មន្ត្រី​ប៉ូ​លីស​បង្ហាញ​ពី​វិ​ធី​ការ​ពារ​ខ្លួន​ពី​ការ​ជួញ​ដូរ​ឬ​ការ​ចាប់​រំ​លោភ​ដល់​សិ​ស្ស​សា​លា​ស្រីៗ​

ស្រប​ពេល​ដែល​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ចាប់​រំ​លោភ​ទៅ​លើ​ស្ត្រី​និង​កុ​មារ​មាន​ចំនួ​នកាន់​តែ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​មន្ត្រី​កា​រិ​យា​ល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនិ​តិ​ជន​និង​កា​រិ​យា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ការ​ណែ​នាំ​និង​បង្ហាត់​បង្ហាញ​ពី​វិ​ធី​ការ​ពារ​ខ្លួន​ពេល​ចាប់​រំ​លោភ​និង​របៀប​ការ​ឆ​បោក​របស់​ជន​ល្មើស​ដល់​សិស្ស​ស្រីៗ​បាន​យល់​ដឹង​ដើ​ម្បី​ការ​ពារ​ខ្លួន​។​

IMG_8352 copyការ​បង្ហាញ​របស់​លោក​កែវ ធា ​ប្រធាន​កា​រិ​យា​ល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនិ​តិ​ជន​និង​ការិ​យាល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ឡើង​កា​ល​ពី​ថ្ងៃ​ទី​១១​ធ្នូ​ឆ្នាំ​២០​១៤​នៅ​វិ​ទ្យា​ល័យ​វត្ត​កោះ​រាជ​ធា​នី​ភ្នំ​ពេញ​។​​

លោក​បាន​មាន​ប្រ​សា​សន៍​ថា​ «​នេះ​ជា​មេ​រៀន​មួយ​ ស​ម្រាប់​ឲ្យ​សិស្ស​ទាំ​​ង​អស់​បាន​យល់​ដឹង​ ពី​បទ​ល្មើស ​នៃ​ការ​ជួញ​ដូរ​ មនុស្ស​ពិ​សេស​បញ្ហា​ជួញ​ដូរ​ មនុស្ស​​ពី​សំ​ណាក់​ភ្ញៀវ​ទេស​ចរណ៍​ និង​ ច្បាប់​ផ្សេង​ទៀត​។​

លោក​បាន​បន្ត​ថា​មាន​ ភ្ញៀវ​ទេស​ចរណ៍​​មួ​យ​ចំ​នួន​ មិន​ស្មោះ​ត្រង់​ជា​មួយ ​យើង​នោះ​ទេ។​ ខ្លះ​​ធ្វើ​ជា​​គ្រូ​ប​ង្រៀន​ភា​សា​អង់​គ្លេស​ ឬ​អង្គ​ការ​ ធ្វើ​ជា​អា​ចារ្យ​ នៅ​ក្នុង​​វិ​ហារ​គ្រឹះ​ ដើ​ម្បី​រក​ឱ​កាស​នៅ​ជា​មួយ​ កុ​មារ​ ដែល​ភាគ​ច្រើ​ន​ងាយ​ទាក់​ទាញ​។ ​លុះ​ក្រោយ​មក​ប​ញ្ចុះ​បញ្ចូល​ដោយ​ ផ្តល់​ជា​ប្រាក់​កាក់​និង​របស់ ​របរ​ ផ្សេងៗ​ ដើ​ម្បី​ឲ្យ​​យើ​​ង​បាក់​តឹក​ចិត្ត​ ។​​លើស​ពី​នេះ​ក៍​មាន​អ្នក​ទេស​ចរណ៍​ខ្លះ​ស្រ​ឡាញ់​ក្មេង​ស្រី​ឬ ​ស្រ​ឡាញ់​ប្រុសៗ​​ដូច​គ្នា​​ ដែល​ត្រូវ​បាន​ពួក​គេ​​ព្យា​យាម​អូស​ទាញ ​រហូត​ឈាន​ដល់ ​ឡើង​ផ្ទះ​សំណាក់​ ហើយ​ មាន​ពេល​ខ្លះ​​លួច​ថត​រូប​អាស​អា​ភាស​ដែល​ បាន​លាក់​បាំង​នៅ​ចំ​នុច​ណា​មួយ ​យើង​​មិន​បាន​ដឹង​ ។​

លោក​កែវ ធា ​បាន​ឲ្យ​ដឹង​ទៀត​ថា«​ ដូច​នេះ​​ប្អូនៗ​ ទាំង​ស្រី​ទាំង​ប្រុស​គួរ​តែ ​ខិ​ត​ខំ​ពិ​ចារ​ណា​​ហើយ ​បើ​ថ្ងៃ​ក្រោយ​ យើង​​បាន​​ឃើញ​​និង​ចៃ​ដន្យ​ ជួប​រូប​ភាព​បែប​នេះ ​គួរ​តែ ​ជៀស​ឲ្យ​ផុត ​ហើយ​​រាយ​ការណ៍ ​ទៅ​​អា​ណា​ព្យា​បាល ​លោក​គ្រូ​អ្ន​ក​គ្រូ​ និង​សមត្ថ​កិច្ច​ បើ​យើង​​រក​ឃើញ​មាន​ភស្តុ​តាង​ ណា​មួយ​ពិត​ច្បាស់​នោះ​​យើង​ និង​មា​​ន​វិ​ធាន​ការ​តាម​ច្បាប់​ជាក់​ជា​មិន​ខាន​»​។​

IMG_8334 copyលោក​បាន​បង្ហាញ​នូវ​វិ​ធី​ការ​ពារ​ខ្លួន​មួយ​ចំ​នួន​ដល់​ប្អូនៗ​ជា​សិស្ស​ស្រីៗ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​ចាប់​រំលោភ​ថា«​នៅ​ពេល​ដែល​ត្រូវ​បុរស​ណា​ម្នាក់​ចាប់​រំលោភ​ប្អូនៗ​ត្រូវ​អនុ​វត្ត​នូវ​វិ​ធី​ការ​ពារ​មួយ​ចំ​នួន​ដូច​ជា​ត្រូវ​ធាក់​ឬ​ចាប់​ប្រ​ដាប់​ភេទ​បុរស​នោះ​ដើ​ម្បី​គេច​ខ្លួន​ព្រោះ​ថា​ប្រ​ដាប់​ភេទ​បុរស​ជា​កន្លែង​ដែល​ងាយ​ឆាប់​នឹង​ទទួល​រង​ការ​ឈឺ​ចុក​ចាប់​និង​ហួរ​ជា​ទី​បំ​ផុត​និង​វិ​ធី​មួយ​ទៀត​ប្អូ​ន​ត្រូវ​ចាប់​កាច់​កូន​ដៃ​របស់​គេ​ឲ្យ​បាន​ជាប់​ដោយ​សារ​នៅ​ពេល​ចាប់​កូន​ដៃ​ជាប់​ហើយ​នោះ​គេ​មិន​មាន​កំ​លាំង​ក្នុង​កា​រត​តាំង​ជា​មួយ​ប្អូន​បាន​ទេ។​ប៉ុ​ន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ​លោក​កែវ ធា​ បាន​មាន​ប្រ​សា​សន៍​ថា​នេះ​គ្រាន់​តែ​ជា​វិ​ធី​សាស្ត្រ​ដែល​អាច​ការ​ពារ​បាន​មួយ​គ្រា​ទេ​អ្វី​ដែល​សំ​ខាន់​សូម​ប្អូនៗ​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ដោយ​ខ្លួន​ឯង​វា​ជា​ការ​ប្រ​សើរ​ដើ​ម្បី​បញ្ជៀស​ឲ្យ​បាន​នូវ​អំ​ពើ​ចាប់​រំ​លោភ​និង​ការ​ជួញ​ដូរ​មនុស្ស​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative