ចែក​រំ​លែក​កិច្ច​ការ​ផ្ទះ​ជា​មួយ​ប្រ​ពន្ឋ​ជា​ផ្នែក​មួយ​នៃ​សុភ​មង្គល​គ្រួ​សារ​

ប្រហែល​ជា​បុរស​ខ្មែរ​ភាគ​ច្រើន​ មិន​ទាន់​យល់​និង​ដឹង​ពី​គុណ​តំ​លៃ​​ដែល​ពួក​គេ​បាន​ចូល​រួម​ចំ​ណែក​ចែក​រំ​លែក​កិច្ច​ការ​មួយ​ចំ​នួន ​នៅ​ក្នុង​ច​ង្រ្កាន​បាយ​ជា​មួយ​ភរិ​យា​មាន​ន័យ​បែប​ណា​ទ្បើយ​។​

007 copyលោក​ច្រាយ​ ចំ​ណាន​អ្នក​និ​ពន្ឋ​​និង​ចង​ក្រង​សៀវ​ភៅ​និ​យាយ​ពី​សិល្បៈ​ចង​ចិត្ត​ដៃ​គូ​ជី​វិត​ក្រោយ​អា​ពាហ៍​ពិ​ពាហ៍ ​សៀវ​ភៅ​សិ​ល្បៈ​នៃ​ការ​សម្រប​ខ្លួន​ចូល​គ្រួ​​សារ​ថ្មី​ក្រោយ​អា​ពាហ៍​ពិ​ពាហ៍ ​និង​សៀវ​ភៅ​មួយ​ចំ​នួន​ទៀត​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ពី​សម័យ​មុន​មនុស្ស​ចាស់ ​ពិ​សេស​បុរសៗ​តែង​គិត​ថា ​“​ស្រ្តី​ជា​មនុស្ស​វិល​ចង្រ្កាន​មិន​ជុំ​”​ ដោយ​សារ​គិត​ថា​ស្រ្តី​មិន​អាច​ធ្វើ​អ្វី​បាន​ ក្រៅ​ពី​ការ​ងារ​ចង្រ្កាន​ជើង​ឆ្នាំង​ទ្បើយ​ ប៉ុ​ន្តែ​បច្ចុ​ប្បន្ន​ផ្នត់​គំ​និត​បែប​នេះ​ត្រូវ​បាន​គេ​ទាត់​ចោល​បណ្តើរៗ​ហើយ ​ដោយ​សារ​ស្រ្តី​កាន់​តែ​ច្រើន​កាន់​តែ​មាន​ចំ​ណេះ​ដឹង​ខ្ពស់ ​និង​អាច​ធ្វើ​ការ​ងារ​អ្វីៗ​បាន​ដូច​បុរស​ដែរ​។​ការ​គិត​ថា​ស្រ្តី​ជា​មនុស្ស​វិល​ចង្រ្កា​ន​មិន​ជុំ ​បាន​ជះ​ឥទ្ឋិ​ព​ល​យ៉ាង​ខ្លាំង​ដល់​ការ​គិត​របស់​បុរស​ ដែល​​ពួក​គេ​តែង​​គិត​ថា​ការ​ងារ​ចង្រ្កាន​ជើង​ឆ្នាំង​ មិន​មែន​ជា​ការ​​ងារ​របស់​ខ្លួន​ទ្បើយ​ និង​យល់​ថា​វា​ជា​​ការ​ងារ​ផ្តាច់​មុខ​របស់​ស្រ្តី​។​ លើស​ពី​នេះ​បុរសៗ​មួយ​ចំ​នួន​ក៏​បាន​គិត​ថា​ បុរស​ដែល​ចេះ​ការ​ងារ​ចង្រ្កា​ន​ជើង​ឆ្នាំង​ច្រើន​ ច្រើន​ជា​បុរស​មាន​ច​រិក​ស្រី​ជា​ដើម​។

​ប៉ុ​ន្តែ​សត​វត្សន៍​ទី​២១ ​និង​យុគ​សម័យ​ភា​វូប​នីយ​កម្ម​ បាន​នាំ​មក​នូវ​ចំ​ណេះ​ដឹង​ថ្មីៗ​ ពិ​សេស​ចំ​ណេះ​ដឹង​ផ្នែក​យេន​ឌ័រ​ បាន​បញ្រ្ជាប​ចូល​ក្នុង​សង្គម​ខ្មែរ​ជា​បណ្តើរ​ៗ ​ហើយ​បន្តិ​ចម្តងៗ​វា​បាន​ជះ​ឥទ្ឋិ​ពល​ជា​វិជ្ជ​មាន ​ក្នុង​ការ​ផ្លាស់​​ប្តូរ​ការ​គិត​របស់​បុរស​មួយ​ចំនួន​លើ​ការ​ងារ​នេះ។ ​បុរស​មួយ​ចំ​នួន​ក៏​ទទួល​យក​នូវ​ការ​ផ្លាស់​ប្តូ​រ​នេះ ​ហើយ​ព្រម​ទទួល​ស្គាល់​ថា​ការ​ងារ​ចង្រ្កាន​ជើង​ឆ្នាំង​ មិន​មែន​ជា​ការ​ងារ​របស់​ភរិ​​យា​របស់​ខ្លួន​តែ​ម្នាក់​ឯង​ទ្បើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏​មាន​បុរស​មួយ​ចំ​នួន​មិន​ទាន់​ទទួល​យក​ការ​ផ្លាស់​ប្តូរ​នេះ​ដែរ​ ទោះ​បី​បាន​រៀន​សូត្រ​ពី​យេន​ឌ័រ​ មាន​ការ​យល់​ដឹង​ពី​ការ​ងារ​នេះ​ហើយ​ក៏​ដោ​យ​។​

009 (1) copyអត្ថ​ន័យ​នៃ​ពាក្យ​យេន​ឌ័រ​មិន​មែន​មាន​ន័យ​ថា ​ស្រ្តី​ និង​បុរស​មាន​សិទ្ឋិ​ស្មើ​គ្នា​ទ្បើយ​ តែ​អត្ថ​ន័យ​នៃ​ពាក្យ​យេន​ឌ័រ​សំ​ដៅ​ដល់​ភាព​ចុះ​សម្រុង​ និង​ការ​ចេះ​ចែក​រំ​លែ​ក​ការ​ងារ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ក្នុង​គ្រួ​សារ​ និង​សង្គម​ជាតិ​។​

​តាម​ពិត​ការ​ងារ​ចង្រ្កាន​ជើង​ឆ្នាំង​ បុរស​អាច​ធ្វើ​បាន​ដែរ​ ព្រោះ​វា​ជា​ការ​ងារ​ស្រាល​ និង​មិន​មែន​ជា​ការ​ងារ​ថោក​ទាប​ទ្បើយ​ តែ​វា​ជា​ការ​ងារ​ធ្វើ​ឲ្យ​ភរិ​យា​ខ្លួន​ កាន់​តែ​ពេញ​ចិត្ត​លើ​ខ្លួន​ឯង​(​ប្តី​)​ទៅ​វិញ​ទេ​ ព្រោះ​បើ​អ្នក​ជា​បុរស​ចេះ​ជួយ​ធ្វើ​ការ​ងា​​រ​ភរិ​យា ​​វា​បាន​បង្ហាញ​ថា​អ្នក​ជា​បុរស​ចេះ​ទទួល​ខុស​ត្រូវ​ ចេះ​ចែក​រំ​លែក​ការ​ងារ​របស់​ភរិ​យា​នៅ​ពេល​នាង​រវល់​ការ​ងារ​ ឬ​នៅ​ពេល​ភរិ​​យា​របស់​អ្នក​ត្រូវ​មើល​កូន​ ឬ​ធ្វើ​កិច្ច​ការ​​ងារ​ដទៃ​ទៀត​។​

លោក​ច្រាយ​ ចំ​ណាន​បាន​លើក​ជា​សំ​ណួរ​ថា​ សុ​ភាព​បុរស​ទាំង​ទ្បាយ​សាក​ល្បង​គិត​បន្តិច​ទៅ​មើល ​ប្រ​សិន​ជា​ភរិ​យា​អ្នក​​ក៏​ធ្វើ​ការ​ អ្នក​ក៏​ធ្វើ​ការ​ ពេល​មក​ដល់​ផ្ទះ​ភរិ​យា​អ្នក​ត្រូវ​មើល​កូន​ផង​ ដាំ​ស្ល​ផង​ បំ​រើ​​ប្តី​ផង​ តើ​នាង​មាន​អារ​ម្មណ៍​បែប​ណា​?​ ប្រ​សិន​ជា​ពេល​នោះ​អ្នក​អង្គុយ​ធ្វើ​មិន​ដឹង​ ធ្វើ​មិន​លឺ​ពី​ការ​ងារ​ចំ​ពោះ​មុខ​។ ​សូ​ម្បី​តែ​អ្នក​ក៏​ខឹង​ដែរ​ កុំ​ថា​ទ្បើយ​នាង​ជា​ស្រ្តី​។​

ផ្ទុយ​ទៅ​វិញ​ប្រ​សិន​ជា​ភរិ​យា​អ្នក​ ជា​អ្នក​ធ្វើ​ការ​ងារ​រក​ចំ​ណូល​ចូល​គ្រួ​សារ​ដូច​គ្នា​ នាង​ក៏​ហត់​ នាង​ក៏​រវល់​មើល​កូន​ តែ​ក្រ​ទ្បេក​ទៅ​ឃើញ​អ្ន​ក​ចេះ​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​ ដូច​ជា ​ចូល​រួម​​ជួយ​ធ្វើ​ម្ហូប​ជួយ​លាង​បន្លែ​ ឬ​លាង​ចាន​ក្បាន​នៅ​ចង្រ្កា​ន​បាយ ​តើ​នាង​មាន​អារ​ម្មណ៍​បែប​ណា​ចំពោះ​អ្នក​?​ តើ​អ្នក​មាន​តំ​លៃ​បែប​ណា​ក្នុង​ក្រ​សែ​ភ្នែក​របស់​នា​​ង​​​?​?​។​

លោក​ច្រាយ ​ចំ​ណាន​បាន​បន្ត​ថា ​“​មន្ត​ស្នេហ៍​របស់​បុរស ​មិន​ស្ថិត​លើ​ភាព​សង្ហារ​តែ​ម្យ៉ាង​នោះ​ទេ ​តែ​ការ​ចេះ​ជួយ​កិច្ច​ការ​ផ្ទះ​សម្បែង​ យល់​ពី​សុខ​ពី​ទុក្ខ​របស់​ភរិ​យា ​ច្បាស់​ណាស់​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ មាន​មន្ត​ស្នេហ៍​កាន់​តែជ្រាល​ជ្រៅ​ក្នុង​ជម្រៅ​ចិត្ត​រ​បស់​នាង​”​។លោក​បន្ថែម​ថា ​“​សុភ​មង្គល​គ្រួ​សារ​ មិន​មែន​ព្រះ​ផ្តល់​ឲ្យ​អ្នក​នោះ​ទេ ​តែ​វា​កើត​ទ្បើង​ដោយ​អ្នក​ទាំង​ពីរ​ជា​អ្នក​រួម​គ្នា​បង្កើត​វា​ទ្បើង​ ដោយ​ខ្លួន​ឯង​ប៉ុ​ណ្ណោះ​”​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative