គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១១​ធ្នូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​៤៤​នាក់​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​ កើត​ឡើង​ចំ​នួន​១៧​លើក​ (​យប់​ ០៥​លើក​)​,​ មាន​មនុស្ស​ស្លាប់​ ០៥​នាក់ ​(​ស្រី​ ០២​នាក់​)​ រង​របួស​ធ្ងន់​ ២៣​នាក់​ (​ស្រី​ ០៥​នាក់​)​ និង​រង​របួស​ស្រាល​ ២១​នាក់​ (​ស្រី​ ១០​នាក់​)​ ​។​

11_p copyយោ​ង​តាម​គេហ​ទំព័​រ​អគ្គ​ស្នង​ការ​នគ​របាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៧​លើក​ បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២៩​គ្រឿង​ ក្នុង​នោះ​ម៉ូ​តូ ​២១​គ្រឿង​,​ រថ​យន្ត​ធុន​តូច​ ០៧​គ្រឿង​,​ រថ​យន្ត​ធុន​តូច ​០៧​គ្រឿង​ និង​អ្នក​ថ្មើ​រ​ជើង ​០២​នាក់​ ។​ ប្រ​ភព​ខាង​លើ ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ប​ណ្តា​ល​មក​ពី ​កត្តា​ល្បឿន​ ០៨​លើក,​ មិន​គោ​រព​សិទ្ធ​ ០២​លើក,​ ប្រ​ជែង​គ្រោះ​ថ្នាក់​ ០៣​លើក,​ បត់​គ្រោះ​ថ្នាក់​ ០៣​លើក​ និង​ស្រ​វឹង​ ០១​លើក​,​ ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​ ៣៤​នាក់​ (​យប់ ​១​២​នាក់​)​ ។​

ចំ​ពោះ​រថ​យន្ត​ ដែល​ទទួល​រង​ការ​ផាក​ពិ​ន័យ​ នៅ​អង្គ​ភាព​ នា​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​ចំនួន​ ៨​៦​៧​គ្រឿង​ គឺ​រថ​យន្ត​ទេស​ចរណ៍​គ្រួ​សារ ​៨៣​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ៣​៦​០​គ្រឿង​,​ រ​ថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច ​១៤​១​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ ​១៤​គ្រឿង ​និង​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​២​៦​៩​គ្រឿង​ ។​ រថ​យន្ត​ទាំង​អស់​ខាង​លើ ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់ ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៧​៥​៤​គ្រឿង​,​ នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ៦៧​គ្រឿង​ និង​នៅ​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​ ៤​៦​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative