កាំ​​កុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យ​ដុត​កម្ទេច​ចោល​ទំ​និញ​ខូច​គុណ​ភាព​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រ​ទេស​ថៃ​

ទំ​និញ​ខូច​គុណ​ភាព​ដែល​មន្ត្រី​កាំ​កុង​ត្រូល​ខេត្ត​​បន្ទាយ​មាន​ជ័យ​ សហ​ការ​ជា​មួយ​ ក​ម្លាំង​ នគរ​បាល​ប្រ​ឆាំង​ សេដ្ឋ​កិច្ច​ខេត្ត​ និង​មន្ត្រី​ ពាណិ​ជ្ជ​កម្ម​ខេត្ត​ ចាប់​បាន​ ពី​ឈ្មួញ​ខិល​ខូច​លួច​នាំ​យក​មក​ដល់​ ចែក​ចាយ​តាម​បណ្តា​ខេត្ត​ ក្នុង​១​ត្រី​មាស ​ចុង​ឆ្នាំ​២០​១៤​នេះ​ត្រូវ​ បាន​ដុត​កម្ទេច​ ចោល​ដើ​ម្បី​ ការ​ពារ​ ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​។​

0203 copyពិ​ធី​ដុត​កម្ទេច​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​ធ្នូ ​ឆ្នាំ​២០​១៤ ​នៅ​ចំ​ណុច​ក្រោយ​ ស្នាក់​ការ​កាំ​កុង​ត្រូល​ខេត្ត​ ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា ​ស​ង្តាត់​ទឹ​ក​ថ្លា​ ក្រុង​សេ​រី​សោ​ភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

បើ​តាម​លោក ​អ៊ុត​ សុ​ភាព​ ប្រ​ធាន​សា​ខា​កាំ​កុង​ត្រូល​ខេត្ត​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា ​ក្រោយ​បង្ក្រា​ប​និង​ឃាត់​ទុក​រយះ​ពេល​១​ត្រី​មាស​ចុង​ឆ្នាំ​២០​១៤​នេះចំ​​ពោះ​ទំ​និញ​ដែល​ខូច​គុណ​ភាព​នោះ ​គឺ​ឃាត់​ពី​ឈ្មួញ​នាំ ​យក​ពី​ប្រ​ទេស​ថៃ​ តាម​ច្រក​ទ្វា​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ឈម​និង​ច្រក​ខ្លង​លឹក​ ស្រុក​អា​រញ្ញ​ និង​មួយ​ចំ​នួន ​ទៀត​មន្ត្រី​កាំ​កុង​ត្រូល​បាន​ដក​ហូត​យក​មក​ពី​ផ្សារ​ តាម​តូប ​និង​តាម​ហាង​ធំៗ ​ដែល​ទំ​និញ​ទាំង​នោះ​សុទ្ធ​សឹង​ជា​ទំ​និញ​ខូច​គុណ​ភាព​​។

​លោក​សាន​ វិជ្ជា​សា​រ៉ា​វុធ ​អនុ​ប្រ​ធាន​សា​ខា​កាំ​កុង​ត្រូល​ខេត្ត​ ប​ន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ទំ​និញ​ចាប់​បាន​ ១​ត្រី​មាស​ចុង​ឆ្នាំ​២០​១៤​នេះ ​រួម​មាន​ ទឹក​ក្រូ​ច​ ១​៨​៥​ដប​ ក​ម្ទេច​មី​ ៤​០​ថង​ធំ ​ស្មើ​១​១​៥​កញ្ចប់​ អូ​ឡា​តេ​ ១​៥​កំ​ប៉ុង​ ទឹ​ក​ក្រូច​ ១​២​កំ​ប៉ុង​ ស្រា​បៀ​១៧​កំ​ប៉ុង​ តំ​ណាប​កន្ទួត​៥០​យូរ ​មី​កំ​ប៉ុង​ ២​៣​កំ​ប៉ុង​ ត្រី​ខ ​គ្មាន​ស្នាក​សញ្ញា​ត្រឹ​ម​ត្រូវ​៧​២​កំ​ប៉ុង ​សំ​បក​ឡេ ​ចំ​នួន​២​កា​រ៉ង​ធំៗ​ នំ​ស្រួយ​ចម្រុះ​ ៨​៥​កញ្ចប់​។​

​លោក​សាន​ វិជ្ជា​សា​រ៉ា​វុធ​ បាន​បញ្ជាក់​ថា​ ចំ​ពោះ​សំ​បក​ឡេ ​ត្រូវ​បាន​សម​ត្ថ​កិច្ច​ ជំ​នាញ​បាន​ឃាត់​ចាប់​ ពី​ក្រុម​ឈ្មួញ​ខិ​ល​ខូច​ បាន​បន្លំ​ដាក់​ ជា​មួយ​​សារ​ធាតុ​ឡេ​ដែល​គ្មាន​គុណ​ភាព​ ដោយ​យក​មក​ដាក់​តាំង​លក់​នៅ​ទី​ផ្សា​រ​ដើ​ម្បី​គេច​ពី​ភ្នែក​សមត្ថ​កិច្ច​ជំ​​នាញ​។​ដូ​ច្នេះ​លោក​បាន​អំ​ពាវ​នាវ​ដល់​អ្ន​ក​លក់​ទំ​និញ​គ្មា​ន​គន់​ភាព​មេ​ត្តា​បញ្ឈប់​ ព្រោះ​សុខ​ភាព​អ្នក​ដ៏​ទៃ​ ដូច​ជា​សុខ​ភាព​ខ្លួន​ឯង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative