ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍ ​ការ​ជួញ​ដូរ​មនុស្ស​និង​ ប្រ​ឆាំង​គ្រឿង​ញៀន​ដល់​សិ​ស្ស​សា​លា​

សិ​ស្សា​នុ​សិស្ស​ចំ​នួន​១​៥០​នាក់​ និង​តំ​ណាង​ក្រុម​ហ៊ុន​ដឹក​ជ​ញ្ជូន​,​ ម្ចាស់​ស​ណ្ឋា​គារ​ និង​ម្ចាស់​ផ្ទះ​សំ​ណាក់​មួយ​ចំ​នួន​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ​ ឆ្នាំ​ ២០​១៤​ បាន​​ចូល​រួម​ពិ​ធី ​បិទ​វគ្គ​បំ​ប៉ន​​ជំ​នួយ​ ស្មា​រ​តី​ផ្នែក​ច្បាប់​ ប្រ​យុទ្ឋ​ប្រ​ឆាំង​ ច្បាប់​ទាំង​៣​រួម​មាន​ ច្បាប់​ចរា​ចរណ៍​ ការ​ជួយ​ដូរ​មនុស្ស​និង​ប្រ​ឆាំង​គ្រឿង​ញៀន​។​

IMG_8352 copyពិ​ធី​នោះ​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​កែវ​ ធា ​​ប្រ​ធាន​កា​រិ​យា​ល័យ​ប្រ​ឆាំង​ការ​ជួយ​ដូរ​មនុស្ស​និង​ការ​ពារ​អនិ​តិ​ជន​និង​កា​រិ​យា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន ​​លោក​ប៉ូ ​សំ​ណាង​ ប្រធាន​អង្គការ​មជ្ឈម​ណ្ឌល​វប្ប​ធម៌​ជាតិ​និង​សីល​ធម៌​សង្គម​ និ​ង​លោ​ក​ ឡាំ ​សុ​ភាព​អគ្គ​នាយក​រង​ផ្សារ​ទំ​នើប​សុ​រិ​យា ​តំ​ណាង​លោក​ពុង​ ឃាវ​សែ។

លោក​ប៉ូ​សំ​ណាង​ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិ​ធី​និង​ជា​ប្រធាន​អង្គ​ការ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ជាតិ​ និង​សីល​ធម៌​សង្គម​ បាន​ឲ្យ​ដឹង​ដែរ​ថា ​«​ ដោយ​មាន​សុ​ឆន្ទៈ​មុះ​មុត​ក្នុង​កា​​រ​ចូល​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិ​​បាល​ ក្នុង​ឆ្នាំ​២០​១៤​នេះ​អង្គ​ការ ​មាន​គ​ម្រោង​ធំៗចំ​​នួន​៣ ​រួម​មាន​  ការ​ផ្សព្វ​ផ្សា​យ​លើ​វិ​ស័យ​ច្បាប់​ច​រា​ចរ​ណ៍ ​បាន​ចំ​នួន​៥៥​លើក​ ក្នុង​នោះ​ការ​ផ្សព្វ​ផ្សាយ​​លើ​ផ្លូវ​សា​ធារ​ណៈ​៤៥​លើក​ ចែក​ខិ​ត​បណ្ណ​ជំ​នួយ​ស្មា​រតី​ ផ្នែ​ក​បើក​បរ​ចំ​នួន​២២​ ម៉ឺន​សន្លឹក​។ ​ ការ​ផ្សព្វ​ផ្សាយ​ទ្រង់​ទ្រាយ​ធំ​តាម​សាល​ប្រ​ជុំ ​បាន​ចំនួន​​១០​លើក​ ដែល​មាន​សិ​ក្ខា​កាម​​ជា​នា​យក​ សណ្ឋា​គារ​ ផ្ទះ​សំ​ណាក់​ និ​ង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ ចំ​នួន២​២​​០​ រូប ​ ​បាន​ឆ្លង​កាត់​វគ្គ​​​បំ​ប៉ន​​ជំ​នួយ​ស្មារ​តី ​ផ្នែក​ច្បាប់​ចរា​ចរណ៍ ​ជំ​នាញ​បើក​បរ​ ។​ ការ​ទប់​ស្កាត់ ​និង​ការ​ បាន​​យល់​ដឹង ​អំ​ពី​ច្បាប់​ប្រ​យុទ្ឋ​​ប្រ​ឆាំង ​ការ​ជួញ​ដូ​រ​​មនុស្ស​និង​ការ​ការ​ពារ​អ​និ​តិ​ជន​​ការ​ ទប់​ស្កាត់​និង​ ការ​ស្វែង​យល់​​អំ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។​

