បង​ប្អូន​ខ្មែរ​ឥ​ស្លាម​នៅ​ខេត្ត​ត្រូវ​ឃ្មុំ​ទទួល​បាន​អណ្តូង​ទឹក​ស្អាត​ប្រើ​ប្រាស់​

ប្រ​ជា​ពល​រដ្ឋ​​ក្រី​ក្រ​ នៅ​​ស្រុក​​ពញា​ក្រែក​ និង​ ស្រុក​​ក្រូច​ឆ្មារ​ ខេត្ត​​ត្បូង​ឃ្មុំ​បាន​ទទួល​អំ​ណោយ ​ជា​អណ្តូង​ទឹក​ស្អាត​ចំ​នួន​៣០​ពី​ក្រុម​ប្រឹ​ក្សា​ភិ​បាល​​អង្គ​ការ​​ឥ​ស្លាម​​អភិ​វឌ្ឍន៍​ជន​បទ​។​

T-12-15-14-e-full copyពិ​ធី​ប្រ​គល់​អណ្តូង​ទឹក​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៥ ​ខែ​ធ្នូ ​ឆ្នាំ​​២​០១​៤ ​នៅ​​ភូមិ​​ហួច​​កើត​ ឃុំ​​ក្រែក ​ស្រុក​​ពញា​ក្រែក​ ខេត្ត​​ត្បូង​ឃ្មុំ​ ក្រោម​ការ​ចូល​រួម​ពី​លោក ​សេត ​មូ​​ហាំ​​ម៉ាត់​​ស៊ី​ស​ អគ្គ​លេ​ខា​ធិ​ការ​​រ​ង​ នៃ​​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​​ក្រុម​ប្រឹ​ក្សា​​ស​កម្ម​ភាន​​ពិ​ការ​ តំ​ណាង​​ ​លោក​ សែម​ សុ​ខា ​រដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​​សង្គ​ម​កិច្ច​​អ​តីត​​យុទ្ធ​ជន​ និង​​យុវ​​នី​តិ​សម្ប​ទា ​និង ​ជា​​ក្រុម​ប្រឹ​ក្សា​ភិ​បាល​​អង្គ​ការ​​ឥ​ស្លា​ម​​អភិ​វឌ្ឍន៍​ជន​បទ​ ​។​

លោក​ សេត​ មូ​​ហាំ​​ម៉ាត់​​ស៊ី​ស​ បាន​​មាន​ប្រ​សា​ស​ន៍​​ថា​ជា​​រៀង​រាល់​ឆ្នាំ​ ដោយ​មាន​​កិច្ច​សហ​ការ​​ល្អ​​រវាង​​អង្គ​ការ​​ឥ​ស្លាម​​អភិ​វឌ្ឍន៍​ជន​បទ​ ជា​មួយ​​អង្គ​ការ​ ស្ថា​ប័ន​​ទាំង​​ក្នុង​ និង​​ក្រៅ​ប្រ​ទេស​ ដូច​ជា​​គណៈ​​ដឹក​នាំ​​ជាន់​ខ្ពស់​​​នៃ​​សា​សនា​​ឥ​ស្លា​ម​​ក​ម្ពុជា​​អង្គ​ការ​​មូល​និ​ធិ​​ អភិ​វឌ្ឍន៍​​មូ​ស្លី​ម​​​កម្ពុជា​បាន​នាំ​យក​នូវ ​អំ​ណោយ​​មនុស្ស​ធម៌​​ជា​ច្រើន​ចែក​ជួន​​ដល់​ដៃ​​ប្រ​ជា​ពល​រដ្ឋ​​ក្រី​ក្រ​​សំ​រាប់​​ក្នុង​​ ពិ​ធី​បុណ្យ​​​រ៉​​ម៉ា​​ឌន ​បុណ្យ​​ហា​ដ្ជ​ ការ​​កសាង​​សា​លា​រៀន ​វិ​ហារ​​ឥ​ស្លាម​ អ​ណ្តូង​​ទឹក​​ស្អាត​ និង​​គម្រោង​​មនុស្ស​ធម៌ ​ស​ង្គ្រោះ​​បន្ទាន់​​ផ្សេងៗ​។​

លោក​ បាន​​បន្ត​​ថា​ ជាក់​ស្តែង​​ដូច​ជា​​ថ្ងៃ​នេះ​​ស្រាប់ ​ដោយ​​ទទួល​​បា​ន​​នូវ​​អំ​ណោយ​​មនុស្ស​ធម៌​​ពី​​សប្បុ​រស​ជន​​នៅ​​ប្រ​ទេស​​អា​ឡឺ​ម៉ង់​ តាម​រយៈ​​អង្គ​ការ​​វ៉េ​​ហ្វា​ និង​ដោយ​​កិច្ច​សហ​ការ​​ជា​មួយ​​អង្គ​ការ​​ឥ​ស្លាម​​អភិ​វឌ្ឍន៍​ជន​បទ ​អណ្តូង​​ទឹក​​ស្អា​ត​ចំ​នួន​៦​៥​ត្រូវ​បាន​ប្រ​គល់​ជួន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​នោះ ​មាន​អណ្តូង​ទឹក​ ចំ​នួន​២​០បា​ន​ប្រ​គល់​ ជួន​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ស្រុក​​ពញា​ក្រែក​​​ ។​

លោក​​អគ្គ​លេ​ខា​ធិ​ការ​​រ​ង​ បាន​​មាន​ប្រ​សា​សន៍​​ក្រើ​ន​រំ​លឹក​​ដល់​​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​ឲ្យ​​មា​ន​​អនា​ម័យ​​ល្អ​​ ក្នុង​​ក្រុម​​គ្រួ​សារ​ ដើ​ម្បី​​ជៀស​វាង​​នូវ​​ជំ​ងឺ​​ដង្កា​ត់​​ផ្សេងៗ​ និង​​រក្សា​​នូវ​​សាម​គ្គី​ភាព ​មិត្ត​ភាព​ នៅ​ក្នុង​​ភូមិ​​ឲ្យ​​បាន​​រឹ​ង​មាំ​​ល្អ​ ចៀស​វា​ង​​នូវ​​ជម្លោះ​​ណា​មួយ​​ដែល​​នាំ​​ដល់​​កា​រ​​បែ​ក​បាក់​​សា​ម​គ្គី​​នៅ​ក្នុង​​ភូមិ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative