រួម​គ្នា​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ថ្នាំ​កសិ​កម្ម​ដើ​ម្បី​ធា​នា​បាន​នូវ​សុ​ខុ​មាល​ភាព​និង​សុវ​ត្ថិ​ភាព​ស្បៀង​T​o​p​ of​ ​F​o​r​m​ ​Bo​​tt​o​m​ ​of​ ​F​o​r​m​​

រាជ​រដ្ឋា​ភិ​បាល​និង​អង្គ​ការ​ជាតិ​និង​អន្ត​រ​ជាតិ​កាល​ពី​ថ្ងៃ​ទី​​១​១​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​រួម​គ្នា​ប្រា​រព្វ​ទិ​វា​គ្មាន​ថ្នាំ​កសិ​កម្ម​ នៅ​សួន​សា​ធារណៈ​ខេត្ត​ក្រ​ចេះ ​ក្រោម​ប្រ​ធាន​បទ​ ​”រួ​ម​គ្នា​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ថ្នាំ​កសិ​កម្ម​ដើ​ម្បី​ធា​នា​បាន​នូវ​សុ​ខុ​មាល​ភាព​និង​សុវ​ត្ថិ​ភាព​ស្បៀង​”​។

IMG_7527 (1500x1000) copyទិ​វា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំ​ណង​ចម្បង​ ចំ​នួន​ពីរ​គឺ​៖​ ទី​១​ជំ​រុញឲ្​យស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ចូល​ រួម​លុប​បំ​ បាត់​ការ​ប្រើ​ប្រាស់​ថ្នាំ​កសិ​កម្ម​ដែល​គ្រោះ​ថ្នា​ក់​ក្រៃ​លែងនៅ​​ក្នុង​ប្រ​ទេស​កម្ពុជា​ និង​ទី​២​-​លើក​ទឹក​ចិត្ត​ដល់​កសិ​ករ​ជា​ពិ​សេស​ស្ត្រី​ឲ្យ​ប្រើ​ប្រាស់​វិ​ធាន​ការ​ចម្រុះ​គ្រ​ប់​គ្រង​ដំ​ណាំ​នៅ​ក្នុង​សហ​គមន៍​។​

ប្រ​ទេស​កម្ពុជា​ត្រូ​វ​បាន​ចាប់​ផ្តើម​ធ្វើ​ពិ​ធី​នេះ​លើក​ទី​១​ នៅ​ឆ្នាំ​២០​០៥​ក្នុង​ខេត្ត​ កណ្តាល​។ ​លើក​ទី២​នៅឆ្នាំ​២០​០៦​នៅ​ខេត្ត​ស្វា​យ​រៀង។​ លើក​ទី៣​នៅ​ឆ្នាំ​២០​០៧​ នៅ​ខេត្ត​តា​កែវ​។​ លើក​ទី​៤​នៅ​ឆ្នាំ​២០​០៨​ ខេត្ត​សៀម​រាប​។ ​លើក​ទី​៥​នៅ​ឆ្នាំ​២០​០៩​ ខេត្ត​ប៉ៃ​លិន​។​ លើក​ទី៦​ នៅ​ឆ្នាំ​២០​១០​ ក្នុ​ង​ស្រុក​ស្អាង​ ខេត្​តក​ណ្តាល​។ ​លើក​ទី៧​នៅ​ឆ្នាំ​២០​១១​ក្នុង​ស្រុក​ព្រះ​សេ្តច​ ខេត្ត​ព្រៃ​វែង​។ ​លើក​ទី​៨​នៅ​ឆ្នាំ​២០​១៣​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​លើក​ទី​៩​នៅ​ខេត្ត​ក្រ​ចេះ។​

​លោក​ស្រី​ សឺប​ គីម​សឿន ​កសិ​ករ​ខេត្ត​ ក្រ​ចេះ​បង្ហាញ​ពី​ការ​ចាប់​អារ​ម្មណ៍​ថា ​«​កម្ម​វិ​ធី ​នេះ​ជា​ឱ​កាស​ដ៏​ល្អ​មួយ​ដែល​អាច​ឲ្យ​នាង​ខ្ញុំ​ ក៏​ដូច​ជាប​ង​ប្អូន​នៅ​ក្នុង​សហ​គមន៍​ទាំង​អស់​ បាន​ក្រើន​រំ​ឭក ​និង​សិ​ក្សា​ស្វែង​យល់​ឲ្យ​ បាន​កាន់​តែ​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​ជី​ កសិ​កម្ម​ក៏​ដូច​ជា​ផល​ប្រ​យោជន៍​ និង​ភាព​ សន្សំ​សំ​ចៃ​រួម​ជា​មួយ​នឹង​ការ​កាត់​បន្ថយ​ការ​បំ​ពុល​បរិ​ស្ថាន​ និង​កាត់​បន្ថយ​ការ​ខូច​ខាត​នូវ​គុណ​ភាព​ដី ​តាមរ​យៈ​ការ​ប្រើ​ប្រាស់​នូវ​ជី​ធម្ម​ជាតិ ​នៅ​ក្នុង​រប​រ​កសិ​កម្ម​របស់​ភូមិ​»។​

​លោក ​តឹក ​វណ្ណា​រ៉ា ​នាយក​ប្រតិ​បត្តិ​វេ​ទិ​កា​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ស្តី​ពី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​«​នៅ​កម្ពុជា​ជាង​៨០​ភាគ​រយ​នៃ​ចំនួន​ប្រ​ជា​ជន​សរុប​ គឺ​ជាក​សិក​រ​ហើយ​ពួក​គេ​ស្ទើរ​តែ​ទាំង​អស់​កំ​ពុង​ប្រើ​ថ្នាំ​កសិ​កម្ម​ និង​ជី​គី​មី​ដ៏​មាន​គ្រោះ​ថ្នាក់​ស​ម្រាប់​ការ​ធ្វើ​កសិ​កម្ម​របស់​ខ្លួន​ដោយ​មិន​ដឹង​ពី​ការ​គំ​រាម​កំ​ហែង​ចំ​ពោះ​សុខ​ភាព​មនុស្ស​ សត្វ​ និង​បរិ​ស្ថាន​។​ ថ្នាំ​គី​មី​កសិ​កម្ម​ និង​បច្ចេក​វិ​ទ្យា​ទំ​នើប​ជា​រឿយៗ​ត្រូ​វ​បាន​នាំ​ចូល​ដោយ​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំ​ដែន​ប្រ​ទេស​កម្ពុជា​ហើយ​ភាគ​ច្រើ​ន​គឺ​ម​ក​ពី​ប្រ​ទេស​វៀត​ណាម​ និង​ថៃ​»​។ ​លោក​បាន​បន្ត​ថា ​តាម​រយៈ​ទិ​វា​ប្រ​ចាំ​ឆ្នាំ​នេះ ​នឹង​អាច​ទាញ​យក​ចំ​ណាប់​អារ​ម្មណ៍​រ​​បស់​អ្នក​ចូល​រួម​ទាំង​អស់​ជា​ពិ​សេស​ស​ហគមន៍​ និង​អា​ជ្ញា​ធរ​ក្នុង​តំ​បន់​ ក៏​ដូច​ជា​រដ្ឋា​ភិ​បាល​ពង្រឹង​ការ​ប្រតិ​បត្តិ​ច្បាប់​ ការ​គ្រប់​គ្រង​ ការ​តាម​ដាន​ការ​ប្រើ​ថ្នាំ​កសិ​កម្ម​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ឲ្យ​កាន់​តែ​មាន​ប្រ​សិ​ទ្ធ​ភាព​។​ ជា​មួយ ​គ្នា​នេះ​ដែរ​សា​ធា​រណ​ជន​នឹង​បាន​យល់​ដឹង​ និង​ចូល​រួម​ក្នុង​ការ​តាម​ដាន​ការ​ទុក​ដាក់​ និង​ ការ​គ្រប់​គ្រង​សំ​ណល់​ និង​អនុ​វត្ត​ជាក់​ស្តែង​។​

IMG_0199 (1500x1000) copyរាយ​ការណ៍​ពី​ក្រ​សួង​កសិ​កម្ម​ រុក្ខា​ ប្រ​មាញ់ ​និង​នេ​សាទ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​មួយ​ឆ្នាំៗ​យ៉ាង​ហោច​ណាស់​ក​ម្ពុជា​បាន​ចំ​ណាយ​មិន​តិច​ជាង​៣៥​លាន​ដុ​ល្លារ​អា​ម៉េ​រិក​សម្រាប់​ នាំ​ចូល​ជី​កសិ​កម្ម​ និង​ថ្នាំ​ក​សិ​កម្ម​នោះ​ទេ។​ លោក​ហ៊ាន​ វណ្ណហន ​អគ្គ​នាយ​ករង​នៃ​អគ្គ​នាយ​កដ្ឋាន​កសិ​កម្ម​បាន​ឲ្យ​ដឹង​ថា«​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​សេដ្ឋ​កិច្ច​ និង​ កសិករ​រេច​រិល​ដី ​ជី​ជាតិ​ដី​ប្រ​សិន​បើ​ការ​ប្រើ​ប្រា​ស់​ជី​គី​មី​តែ​ឯក​ឯង​ក្នុង​កម្រិត​ និង​ ប្រ​ភេទ​មិន​សម​ស្រប​ប្រាស​ចាក​គោល​ការណ៍​បច្ចេក​ទេស​ដោយ​មិន​ឈរ​លើ​មូល​ដ្ឋាន​នៃ​ការ​គិត​គូរ​ថែ​រក្សា​ធន​ធាន​ និង​ជី​វិត​ របស់​ដី​»​។​

បើ​ផ្អែក​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រ​ង​ថ្នាំ​កសិ​កម្ម​ និង​ជី​កសិ​កម្ម​បាន​កំ​ណត់​ថា ​ថ្នាំ​កសិ​កម្ម​ និង​ជី​កសិ​កម្ម​គ្រប់​ប្រ​ភេទ​ដែល​អនុ​ញ្ញត​ឲ្យ​ធ្វើ​ការ​នាំ​ចូល​នាំ​ចេញ​ឬ​ធ្វើ​ការ​លាយ​ផ្សំ​ក្នុង​គោល​បំ​ណង​ធ្វើ​ពាណិ​ជ្ជ​កម្ម​មាន​សុ​ពល​ភាព​ផ្គត់​ផ្គង់​ចែក​ចាយ​បាន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​លុះ​ត្រា​តែ​ផ​លិត​ផល​ទាំង​នោះ​ត្រូវ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិ​និត្យ​ដើម​គ្រា​លើ​ការ​តម្រូ​វ​បមា​ណីយ​។ ​រូប​វន្ត​ បុ​គ្គល​ ឬ​នី​តិ​បុ​គ្គល​ដែល​ធ្វើ​ការ​នាំ​ចូល ​​នាំ​ចេញ​ ឬ​ធ្វើ​ការ​លាយ​ផ្សំ​ថ្នាំ​កសិ​កម្ម​ ឬ ​ជី​កសិ​កម្ម​ ត្រូវ​ធ្វើ​ប្រ​តិ​វេទ​ន៍​ជូន​ក្រ​សួង​ក​សិ​កម្ម​ រុក្ខា​ប្រ​មាញ់ ​និង​នេ​សាទ​ជា​ចាំ​បាច់​ នៅ​មុន​ពេល​ដែល​ផលិត​ផល​ត្រូវ​បាន​នាំ ​ចូល ​នាំ​ចេញ ​ឬ​ត្រូ​វ​បាន​ផ្គត់​ផ្គង់​ចែក​ចាយ។​  ចំពោះ​បុគ្គល​ណា​ធ្វើ​ការ​នាំ​ចូល​នាំ​ចេញ ​ឬ​ធ្វើ​ការ​លាយ​ផ្សំ​ថ្នាំ​កសិ​កម្ម​ ឬ​ជី​កសិ​កម្ម​ ដែល​មាន​កម្រិត​គ្រោះ​ថ្នាក់​ខ្ពស់​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​បញ្ជី​កសិ​កម្ម​ត្រូវ​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ពី​២​ទៅ​៥​ឆ្នាំ ​និង​ពិ​ន័យ​ជា​ ប្រាក់​ពី​១០​លាន​រៀល ​ទៅ​៥០​លាន​រៀល​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤

 

Google Analytics Alternative