លោក​បាន​បន្ត​ថា«​ ការ​ចូល​រួម​សហ​កា​រ​យ៉ាង​ល្អ ​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​តាម​រយៈ​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​​បាន​បោះ ​ជំ​ហាន​​យ៉ាង​ខ្លាំង​​ដើ​ម្បី​​ចូល​រួម​លើក​ស្ទួយ​ការ​យល់​ដឹង​ ដើ​ម្បី​កាត់​​បន្ថយ​ប​ញ្ហា​ផ្លូវ​ច្បាប់​ និង​សន្តិ​សុខ​ជាតិ»​។ ​​ លោក​ប​ន្តែម​ទៀត​ថា ​«​​ ​ជា​រៀង​រាល់​ឆ្នាំ​អ​តីត​សិ​ក្ខា​កាម​ ដែល​បាន​ឆ្លង​កាត់​​វគ្គ​បំ​ប៉ន​ និង​ទទួល​យក​ជំនួយ​ ស្មា​រតី​ផ្នែក​ ច្បាប់​ទាំ​ង​៣​​នេះ ​បាន​ទទួល​នូវ​បាន​ជោគ​ជ័យ​លើ​អា​ជី​វកម្ម​របស់​ខ្លួន​យ៉ា​ង​ច្រើន​​ ​។​

IMG_8334 copyលោក​ប៉ូ​សំ​ណាង​បាន​បញ្ជា​ក់​ថា​ការ​ចុះ​ធ្វើ​​ស​កម្ម​ភាព​របស់​អង្គ​ការ​ចាប់​តាំង​ពី​ដើ​ម​មក​រហូត​មក​ដល់​បច្ចុ​ប្បន្ន​ដោយ​មាន​ការ​ជួយ​ឧ​បត្ថ​ម្ភ​គាំ​ទ្រពី​ស​ប្បរស​ជន​នា​នា​ហើយ​ក្នុង​នាម​ជា​​ប្រ​ធាន​អង្គ​ការ​ លោក​សូម​ថ្លែង​អំ​ណរ​គុណ ​ដល់​លោក​នាយ​ឧត្ត​មសេ​នីយ៍ ​នេត ​សា​វឿន​​និ​ង​ភរិ​យា​ ​លោក​ជា ​សុ​ផា​រ៉ា​​និង​ភ​រិ​យា​​លោក​អ៊ិត ​សំ​ហេង​ និង​ភរិ​យា​​លោក​ចម​ ប្រ​សិទ្ធ​ និង ​ភរិ​យា​ លោ​ក​ស៊ឹម​ ស៊ី​ថា ​និង​ភរិ​យា ​លោក​ពុង ​ឃាវ​សែ​និង​ភ​រិ​យា ​និង​លោក​ សំ​សំ​រិទ្ឋិ​និង​ភរិ​យា ​។

លោក​កែវ ​ធា​ ប្រធាន​កា​រិ​យា​ល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អ​និ​តិ​ជន​និង​កា​​រិ​យា​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​​ បាន​មានប្រ​សា​សន៍​អប់​រំ​ដល់​ ប្អូន​ៗ​ជា​សិស្ស​ថា ​«នេះ​ជា​មេ​រៀន​មួយ ​សម្រា​ប់​ឲ្យ​សិស្ស​ទាំ​​ង​អស់​ បាន​យល់​ដឹង​ពី​បទ​ល្មើស​ នៃ​ការ​ជួយ​ដូរ​ មនុស្ស​និង​ ច្បាប់​ផ្សេង​ទៀត​​។​ ក្រៅ​ពី ​ច្បាប់​ចរា​ចរណ៍​ សព្វ​ថ្ងៃ​ យើង​ ក៍​ត្រូវ​ដឹង​​ពី​បញ្ហា​ជួញ​ដូរ​មនុស្ស​​ពី​សំ​ណាក់​ភ្ញៀវ​ទេស​ចរណ៍​ ផ​ងដែ​រ​ ។​

លោក​បាន​ណែ​នាំ​ដល់​សិ​ស្សា​នុ​សិ​ស្ស​ត្រូវ​ធ្វើ​ខ្លួន​ជា​សិ​ស្ស​ល្អ​កូន​ល្អ​និង​មិត្ត​ល្អ​ចៀស​ឆ្ងាយ​ពី​អំ​ពើអ​បាយ​មុខ​ផ្សេង​ៗ​ដែល​សង្គម​ខ្អប់​ខ្ពើម​ពិ​សេស​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ព្រោះ​វា​មិន​ត្រឹម​បំ​ផ្លាញ​ខ្លួន​យើង​ផ្ទាល់​ទេ​វា​ក៏​នឹង​បំ​ផ្លាញ​គ្រួ​សារ​និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative