សាង​សង់​អា​គារ​មជ្ឈ​មណ្ឌល​ផ្តល់​ឈាម​តំ​លៃ​ជាង​១​,​៥​លាន​ដុ​ល្លា​រ​អា​មេ​រិក​

មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ចាប់​ផ្តើម​ សាង​សង់​អា​គារ​ថ្មី​សម្រា​ប់​ជា​ការិ​​យា​ល័យ​របស់​ខ្លួន​ ក្នុង​តំ​លៃ​ទឹក​ប្រាក់​១៥​លាន​ដុ​ល្លា​រ​អា​មេរិ​ក ​ជា​ជំនួយ​របស់​ប្រ​ជា​ជន​អា​មេ​រិក​ តាម​រយៈ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​សហ​រដ្ឋ​អា​មេ​រិក​ប្រ​ចាំ​តំ​បន់​ប៉ា​ស៊ី​ហ្វិក​។

DSC_4241 copyលោក​វេជ្ជ​បណ្ឌិត​ហុក​ គឹម​ចេង​នា​យក​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្រ​​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សាសន៍​ឲ្យ​ គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ក្នុង​ពិ​ធី​បើ​ក​​កា​រ​ដ្ឋាន​សាង​សង់​​អា​គារ​ថ្មី​ ដែល​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា ​សូ​វៀត​នា​ព្រឹក​ថ្ងៃ​ទី​១៣ ​ធ្នូ​នេះ​ដោយ​បាន​រំ​លឹក​ពី​ការ​កកើត​មជ្ឈ​មណ្ឌល​នេះ ​តាំង​ពី​ទស​វត្សរ៍​ទី​៥០​ និង​ទស​វត្សរ៍​ទី​៦០ ​ដែល​ពេល​នោះ​មជ្ឈ​មណ្ឌល​មាន​ទី​តាំង​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​ព្រះ​កេ​តុ​មា​លា ​​និង​ក្រោយ​ឆ្នាំ​១៩​៧៩​ មជ្ឈ​មណ្ឌល​នេះ​បាន​បើក​ដំ​នើរ​កា​​រ​ទ្បើង​វិញ​នៅ​ឆ្នាំ​១៩​៨០​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​។

​លោក​បន្ត​ថា ​អា​គារ​ដែល​បើក​ការ​ដ្ឋា​ន​សាង​សង់​នៅ​ពេល​នេះ ​មាន​គ្រឹះ​អាច​សាង​សង់​បាន​កំពស់​៦​ជាន់​ តែ​ការ​សា​ង​សង់​នា​ពេល​នេះ​មាន​កំ​ពស់​ត្រឹម​២​ជាន់​ប៉ុណ្ណោះ​ សម្រាប់​ធា​នា​នូវ​តម្រូវ​ការ​របស់​​មជ្ឈ​មណ្ឌល​នេះ ​។​អា​គារ​នេះ​មាន​បន្ទប់​រង់​ចាំ ​បន្ទប់​សម្រាប់​ទ​ទួល​អំ​ណោយ​ឈាម ​ដែល​អាច​ដាក់​គ្រែ​បាន​ចំ​នួន​១៦ ​មន្ទីរ​ពិ​សោធន៍​ ក​ន្លែង​ស្តុក​ឈាម ​និង​កន្លែ​​ង​ផលិ​ត​​ផល​ឈាម​ ដោយ​មាន​កិច្ច​សហ​ការ​រៀប​ចំ​ជា​មួយ ​ជំ​នាញ​ការ​ឯក​ទេស​របស់​កាក​បាត​ក្រ​ហម​អូ​ស្រ្តា​លី ​នា​​យក​ដ្ឋាន​ប្រ​យុទ្ឋ​ជំ​ងឺ​ឆ្លង​សហ​រដ្ឋ​អា​មេ​រិក​ (​U​S​/​C​D​C​)​ និង​ជំ​នាញ​ការ​នៃ​កង​វិស្វ​កម្ម​សហ​រដ្ឋ​អា​មេ​រិក​ ទៅ​តា​ម​ស្តង់​ដា​អន្តរ​ជាតិ​ និង​សម​ស្រប​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​។​ល​។​

DSC_4250 copyលោក​វេជ្ជ​បណ្ឌិ​ត​ម៉ម ​ប៊ុន​ហេង​ រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​ដែល​អញ្ជើញ​ជា​​អ​ធិ​ប​តី​ក្នុង​ពិ​ធី​នោះ ​បាន​មាន​ប្រ​សា​សន៍​រីក​រាយ​ និ​ង​ថ្លែង​អំ​ណរ​គុណ​ដល់​លោក​ឧត្ត​ម​សេ​នីយ៍​ទោ ​J​i​m​ P​a​s​q​u​a​​r​e​t​te​ ​និង​លោក​វរៈ​សេ​នីយ៍​ឯក​C​ra​i​g​ ​T​i​p​p​i​n​s​អ​នុ​ព័ន្ឋ​យោធាជាន់​ខ្ពស់​ នៃ​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​ប្រ​ចាំ​កម្ពុជា ​ដែល​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ ក្នុង​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ថ្មី​នេះ។​ លោក​ក៏​បាន​ថ្លែង​អំ​ណរ​គុណ ​និង​អំ​ពាវ​នាវ​ដល់​យុវ​ជន​ សិ​ស្ស​ និ​ស្សិត​ និង​ប្រ​ជា​ជន​ទូ​ទៅ​មេ​ត្តា​ចូល​រួម​បន្ថែម​ទៀត​ ក្នុង​ការ​បរិ​ច្ចាក​ឈាម​ដោយ​​ស្ម័គ្រ​ចិត្ត​នៅ​ទូ​ទាំង​ប្រ​ទេស ​ដើ​ម្បី​ធា​នា​បាន​នូវ​ការ​ផ្គត់​ផ្គង់​ឈាម​បាន​ទាន់​ពេល​វេ​​លា​ជូន​ដល់​អ្នក​ជំ​ងឺ​ទាំង​អស់​នៅ​គ្រប់​មន្ទីរ​ពេទ្យ​។​

លោក​បន្ត​ថា​ ​“​អា​គារ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ថ្មី​នេះ​ គឺ​ជា​សមិ​ទ្ឋិ​ផល​ដ៏​ធំ ​របស់​កម្ម​វិ​ធី​សុវត្ថិ​ភាព​ឈាម​របស់​កម្ពុជា ​បន្ទាប់​ពី​អា​​គារ​នេះ​នឹង​ត្រូវ​សាង​សង់​រួច​​រាល់​នៅ​ចុង​ឆ្នាំ​២០​១៥​ខាង​មុខ​”​។​លោក​បន្ត​ថា“​ជំ​នួយ​ដ៏​ថ្លៃ​ថ្លា​នេះ​បាន​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ជន​កម្ពុជា​ ស្រ​ប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ ភិ​បាល​ ក្រោម​ការ​ដឹក​នាំ​ដ៏​​ឈ្លាស​វៃ​ ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​ស​ម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ហ៊ុន​ សែន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative