មេ​រោគ​បង្ក​ជំ​ងឺ​រលាក​ខួរ​ក្បាល​ជ​ប៉ុន​មាន​ប្រ​ភព​មក​ពី​សត្វ​ជ្រូ​ក​

ជំ​ងឺរ​​លាក​ខួរ​ក្បា​ល​បាន​និង​កំ​ពុង​ក្លាយ​ជាជំ​ងឺ​មួយ​ ដែ​ល​បាន​បង្ក​គ្រោះ​ថ្នាក់​​យ៉ាង​ធ្ងន់​ធ្ង​រ​ដល់​សុខ​ភាព​កុមារ​ និង​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ ព្រោះ​មេ​រោគ​បង្ក​ជំ​ងឺ​នេះ​មាន​ប្រ​ភព​មក​ពី​សត្វ​ជ្រូក​ ហើយ​មេ​រោគ​នេះ​ចំ​​​ល​ង​បន្តម​ក​មនុស្ស​តាម​​រយៈ​សត្វ​មូស​។​

IMG_1266 copyលោក​សាស្រ្តា​ចារ្យ​គី​ សន់​ទី​នាយ​ក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​មាន​ប្រ​សា​សន៍​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ ដឹង​កាល​ពីថ្ងៃ​ទី​១០​ធ្នូ​កន្លង​ម​ក​ថា​​​ ជំ​ងឺ​រលាក​ខួរ​ក្បាល​ជប៉ុ​ន​​ជា​ជំ​ងឺ​មួយ​ដែល​ចម្លង​ពី​សត្វ​មូស​ ដែល​វា​បាន​ទៅ​ខាំ​សត្វ​ជ្រូ​ក​ ហើយ​មេ​រោគ​ដែល​នៅ​ក្នុង​សត្វ​ជ្រូក​បាន​ឆ្លង​មក​មូស ​ហើយ​ពេល​មូស​ខាំ​វា​បាន​ចម្លង​ម​ក​មនុស្ស​ និង​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​រលាក​ខួរ​ក្បាល​ ដែ​ល​ជា​ជំ​ងឺ​មួយ​ធ្ងន់​ធ្ង​រ​អាច​បណ្តាល​ឲ្យ​កុ​មារ​ស្លាប់​បាន​ បើ​មិន​​ទទួល​បាន​ការ​ព្យា​បាល​ទាន់​ពេល​វេ​លា ​និង​ត្រឹម​ត្រូវ​។​ជំ​ងឺ​នេះ​រក​ឃើញ​ដោយ​ជន​ជាតិ​ជប៉ុន​មួយ​រូប​ ទើប​គេ​​ហៅ​ជំ​ងឺ​រលាក​ខួរ​ក្បាល​ជប៉ុន​។​

លោក​បន្ត​ថា ​“​ក្នុងមួ​យថ្ងៃ​ៗ​មាន​កុ​មារ​៥ ​ទៅ​៦​ករណី​កើត​ជំ​ងឺ​នេះ​ចូល​មក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ ​និង​មាន​កុមារ​ប្រ​មាណ​៥០​ករ​ណី​បាន​សម្រា​​ក​ពេទ្យ​ជា​ប្រ​ចាំ​សម្រាប់​ករ​ណី​ជំ​ងឺ​ធ្ងន់​ធ្ងរ​”​។​

លោក​សាស្រ្តាចារ្យ​គី ​សន់​ទី​បាន​បន្ត​ថា ​ចំ​នែក​កុ​មារ​កើត​ជំ​ងឺ​នេះ​មិន​ទាន់​ធ្ងន់​ធ្ងរ​ក៏​មាន​ច្រើន​ផង​ដែរ​ តែ​បើ​អ្នក​ជំ​ងឺ​នេះ​មាន​អា​ការៈ​ធ្ងន់​ធ្ងរ​ វាប​ណ្តាល​ឲ្យ​ប៉ះ​ពាល់​ខួរ​ក្បាល​ ហើយ​ពេល​កុ​មារ​ឬ​មនុស្ស​ពេញ​វ័យ​ជា​សះ​ស្បើយ​រួច​ វា​អាច​បណ្តាល​ឲ្យ​កុ​មារ​ ឬអ្ន​ក​រង​គ្រោះ​ដោយ​សារ​ជំ​ងឺ​នេះ ​មាន​ភាព​ពិ​កាស​តិ​ប​ញ្ញា ​និង​កា​យ​ស​ម្ប​ទា​ទៀត​ផង​។ ​ជំ​ងឺ​នេះ​មាន​រោគ​សញ្ញា​សន្លប់​មិន​ដឹង​ខ្លួន​ ប្រ​កាច់​ និង​មាន​ភាព​ក្រ​ង៉េង​ក្រ​ង៉ង់​ដៃ​ជើង​ជាដើម​។​

ទោះ​ជាយ៉ាង​ណា​ជំ​ងឺ​នេះ​មាន​វ៉ា​ក់​សាំង​អាច​ការ​ពារ​បាន​ ដែល​​បច្ចុ​ប្បន្ន​មន្ទី​រ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ​និង​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ភ្នំ​ពេញ​បាន​ចាក់​វ៉ាក់​សាំង​ ជូន​កុ​មារ​កម្ពុជា​រាប់​លាន​ដូសត៍​ដោយ​ឥត​គិត​ថ្លៃ​រួច​ទៅ​ហើយ​។​ ការ​ចាក់​វ៉ាក់​សាំង​លើក​ទី​២ ​ធ្វើ​ទ្បើង​បន្ទាប់​ពី​ការ​ចាក់​លើក​ទី​១​ និង​ការ​ចាក់​លើក​ទី​៣​ធ្វើទ្បើង​នៅ​រយៈ​ពេល​១​ឆ្នាំ​ក្រោយ​នៃ​ការ​ចាក់​លើក​ទី២។​

​លោក​សាស្រ្​តាចារ្យ​គី ​សន់​ទី​បាន​បន្ត​ថា ​បើ​ទោះ​ជា​មេ​រោគ​នេះ​មាន​ប្រ​ភព​​ចេញ​ពី​សត្វ​ជ្រូ​ក​ ដែល​ប្រ​ជា​ជន​ខ្មែរ​និ​យម​ចិ​ញ្ចឹម​តា​ម​ផ្ទះ​ក្តី​ ក៏​យើង​មិន​អាច​ហាម​ឃាត់​ប្រ​ជា​ជន​មិន​ឲ្យ​ចិ​ញ្ចឹម​សត្វ​ជ្រូក​នោះ​ទេ​ ព្រោះ​ការ​ចិញ្ចឹម​ជ្រូក​ជា​សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​ប្រ​ជា​ជន​ខ្មែរ​ តែ​បើ​អាច​សូម​ចិ​ញ្ចឹម​ជ្រូក​ឆ្ងាយ​ពី​ផ្ទះ ​និង​ការ​ពារ​ខ្លួន​​ឬ​កូន​របស់​ខ្លួន​កុំ​ឲ្យ​មូស​ខាំ ​និង​ត្រូវ​នាំ​កូន​របស់​ខ្លួ​មក​ចាក់​វ៉ា​ក់​សាំង​ឥត​គិត​ថ្លៃ​នៅម​ន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​រាជ​ធា​នី​ភ្នំ​ពេញ ​និង​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​ ខេ​ត្តសៀម​រាប​ជា​រៀង​រាល់​ថ្ងៃ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១

 

 

Google Analytics Alternative