ្រៅ​ ​ចំ​ពោះ​​លោក​​ស្រី​ហ៊ុន ​ម៉ា​ណា ​ដែល​​បាន​​យក​​ចិត្ត​​ទុក​​ដាក់​​ក្នុង​​ការ​​ដឹក​​នាំ​​លោក​​គ្រូ​​ពេទ្យ​​យ៉ាង​​ចំ​ណាន​ៗ​​ យក​​ម​ក​​ព្យា​បាល​​ជម្ងឺ​​ដល់​​ពួក​​គាត់​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៤

 

Google Analytics Alternative