សិក្ខាសាលា​ផ្សព្វផ្សាយ ​គោលការណ៍​គ្រឹះ​នៃ​អនុសញ្ញា​ ​(CEDAW) ​និង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រាលដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍

នៅ​​ទី​ស្ដី​​ការ​​គណៈ​​រដ្ឋ​មន្ត្រី​កាល​ពី​ ​ព្រឹ​ក​​ថ្ងៃ​​ទី​​១២​​ធ្នូ​ឆ្នាំ​២០​១៤​អា​ជ្ញា​ធរ​​ជាតិ​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​នឹង​​ជំ​ងឺ​​អេដស៍ ​បាន​សិ​ក្ខា​សា​លា​​ស្ដី​ពី​ ​​«​​ការ​​ផ្សព្វ​ផ្សាយ​​គោល​ការណ៍​​គ្រឹះ​​នៃ​​អនុ​សញ្ញា​​លុប​បំ​បាត់​​រាល់​​ទ​ម្រង់​ នៃ​ការ​រើស​អើង​​ប្រ​ឆាំង​​នារី​​ភេទ​ និង​​ការ​​ឆ្លើយ​តប​​ទៅ​​នឹង​​ការ​​រីក​រាល​ដាល​​មេ​រោគ​​អេ​ដស៍​ និង​ ជំ​ងឺ​​អេ​ដស៍​​»​​ ក្រោ​ម​អធិ​ប​តី​ភាព​លោក​ទេស​រដ្ឋ​មន្ត្រី​អៀង ​មូលី​ ប្រ​ធាន​​អា​ជ្ញា​ធរ​​ជាតិ​ ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​​អេដស៍​  និង ​​តំ​ណាង​ U​N​W​O​M​E​N​ ប្រ​ចាំ​​នៅ​​កម្ពុជា​​។

0 copy​លោក​ អៀង ​មូលី ​បាន​​មាន​ប្រ​សា​ស​ន៍ថា​ អ្វី​​ដែល​​យើង​​កំ​ពុង​​ធ្វើ​​នៅ​​ពេល​​នេះ ​ជា​​ជោគ​ជ័យ​​ថ្មី​​មួយ​ទៀត​ ដែល​​ប​ង្ហាញ​​​ពី​​ប្​រសិទ្ធ​ភាព​​នៃ​​ម​គ្គុ​​ទេស​​ក៏​​ភាព​   ​របស់​​ស​ម្ដេច​​​តេ​​ជោ ​នា​យក​រដ្ឋ​មន្ត្រី​ ដែល​​បាន​​ផ្ដល់​​នូវ​​កា​រ​​គាំ​ទ្រ​​ជា​​នយោ​បាយ ​និង​​ធន​ធាន​​យ៉ាង​​ពេញ​ទំ​ហឹង​ រួម​​​ជា​មួយ​​នឹ​ង​​អនុ​សា​សន៍​​ជា​ច្រើន​​ក្នុង​​ការ​​អនុ​វត្ត​ អនុ​សញ្ញា​​ស៊ី​​-​​ដ​  ឱ្យ​​មាន​​ប្រ​សិទ្ធ​ភាព​​ខ្ពស់ ​រួម​​ជា​មួយ​​នឹង​​ការ​ ប្ដេ​ជ្ញា​​ចិត្ត​​ដ៏​​មោះ​មុត​​ក្នុង​​ការ​​អនុ​វត្ត​​គោល​ដៅ​​បី​​សូន្យ​ ​​​«​​គ្មាន​​ការ​​ចម្ល​ង​​មេ​រោគ​​អេ​ដស៍​​ថ្មី​ គ្មាន​​ការ​រើស​អើង​​ទៅ​លើ​​អ្នក​​ផ្ទុ​ក​​មេ​រោគ​​អេ​ដស៍ ​និង​​គ្មា​ន​​កា​រ​​ស្លាប់​​ដោយ​សារ​​ជំ​ងឺ​​អេ​ដស៍​​»​​ ឱ្យ​​បាន​​ត្រឹម​ ឆ្នាំ​​២​០​២​០​​​។​

លោក​ទេស​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា«​ភាព​​ជោគ​ជ័យ​​ជា​​បន្ត​បន្ទាប់​​ក្នុង​​ការ​​កាត់​បន្ថយ​​ការ​​ចម្លង​ មេ​រោគ​​អេ​ដស៍​​ថ្មី ​កាត់​បន្ថយ​​ការ​រើស​អើង​​ទៅ​លើ​​អ្ន​ក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ មិន​​អាច​​ខ្វះ​​បាន​​​ទឹក​ចិត្ត​ មនុស្ស​ធម៌​​ របស់​​សម្ដេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប្រ​ធាន​​កាក​បាទ​​ក្រ​ហម​​កម្ពុជា​ និង​ ជា​​ឥស្សរ​ជន​​ឆ្នើម​​ថ្នាក់​​ជាតិ​​នៃ​​វេ​ទិ​កា​​ភាព​ជា​​អ្នក​ដឹក​នាំ​​ប្រ​ចាំ​​តំ​បន់​​ អា​ស៊ី​​ប៉ា​ស៊ី​ហ្វិក​ ស្ដី​ពី​​មេ​រោគ​ អេ​ដស៍ ​ជំ​ងឺ​​អេ​ដស៍​​ប្រ​ចាំ​​កម្ពុជា​ និង​​ការកាត់​បន្ថយ​​អត្រា​​ម​រណៈ​​ដោយ​សារ​​ជំ​ងឺ​​អេ​ដស៍ ​គួរ​ឱ្យ​​កត់​សម្គាល់​»​។​

លោក​បាន​ប​ន្ថែម​ថា​ពិត​មែន​តែ​ការ​ងារ​អេដស៍​ទទួល​ជោគ​ជ័យ​ តែ​​យើង​​​ក៏​​ត្រូវ​​ទទួល​ស្គាល់​​ផ​ង​​ដែ​រ​​ថា ​កម្ម​វិធី​​ប​ញ្ជ្រាប​ និង​បញ្ចូល​យេនឌ័រ​នេះ ជា​កម្មវិធី​ថ្មី​មួយ​​ដែល​​អា​ជ្ញា​ធរ​​ជាតិ​​ប្រ​យុទ្ធ​​នឹ​ង​​ជំ​ងឺ​​អេ​ដស៍ ​ទើប​នឹង​​ចាប់​ផ្ដើម​ ពី​​ឆ្នាំ​​២០​១១​​កន្លង​​ទៅ​​នេះ ​ដូ​ច្នេះ​​យើង​​នៅ​​មា​ន​​ការ​ងារ​​ជា​ច្រើន​​ដែល​​ត្រូវ​​ធ្វើ​ ដូច​ជា​​ការ​ងារ​​ដឹក​នាំ ​និង​​គ្រប់​គ្រង​  ការ​ងារ​​រៀបចំ​​​គោល​នយោ​បាយ ​និង​​គោល​ការណ៍​​ណែ​នាំ ​ការ​ងារ​​ស្វែង​រក​​កា​រ​​គាំ​ទ្រ​ និង​​កា​រ​ចូល​រួម​ ​ការ​ងារ​​ក​សាង​​សមត្ថ​ភាព​ ហើយ​​ការ​ងារ​​សំ​ខាន់​​បំ​ផុត​​នោះ​ គឺ​​ការ​ងារ​​រៀប​ចំ​​ផែន​ការ​​យុទ្ធ​សាស្ត្រ​ និង​​ចល​នា​​ប្រ​ភព​​ធន​ធាន​​ថ​វិ​កា​​។​​

លោក​​ទេស​រដ្ឋ​មន្ត្រី​​បន្ត​​ទៀត​ថា ​សិក្ខា​សា​លា​​នេះ ​នឹង​​មាន​​បទ​​បង្ហាញ​​ជា​ច្រើន​​ពី​​វា​គ្មិន​​កិ​ត្តិ​យស​​​មក​ពី​​ស្ថា​ប័ន​ ផ្សេងៗ​​គ្នា​ ក្នុង​​គោល​បំ​ណង​​ផ្ដល់​​នូវ​​ចំ​ណេះ​ដឹង​ថ្មី​ៗ​​ស្ដី​ពី​​វឌ្ឍន​ភាព​ និង​ សមិ​ទ្ធ​ផល​ នៃ​​ការ​អនុ​វត្ត​  អនុ​សញ្ញា ​ស៊ី​​-​​ដ​  រួម​​ជា​មួយ​​នឹង​​វឌ្ឍន​ភាព ​និង​​ស​មិ​ទ្ធ​ផល​​ស្ដី​ពី​​​ការ​​បញ្ជ្រាប​ និង​​បញ្ចូល​​យេន​ឌ័​រ​ ទៅ​​ក្នុង​​ក​​ការ​​ឆ្លើយ​តប​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​​ជំ​ងឺ​​អេ​ដស៍ ​ហើយ​​ឯក​ឧត្ដម​ សង្ឃឹម​ថា​​តាម​រយៈ ​សិ​ក្ខា​សា​លា​​នេះ ​នឹង​​ទទួល​​នូវ​​ព័ត៌​មាន​​ថ្មីៗ​​ដែល​​អាច​​យក​​ទៅ​​ប្រើ​ប្រាស់​​ក្នុង​​ការ​​ចូល​រួម​​ជា​ មួយ​​អា​ជ្ញា​ធ​​រ​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​​អេ​ដស៍ ​ក្នុង​​ការ​​រៀប​ចំ​​គ​ម្រោង​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​ជាតិ​​លើក​​ទី​​៤​​នៅ​​ដើម​​ឆ្នាំ​​ ២០​១៥​​ខាង​មុខ​នេះ​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative