កម្ពុ​ជា​មាន​ទារ​ក​កើត​មិន​គ្រប់​គី​ទ្បូ​កាន់​តែ​ច្រើន​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​

ការ​មិន​យល់​ដឹង​របស់​ម្តាយ​ ការ​ធ្វើ​ការ​ងារ​ហួស​កំ​លាំង ​និង​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ ​បាន​​ធ្វើ​ឲ្យ​ចំ​នួ​ន​ទា​រក​កើត​មិន​គ្រប់​គី​ទ្បូ​ និង​មិន​គ្រប់​ខែ​កា​ន់​តែ​ច្រើន​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ និង​មន្ទីរ​ពេទ្យ​សម្ភ​ព​នា​នា​។​

IMG_6986 copyលោក​សាស្រ្ត​ចារ្យ​គី ​សន់​ទី ​នា​យក​មន្ទីរ​គន្ឋ​បុប្ឆា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​មាន​ប្រ​​សា​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ទា​រក​ដែល​កើត​​ម​ក​មិន​គ្រប់​អា​យុ ​និង​មិន​គ្រប់​គី​ទ្បូ​ បាន​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​កាន់​តែ​​ច្រើន​ទាំង​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ខេត្ត​សៀម​រា​ប​។​ចំ​នួន​ទា​រក​មាន​ស្ថាន​ភាព​បែប​នេះ​មាន​ពី​៥ ​ទៅ​១០​ភាគ​រយ​នៃ​ចំ​នួន​កុ​មារ​​ចូលស​ម្រាក​ក្នុង​មន្ទីរ​ពេទ្យ​សរុប​ ​។​លោក​បន្ត​ថា ​កុ​មារ​កើត​មិន​គ្រប់​គី​ទ្បូ​ភាគ​ច្រើន​ ប​ណ្តាល​មក​ពី​សុខ​ភាព​ម្តាយ​ ដែល​មិន​បាន​ទៅ​ទទួល​ការ​ពិ​និត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​ ព្រោះ​តាម​ធម្ម​តា​ពេល​មាន​ផ្ទៃ​ពោះ​ស្រ្តី​ពរ​ពោះ​ត្រូ​វ​ពិ​និត្យ​សុខ​ភាព​ទៀង​ទាត់​ ដែល​គ្រូ​ពេទ្​យត្រូវ​ឲ្យ​ថ្នាំ​បំ​ប៉ន​សុខ​ភាព​ម្តា​យ​ និង​ទា​រក​ក្នុង​ផ្ទៃ​ និង​ករ​ណី​ខ្លះ​បណ្តាល​មក​ពី​ម្តា​យ​ដែល​មាន​វ័យ​ក្មេង​ពេក​ និង​លក្ខ​ខ័ណ្ឌ​ការ​ងារ​របស់​ម្តាយ​វ័យ​​ក្មេង​ ដែល​មាន​ភាព​នឿយ​ហត់​និង​ទ​ទួ​ល​ទាន​មិន​គ្រប់​គ្រាន់​។​

តើ​គេ​ការ​ពារ​ក​រណី​បែប​នេះ​បាន​ដោយ​របៀប​ណា​?​ លោក​សា​ស្រ្តា​ចារ្យ​គី ​សន់​ទី​ បាន​ពន្យល់​ថា​ការ​ ​ការ​ពារ​ ការ​ថែរ​ទាំ​សុខ​ភាព​ស្រ្តី​នៅ​ពេល​មាន​ផ្ទៃ​ពោះ ​និង​ការ​តាម​ដាន​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​ និង​ការ​ចាក់​វ៉ាក់សាំ​ង​ឲ្យ​​បាន​ទៀង​ទាត់​ត្រឹ​ម​ត្រូវ​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​កាត់​ប​ន្ថយ​ប​ញ្ហា​នេះ ​ឧ​ទា​ហរណ៍ ​នៅ​មន្ទី​រ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ​ខេត្ត​សៀម​រាប​ ក្នុង​មួយ​ថ្ងៃ​មាន​ស្រ្តី​​មក​សម្រា​ល​កូន​ជា​មធ្យម​ចំ​នួន​៦​០​នាក់​ក្នុង​មួយ​ថ្ងៃ​ និង​ទ​ទួល​ស្រ្តី​ពិ​និត្យ​ផ្ទៃ​ពោះ ​និង​មក​ចាក់​វ៉ាក់​សាំង​រៀង​រាល់​១​ខែ​ម្តង​ ឬ​៣​ខែ​ម្តង​ចំ​នួន​៨​០​០​នាក់​ក្នុង​មួយ​ថ្ងៃ​ ជា​លទ្ឋ​ផល​នៅ​ពេល​ពួក​គេ​​សម្រាល​គឺ​មិន​មាន​កូន​កើត​មក​មិន​គ្រប់​គី​ទ្បូ​ និង​មិន​គ្រប់​ខែ​ទ្បើយ​ ព្រោះ​ពេល​មក​ទ​ទួល​វ៉ាក់​សាំង ​និង​ពិ​និត្យ​ផ្ទៃ​ពោះ​ក្រុម​គ្រូ​ពេទ្យ​យើង​​បាន​ផ្តល់​ការ​អប់​រំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​ថែរ​ទាំ​ផ្ទៃ​ពោះ ​ការ​ប្រើ​ប្រាស់​អា​ហារ​ឲ្យ​បា​​ន​ត្រឹ​ម​ត្រូវ​ជា​ដើម​។​ លោក​សា​ស្រ្តា​ចារ្យ​គី​ សន់​ទី​ បាន​បន្ត​ថា ​“​ការ​ពិ​និត្យ​ផ្ទៃ​ពោះ​ទៀង​ទាត់ ​ការ​ទទួល​បាន​នូវ​ការ​អប់​រំ​ និង​ការ​​យក​ចិត្ត​ទុក​ដាក់​ថែរ​ទាំ​សុខ​ភាព​ មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​នេះ”​។​

IMG_6987 copyលោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​​សន៍​ទ​ទួល​ស្គាល់​បញ្ហា​នេះ ​ដោយ​លោក​បាន​មាន​ប្រ​សា​សន៍​ថា ​យើង​ពិត​ជា​ត្រូវ​ពង្រីក​ការ​ថែរ​ទាំ ​និង​ការ​ពិ​និត្យ​ផ្ទៃ​ពោះ​មុន​ពេល​សម្រាល​ឲ្យ​បាន​ទៀង​ទាត់​ និង​ច្រើន​ដង​ និង​អាច​ឲ្យ​តំ​បូ​ន្មាន​ទៅ​ស្រ្តី​មាន​ផ្ទៃ​ពោះ​​បាន​កាន់​តែ​ច្រើន​ ដើ​ម្បី​គាត់​អាច​ថែរ​ទាំ​ទា​រក​គាត់​បាន​កាន់​តែ​ល្អ​ ជា​ពិ​សេស​ទា​រក​​កើត​មក​មិន​គ្រ​ប់​គី​ទ្បូ​ច្រើន​ជា​កូន​ដែល​មាន​ម្តាយ​វ័យ​ក្មេង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative