គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១២​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​១៣​នាក់​

តាម​របាយ​ការ​ពី​នាយ​ក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​១២​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​កើត​ឡើង​ចំ​នួន​០៧​លើក​ យ​ប់​០២​លើក​,​ ប​ណ្តាល​អោយ​មនុស្ស​ស្លាប់​ចំ​នួន​០២​នាក់​ (​ស្រី​១​នាក់​)​ របួស​ធ្ងន់​ ០៩​នាក់​(​ស្រី​១​នាក់​),​និង​របួស​ស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។​

20141025_08c_0 copyក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៧​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ១២​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​​​នួន​០៨​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០៣​គ្រឿង​,​រថ​យន្ត​ធុន​ធំ​១​គ្រឿង​។​

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ​ល្មើស​ល្បឿន​៣​លើក​,​ប្រ​ជែង​គ្រោះ​ថ្នាក់​១​លើក​,​មិន​គោរ​ព​សិទ្ធ​១​លើក​,​បត់​គ្រោះ​ថ្នាក់​១​លើក​។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិភាព​ចំ​នួន​១១​នាក់​(យ​ប់​០៣​នាក់​)​ ​។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន​ ៤​៩​៤​ គ្រឿង ​ក្នុង​នោះ​មាន​ រ​ថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៩​៨​គ្រឿង​,​ រ​ថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច ​១​៥​៥​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​៨១​ គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​១​៦​០​ គ្រឿង​ ​។​រថ​​យន្តទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគ​រ​បាល​ស្រុក​ ចំ​នួន​ ៤៤​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ៤​៥​០​ គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative