កម្ពុជា​​នឹង​​ចុះ​​ត្រ​ជាក់​​ដល់​​១៥​ទៅ​១៧​​អង្សា​សេ​​នៅ​​ពាក់​​កណ្តាល​​ខែ​​ធ្នូ​

ដោយ​សារ​តែ​ប្រ​ទេស​​កម្ពុជា​​បាន​​ទទួល​​រង​​ឥទ្ធិ​ពល​​ពី​​ខ្យល់​​មូ​ស្យុង​​ ឥ​សាន្ត​​ និ​ង​​ជ្រ​លង​​សម្ពាធ​​ខ្ពស់​​សី​​បេ​រី​​ បាន​​បង្កើត​​ឥទ្ធិ​ពល​​របស់​​វា​​កាន់​​តែ​​ខ្លាំង​​នោះ​នឹង​ធ្វើ​​ឲ្យ​ស៊ី​តណ្ហ​ភាព​​អប្ប​បរ​មា​​ ធ្លាក់​​មក​​ត្រឹម​១៥​​ទៅ​​១៧​​អង្សា​សេ​នៅ​​តំ​បន់​ភ្នំ​​ ដង​​រែក​​និ​ង​តំ​បន់​​មួយ​​ចំ​នួន​​ទៀត​។

៩ copyលោក​លឹម​​ គាន​​ហោ ​​រដ្ឋ​មន្ត្រី​ក្រ​សួង​​ធន​ធាន​ទឹក​​និង​​ឧត្តុ​និ​យម​​បាន​​ឲ្យ​ដឹង​​ក្នុង​សេច​ក្តី​ជួន​​ ​ដំ​ណឹង​ចុះ​​ថ្ងៃ​​ទី​១១​នេះ​​ថា​​បច្ចុ​ប្បន្ន​​ ប្រ​ទេស​​កម្ពុជា​បាន​​និង​​កំ​ពុង​​ទទួល​​រង​​ឥទ្ធិ​ពល​​ពី​​ខ្យល់​មូ​ស្យុង​​ឥ​សាន្ត​ ​និ​ង​​ជ្រ​លង​​សម្ពាធ​​ខ្ពស់​​ ស៊ី​បេ​រី​ វា​បាន​​បង្កើន​​ឥ​ទ្ធិព​ល​​កាន់​​តែ​ខ្លាំ​ង​​ម​ក​​លើ​តំប​​ន់​មួយ​​ចំ​នួ​ន​ក្នុង​​ ប្រ​ទេស​កម្ពុជា​​ ​។លក្ខណៈ​​បែប​នេះ​​និង​ធ្វើ​ឲ្យ​ស្ថាន​​ភាព​អា​កាស​​ធាតុ​​ ​នៅ​​កម្ពុជា​​ចុះ​ត្រ​ជាក់​​ ចាប់​​ពី​ថ្ងៃ​ទី​១​៧​ខែ​ធ្នូ ​​រយៈ​​ពេល​​មួយ​​សប្តាហ៏​។​​

សេច​ក្តី​ជួន​​ដំ​ណឹង​​នោះ​ប​ញ្ជាក់​ថា ​តំ​ប​ន់​ដែល​​ទទួល​​រង​​ឥទ្ធិ​ពល​​ពី​ខ្យល់​មូ​ស្យុង​​ឥ​សាន្ត​​ និ​ង​​ជ្រ​លង​​សម្ពាធ​​ខ្ពស់ ​​ស៊ី​បេរី​ ​មាន​​ដូច​ជា​​ តំ​បន់​​ជួរ​​ភ្នំ​ដង​​រែក ​​ ខេត្ត​​ឧត្ត​រ​​មាន​​ជ័យ​​ ព្រះ​វិហារ​ ​មណ្ឌល​​គី​រី ​​និង​​ខេត្ត​រតនៈ​​គី​រី ​​ ស៊ី​តណ្ហ​ភាព​​អប្ប​បរ​មា​​ មាន​​ចាប់​​ពី​១​៥​ទៅ១​​៧អង្សា​សេ​​ និង​​ស៊ី​តណ្ហ​ភាព​​អតិ​បរ​មា ​​មាន​​​ពី​​ ​២​៥​​ទៅ​២៧​​អង្សា​សេ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative