គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១៤​ធ្នូប​ណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​១៤​នាក់​

គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២​០​១៤​ បាន​កើត​ឡើង​ចំនួន​ ១១​លើក​ (​យប់​ ១០​លើក​)​,​ មាន​មនុស្ស​ស្លាប់​ ០៦​នាក់ ​(​ប្រុស​)​ រង​របួស​ធ្ងន់​ ០៨​នាក់​ (​​ប្រុស​)​ និង​រង​របួស​ស្រា​ល​ ០៦​នាក់​ (​ស្រី​ ០២​នាក់​)​ ​។​

Traffic-accident-10-sept-2014 copyយោង​តាម​គេហ​ទំ​ព័រ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១១​លើក ​បាន​បង្ក​ឲ្យ​ខូចខាត​យាន​យន្ត​សរុប​ ១៧​គ្រឿង​ ក្នុង​នោះ​ម៉ូ​តូ ​១៣​គ្រឿង​,​ រថ​យន្ត​ធុន​តូច​ ០២​គ្រឿង​ និង​រថ​យន្ត​ធុន​ធំ ​០២​គ្រឿង​ ។​ ប្រ​ភព​ខាង​លើ ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​បណ្តាល​ម​ក​ពី ​កត្តា​ល្បឿន​ ០៦​លើក​,​ ប្រ​ជែង​គ្រោះ​ថ្នាក់​ ០១​លើក​,​ បត់​គ្រោះ​ថ្នាក់​ ០១​លើក​,​ ស្រ​វឹ​​ង​ ០១​លើក,​ ចត​គ្មាន​ភ្លើង​សញ្ញា​ ០១​លើក​ និង​កត្តា​យាន​យន្ត​ ០១​លើក​,​ ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​ ២០​នាក់​ (​យប់​ ១៨​នាក់​)​ ​។​

ចំ​ពោះ​រថ​យន្ត​ ដែល​ទទួល​រង​ការ​ផាក​ពិ​ន័យ​ នៅ​អង្គ​ភាព​ នា​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ​ឆ្នាំ​២​០១៤​នេះ ​មាន​ចំ​នួន ​១​១​០​គ្រឿង ​គឺ​រថ​យន្ត​ទេស​ចរណ៍​គ្រួ​សារ​ ១២​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច ​៣៣​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ ២៤​គ្រឿង​ និង​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​ ៤១​គ្រឿង​ ​។​ រថ​យន្ត​ទាំង​អស់​ខាង​លើ ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់ ​នៅ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​ ៨​៧​គ្រឿង​ និង​នៅ​អធិ​ការ​ដ្ឋាន​ន​គរ​បាល​ស្រុក​ ២​៣​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative