ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​១​,​៤​៥​៣​,​២​១​៤​​នាក់​បាន​ទទួល ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ជំ​ហាន​ទី​២​

លោក​ឧត្តម​សេ​នីយ៍​ត្រី​ ឃៀង​ សុ​គន្ធា​ ប្រ​ធាន​នា​យក​ដ្ឋាន​អត្ត​សញ្ញាណ​ប័ណ្ណ​ បាន​ឲ្យ​ដឹង​ថា ​គិត​មក​ដល់ដំ​​ណាច់​ឆ្នាំ​២០​១៤​នេះ ​ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ នៅ​ជំ​ហាន​ទី​២​នេះ ​យើង​ទ​ទួល​បាន​ទិន្ន​ន័យ​ចំ​នួន​១​,​៤​៥​៣​,​២​១​៤​នាក់​។​

photo00-4-2-December-2013-11-14-06-40185 copyលោក​ឧត្ត​ម​សេ​នីយ៍​ត្រី​បាន​មាន​ប្រ​សា​សន៍​បែប​នេះ ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​របាល​ជាតិ​នៅ​ក្នុង​សិ​ក្ខា​សា​លា​ស្តី​ពី​លទ្ធ​ផល​​ការ​ងារ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែ​រ ​ពី​ខែ​សី​ហា ​ដល់​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០​១៤​ ក្រោម​អធិ​ប​តី​ភាព​ លោក​ឧត្ត​ម​សេ​នីយ៍​ឯក​ ចាន់​ គឹម​សេង​ និង​លោក​ឧត្តម​សេនី​យ៍​ឯក​ ប្រុ​ក​ ម៉ៃ​ឧត្ត​ម​ អគ្គ​នាយ​ករ​ង​នៃ​អគ្គ​ន​ស​យក​ដ្ឋាន​អត្ត​សញ្ញា​​ណ​កម្ម​ដោយ​មាន​ការ​ចូល​រួម​ពី​ស្នង​ការ​រង​និង​ ប្រ​ធាន​កា​រិ​យា​ល័យ​អត្ត​សញ្ញណ​ប័ណ្ណ​មក​ពី​២៥​ រាជ​ធានី​ ខេត្ត​ផង​ដែ​រ​ ​។​

តាម​របាយ​ការណ៍​បញ្ជា​ក់​ថា​ក្នុង​រយៈ​ពេល ​៨​ខែ ​ឆ្នាំ​២០​១៤​ គិត​ដល់​ថ្ងៃ​ទី​៣០​ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០​១៤ ​ អគ្គ​នាយ​ក​ដ្ឋាន​បាន​ទទួល​ទិ​ន្ន័យ​ចំ​នួន​ ១​,​២​៩​១​,​៧​៥​៤​នាក់​ ។​តែ​បើ​គិត​ដល់​ដំ​ណាច់​ ឆ្នាំ​២០​១៤​នេះ​ទទួល​បាន​ទិន្ន​ន័យ​ចំ​នួន​១​,​៤​៥​៣​,​២​១​​៤​នាក់​ក្នុង​ចំ​ណោម​៥​លាន​នាក់​ដែល​ត្រូវ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​។​តាម​សន្ទុះ​នៃ​ការ​បញ្ជូន​ទិ​ន្ន័យ​ តាម​បណ្តា​រាជ​ធា​នី​ ខេត្ត​​មក​នា​យក​ដ្ឋាន​ជំ​នាញ ​បាន​ចំ​នួន​ ៨​,​០​៧​៣​នាក់​ ក្នុង​១​ថ្ងៃ​ ។​

របាយ​ការណ៍​បាន​បញ្ចាក់​ថា ​ដំ​ណើរ​ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ទូ​ទាំង​ប្រ​ទេស​ ចាប់​ពី​ខែ​មិ​ថុ​នា ​ឆ្នាំ​២០​១២​ ដល់​ថ្ងៃ​ទី​ ៣០​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០​១៤​ ទទួល​បាន​ទិ​ន្ន័យ​រួម​ ៣​,​៤​៩​១​,​៧​៥​៤​ នាក់​,​ ទិ​ន្ន័យ​ស្ទួន​ក្រ​យ៉ៅ​ដៃ ​៣​៨​,​៣​៧​៧ ​នាក់​,​ ទិ​ន្ន័យ​ខូច​ ៤​២​,​១​៥​៥​នាក់​(​បាន​ផ្តល់​ជួន​រាជ​ ធា​នី​ខេត្ត​)​ទិ​ន្ន័យ​ បាន​ការ​ ៣​,​៤​១​១​,​២​២​២​ នាក់​,​ អត្ត​សញ្ញាណ​ប័ណ្ណ​បោះ​ពុម្ព​រួច​ចំ​នួន ​៣​,​២​៨​០​,​៥​៤​៨​នាក់​ បាន​ប្រ​គល់​ ជួន​រាជ​ធា​នី​‑​ខេត្ត​រួច​ហើយ​។​

លោក​ឧត្តម​សេ​នីយ៍​ឯក​ ចាន់​ គឹម​សេង ​អគ្គ​នា​យក​រង​អត្ត​សញ្ញាណ​កម្ម​ បាន​ឲ្យ​ដឹង​ថា ​ទិស​ដៅ​សម្រា​ប់​អនុ​វត្ត​នា​ពេល​ខាង​មុខ​ទី១​,ត្រូ​វ​រៀប​ចំ​លិ​ខិត​បទ​ដ្ឋាន​និង​ប្រ​ព័ន្ធ​អនុ​វ​ត្ត​ការ​ងារ​។​ទី២​,​ពង្រឹង​ការ​ដឹក​នាំ​និង​ការ​កសា​ង​សម​ត្ថ​ភាព​និង​ទី​៣​រៀប​ចំ​ឧ​ប​ករណ៍​សម្ភារៈ​ប​ច្ចេក​ទេស​និង​ជំ​រុញ​កា​រ​​ផ្សព្វ​ផ្សាយ​។​ដោយ​កន្លង​ទៅ​យើង​រក​ឃើញ​ទិ​ន្ន័យ​ស្ទួន​ក្រ​យ៉ៅ​ដៃ​ជិត​​៤​ម៉ឺន​នាក់​ ដូ​ច្នេះ​យើង​ត្រូវ​តែ ​ព​ង្រឹង​សម​ត្ថ​ភាព​មន្រ្តី​ និង​ឧប​ករណ៍​ប​ច្ចេក​ទេស​ ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative