ឆ្នាំ​២០​១៤​នេះ​មាន​ពល​រដ្ឋ​កម្ពុ​ជា​ជាង​១៣​០០​នាក់​បាន​ចេញ​ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ម៉ា​ឡេ​ស៊ី​

តំ​ណាង​ក្រុម​ប្រឹ​ក្សា​ភិ​បាល​គាំ​ពារ​សុខ​ភាព​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​បា​ន​ឲ្យ​ដឹង​ថា​ចំ​នួន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ដែល​បាន​ទៅ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​នៅ​ប្រ​​ទេស​ម៉ា​ឡេ​ស៊ី​នៅ ​ឆ្នាំ​២០​១៤​នេះ ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំ​គាល់​។​

IMG_1202 copyលោក​ស្រី​សូ​ប៊ី​ណា​​ស៊ីង​ហ្គា​ម​(​S​H​O​B​E​N​A​ ​S​I​N​G​A​M​)​នា​យក​មជ្ឈ​មណ្ឌល​ទំ​នាក់​ទំ​នង​សា​ធារ​ ណៈ​នៃ​ក្រុម​​ប្រឹ​ក្សា​ភិបាល​គាំ​ពារ​សុខ​ភាព​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​បាន​មាន​ប្រ​សា​សន៍​ នៅ​ក្នុង​ពិ​ធី​ជប់​លៀង​ថ្លែង​អំ​ណរ​គុណ​ដល់​អ្នក​សារ​ពត៌​មាន​កាល​ពីរ​រា​ត្រី​ថ្ងៃ​ទី​១​២​ធ្នូ​នៅ​ភោជ​នី​យ​ដ្ឋាន​មួយ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ថា​ចំ​នួន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ដែល​ទោ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​នា​នា​ក្នុង​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ជាក់​ស្តែង​នៅ​ឆ្នាំ​២​០​១២​មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ចំ​នួន​១១​០០​នាក់​បាន​ចេញ​ទៅ​ព្យា​បាល​នៅ​២០​១៣​បាន​កើន​ឡើង​ដល់​១៣​០០​នាក់​។

​លោក​ស្រី​​សូ​ប៊ី​ ណា​ស៊ីង​ហ្គាម​ រំ​ពឹង​ថា​សំ​រាប់​ឆ្នាំ​នេះ​បើ​ទោះ​បី​ជា​នៅ​មិ​ន​ទាន់​ផុត​ឆ្នាំ​ក៏​ដោយ​លោក​ស្រី​ស្និ​ដ្ឋាន​ថា​ចំនួន​ប្រ​ជា​ជន​កម្ពុជា​ទៅ​ព្យា​បាល​នៅ​ទី​នោះ​អាច​មាន​ប្រ​ហាក់​ប្រ​ហែល​នឹង​ឆ្នាំ​មុន​ដែរ​ឬ​ច្រើ​ន​ជាង​ឆ្នាំ​មុន​ព្រោះ​ថា​ជា​ទូ​ទៅ​ក្នុង​១​ឆ្នាំៗ​មិន​មែន​តែ​ប្រ​ជា​ជន​កម្ពុជា​ទេ​ប្រ​ជា​ជន​មក​ពី​បណ្តា​ប្រ​ទេស​ផ្សេងៗ​ទូ​ទាំង​ពិ​ភព​លោក​ដែល​មក​ទៅ​ព្យា​បាល​ជំ​ងឺ​នៅម៉ា​ឡេ​ស៊ី​មាន​ការ​កើន​ឡើង​ចំ​នួន​១៥​ភាគ​រយ​។​ដែល​នៅ​ឆ្នាំ​២០​១៣​កន្លង​ទៅ​នេះ​មាន​ប្រ​ជា​ជន​នៅ​ទូ​ទាំង​ពិ​ភព​លោក​មក​ព្យា​បាល​នៅ​ម៉ា​ឡេ​ស៊ី​ចំ​នួន​៧​៧​ម៉ឺន​នាក់​។​ប្រ​ជា​ពល​រដ្ឋ​ខ្មែ​រ​ដែល​ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ម៉ា​ឡេ​ស៊ី​រួម​មាន​ការ​វះ​កាត់​បេះ​ដូង​ការ​ព្យា​បាល​ដើ​ម្បី​ឲ្យ​មាន​កូន​និង​ការ​វះ​កាត់​ឆ្អឹង​ខ្នង​ក្បាល​ជ​ង្គង់​ជា​ដើម​។​

លោក​ស្រី​បាន​បន្ត​ថា​«​នៅ​ម៉ា​ឡេ​ស៊ី​ការ​គាំ​ពារ​សុខ​ភាព​នេះ​រដ្ឋា​ភិ​បាល​ជា​អ្នក​ត្រួត​ពិ​និត្យ​ផ្ទាល់​។​អញ្ចឹង​បាន​ជា​អ្ន​ក​ជំ​​ងឺ​ទៅ​ព្យា​បាល​នៅ​ម៉ា​ឡេ​ស៊ី​មាន​ការ​សប្បាយ​ចិត្ត​។មាន​ន័យ​ថា​តំ​លៃ​សេ​វា​គឺ​មាន​ភាព​ស្មើ​គ្នា​រវាង​ប្រ​ជា​ជន​ម៉ា​ឡេ​ស៊ី​និង​អ្នក​មក​ពី​បណ្តា​ប្រ​ទេស​ផ្សេង​ៗ​ដែរ​។មិ​ន​ឲ្យ​មាន​ការ​គិត​តំ​លៃ​បន្ថែ​ន​ម​ទេ​។​ម្យ៉ាង​ម៉ា​ឡេ​ស៊ី​នៅ​ជិត​កម្ពុជា​បើ​ជិះ​យន្ត​ហោះ​ក្នុង​រយៈ​ពេល​១​ម៉ោ​ង​និង​៥​៥​នា​ទី​អាច​ទៅ​ដល់​ហើយ»​។

​លោក​បាន​បន្ថែម​ថា​ការ​ដែល​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ចូល​ចិត្ត​ទៅ​ព្យា​បាល​នៅ​ម៉ា​ឡេ​ស៊ី​ដោយ​សា​រ​នៅ​ទី​នោះ​មាន​ឧ​ប​ករណ៍​បរិ​ក្ខា​ល្អ​ទំ​នើប​និង​មាន​គ្រូ​បេ​ទ្យ​មាន​ជំ​នាញ​ច្បាស់​លាស់​ដោយ​ទ​ទួលបា​ន​ការ​បណ្តុះ​បណ្តាល​មក​ពី​ប្រ​ទេស​ល្បីៗ​នៅ​ពិ​ភព​លោក​ដូច​ជា​អា​មេ​រិក​អូ​ស្រ្តា​លី​និង​អង់​គ្លេស​។​ពិ​សេស​រដ្ឋា​ភិ​បាល​បាន​ជ្រើស​រើស​មន្ទីរ​ពេទ្យ​នី​មួយៗ​តើ​ថា​មន្ទីរ​ណា​ខ្លះ​អាច​ចូល​រួម​ជា​មួយ​ក្រុម​ប្រឹ​ក្សា​នេះ​បាន​។​ពេល​វេ​លា​ការ​រង​ចាំ​មាន​រយៈ​ពេល​ខ្លី​មិន​ឲ្យ​អ្នក​ជំ​ងឺ​រង​ចាំ​យូរ​ឡើយ។​

លោក​ស្រី​បាន​បញ្ជាក់​ថា​ចំ​ពោះ​តំ​លៃ​វា​អា​ស្រ័យ​ទៅ​តាម​ជំ​ងឹ​នី​មួយៗ​តែ​បើ​ធៀប​នឹង​ប្រ​ទេស​ជិត​ខាង​ម៉ា​ឡេ​មា​ន​តំ​លៃ​សម​រម្យ​បំ​ផុត​។​ដូច​ជា​ការ​វះ​កាត់​បើក​បេះ​ដូង​ដោយ​គិត​ត្រឹម​តែ​១៥​០​០​០​ដុល្លា​ទេ​ប៉ុ​ន្តែ​ក្នុង​សេ​វា​នេះ​យើង​មិន​មែន​ប្រ​កួត​ប្រ​ជែង​ឲ្យ​មាន​សេ​វា​ថោក​នោះ​ទេ​ដោយ​យើង​គិត​ពី​គុណ​ភាព​ផង​ដែរ​។​ក្រៅ​ពី​ព្យា​បាល​ជម្ងឺ​ជួន​ប្រ​ជា​ជន​កម្ពុជា​យើង​ក៏​មាន​ការ​ទំ​នាក់​ទំ​នង​គ្នារ​វាង​ពេទ្យ​និង​ពេទ្យ​ដើ​ម្បី​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។

​លោក​ស្រី​សូ​ប៊ី ​ណា​ស៊ីង​ហ្គាម​ បាន​ឲ្យ​ដឹង​ថា«​ភាព​ជោគ​ជ័យ​នេះ​គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ​ពី​សំ​ណាក់​អស់​លោក​ស្រីជា​អ្នក​សារ​ពត៌​មាន​យើង​ដែល​បាន​ជួយ​គាំ​ទ្រ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ទាក់​ទង​សេ​វា​កម្ម​ផ្សេង​ៗ​នៅ​មន្ទីរ​ពេទ្យ​នា​នា​នៅ​ម៉ា​ឡេ​ស៊ី​ទើ​ប​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទៅ​ព្យា​បាល​និង​ពិ​និត្យ​ជំ​ងឺ​នៅ​ទី​នោះ​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative