ឆ្នាំ​២០១​៤​ចំ​នួន​​អ្នក​​ចូល​​ទស្ស​នា​​ភាព​យន្ត​​ខ្មែ​រ​​នៅតាម​​រោង​កុន​​កើន​ឡើង​​ដល់​២​លាន​៥​​សែន​​​នាក់​​

លោក​​ស៊ិន​ ច័ន្ទ​​សា​​យ៉ា​​ប្រ​ធាន​​នា​យក​ដ្ឋាន​ ភាព​យន្ត​ បាន​​អះ​អាង​ថា ​នៅ​​ឆ្នាំ​ ២០​១៤​នេះ​​ចំ​នួន ​អ្នក​ទស្ស​នា​​ភាព​យន្ត​​ខ្មែរ​​យើង​​នៅ​តាម​​រោង​កុន​​នា​នា​​កើន​​ឡើង​ដល់​ ទៅ​២​លាន​៥ ​សែន​ នាក់​​បើ​ ប្រៀប​ ធៀប​​ឆ្នាំ​២០​១៣​មាន​​ចំ​នួន​​តែ​១​លាន​​៥​សែន​​នាក់​​ប៉ុ​ណ្ណោះ។​

140807_24b copyលោក​​បាន​លើក​ឡើង​​បែប​នេះ ​កាល​ពី​រ​សៀល​​ថ្ងៃ​ទី​១០​ ធ្នូ​ ឆ្នាំ​ ២០​១៤​ នៅ​​ឱ​កាស​​ចាក់​​ប​ញ្ចាំង​​ជា​​ផ្លូវ​ការ​​រឿង«​អា​​ព្រឿង​​ងាប់​​ហើយ​»​ របស់​​ផលិ​ត​កម្ម​​ម​ហាហង្ស​​នៅ​​ផ្សារ​​ទំ​នើប​​សុរិ​យា​ដោយ​មាន​​តា​រា​ល្បីៗ​ប្រ​ចាំ​​ផ​លិត​កម្ម​​ម​ហា​ហង្ស​​ជា​ច្រើន​​ដួង​​ចូល​រួម​​សម្ពោធ​។​

លោក​​ស៊ិន​​ច័ន្ទ​​សា​​យ៉ា ​បាន​​មាន​ប្រ​សា​សន៍​ថា ​«​  ​យើង​​ស​ប្បាយ​រីក​រាយ​​ណាស់​​ដែ​ល​​ផ​លិត​ករ​​យើង​​បាន​ រួម​គ្នា​​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​​ស្តារ​ឡើង​វិញ​​នៅ​​វិ​ស័យ​​ភាព​យន្ត​​ខ្មែ​រ​ ឲ្យ​មាន​ការ​​លូត​​ទៅ​មុខ​ទៀត​ ប្រឹង​ប្រែង​ ដើរ​​ជា​មួយ​​ភាព​យន្ត​​ប​រ​ទេស​​ដែល ​កំ​ពុង​​វាយ​លុក​​យ៉ាង​ខ្លាំង ​ដោយ​​កូន​​ខ្មែរ​​ផ​លិត​ករ​​ខ្មែរ​ មិន​​បាក់​​ទឹក​ចិត្ត​ ហើយ​នៅ​តែ​​រួម​គ្នា​​តស៊ូ​​ផលិត​​កុន​​ខ្មែរ​​មិន​​ដក​ថយ​»​។​

លោក​​បាន​​បន្ត​ថា​​យោង​ទៅ​តាម​​ការ​ស្រាវ​ជ្រាវ​ ​កាល​ពី​​ឆ្នាំ​២០​១៣ ​ទស្ស​និក​ជន​​ដែល ​មក​​ទស្ស​នា​​កុន​​ខ្មែ​រ​ មាន​​ចំ​នួន​១​លាន​ ៥​សែន​​នាក់​ ប៉ុ​ន្តែ​​ឆ្នាំ​២០​១៤​នេះ​​ចំ​នួន​​ទស្ស​និក​ជន​​មើល​​កុន​​ខ្មែរ​​តាម​​រោង​កុន​​ស្ទុះ​​ឡើង​ដល់​​​ទៅ​២​លាន​៥​សែន​​​នាក់ ​ដោយ​សារ​តែ​​ផលិ​ត​កម្ម​​និ​ង​​ផលិត​ករ​​ទាំង​អស់​ ជួយ​​ជ្រោង​​ក​សាង​​ស្នា​ដៃ​​របស់​ខ្លួន​​ឲ្យ​​មាន​​នៅ​លើ​​ទី​ផ្សារ​​ទោះ​ជា ​មាន​រឿង​​ខ្លះ​​នៅ​មាន​កម្រិត​​យ៉ាង​ណា​​ក៍​ដោយ​​ក័​​ស្តែង​​ពី​​ការ​លើក​ស្ទួយ​​​វិ​ស័យ​​ភាព​យន្ត​​ខ្មែ​រ​​ទាំ​ង​អស់​គ្នា​។​

លោក​​បាន​​បញ្ជាក់​ថា​«​យើង​​សង្ឃឹម​ថា​​សន្ទុះ​​ប្រ​ជា​ជន​​ខ្មែរ​​មើល​​កុន​​ខ្មែរ​​និង​​មាន​ការ​​កើន​ឡើង​​ច្រើន​ បន្ត​ទៀត ​។ ​លំ​ហូរ​​យុវ​វ័យ​​ខ្មែរ​​យើង​ កាន់​តែ​​ចាប់​អារ​ម្មណ៍​​រឿង​​ទស្ស​នា​​ខ្សែ​ភាព​យន្ត​​ខ្មែរ​​យើង​ ជា​​បន្ត​បន្ទាប់​ ​។ ​បើ​​យើង​​ពិ​និត្យ​មើល​​ទៅ​លើ​​ទី​ផ្សា​រ​​ភាព​យន្ត​​របស់​​យើង​ ទោះ​បី​​ខ្សែ​ភាព​យន្ត​​បរ​ទេស​​មាន​ការ​​ចំ​ណាយ​​លុយ​​ច្រើន​​មាន​​គុណ​ភាព​​យ៉ាង​ណា ​ប៉ុ​ន្តែ​​កុន​​ខ្មែរ​​ក៍​​ទ​ទួល​ជោគ​ជ័យ​​ដែរ​ ព្រោះ​​បរិ​មាណ​​ទស្ស​និក​ជន​​គាំ​ទ្រ​​ភាព​យន្ត​​ខ្មែរ​​ច្រើន​ជាង​​មែន​ទែន​»​។​

លោក​​បន្ត​ទៀត​ថា ​យើង​​ឃើញ​ថា​​ប្រ​ជា​ជន​​របស់​​យើង​ នៅ​តែ​​ស្នេ​ហា​​​វិ​ស័យ​​សិ​ល្បៈ​​របស់​ខ្លួន​ ហើយ​​ផលិ​តករ​​ទាំង​អស់​​ត្រូវ​​តែ​​ខិត​ខំ​​បន្ថែម​ទៀត ​ដោយ​នៅ​​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ ​វិ​ស័យ​​ភាព​យន្ត​​ខ្មែរ​​យើង​​បាន​ការ​​លើក​ទឹក​ចិត្ត​រ​បស់​​រាជ​រដ្ឋា​ភិ​បាល​​ដែល​ កំ​ពុង​​ជ​ម្រុញ​​ឲ្យ​ វិ​ស័យ​​ភាព​យន្ត​​ខ្មែរ​​កាន់​តែ​​ខ្លាំង​ក្លា​​ថែម​ទៀត​​ដើ​ម្បី​​ពង្រឹង​​ឲ្យ​​មាន​គុណ​​ភាព ​ក្នុង​ន័យ​​ឈាន​ទៅ​រក​​ការ​កាត់​ប​ន្ថយ​​ភាព​យន្ត​​ប​រ​ទេស​។​ដូច​នេះ​​អ្នក​​ភាព​យន្ត​​របស់​​យើង​​ទាំង​អស់​​គួរ​តែ​​​ចាប់​ដៃ​គ្នា​​រួម​គ្នា​​រិះ​រក​​វិ​ធី​ ធ្វើ​យ៉ាង​ណា​​ដើ​ម្បី​​លើក​ស្ទួយ​​ជ​ម្រុញ​​វិ​ស័យ​​ភាព​យន្ត​​សិ​ល្បៈ​​របស់​​យើង។​ បើ​​យើង​​មើល​​លើ​​ទី​ផ្សារ​​ភាព​យន្ត​​ទាំង​​កញ្ចក់​​ទូរ​ទស្សន៍​​ទាំង​​នៅ​លើ​​ផ្ទាំង​សំ​ពត់​ស​​នៃ​​ខ្សែ​ភាព​យន្ត​​នៅ​តាម​​រោង​កុន​​យើង​​ឃើញ​ថា​​ខ្សែ​ភាព​យន្ត​​បរ​ទេស​​មាន​​ជិត​៩០​%​ ដែល​​ភាព​យន្ត​​ខ្មែរ​​មាន​តែ​១០​%​ប៉ុ​ណ្ណោះ ​។​

លោក​​បាន​​បន្ថែម​ថា​​ប្រ​ការ​នេះ​​យើង​​នៅ​មាន​​តិច​តួច​​ប៉ុ​ណ្ណោះ​​បើ​​ប្រៀប​ធៀប​​នៅ​លើ​​ទី​ផ្សារ​​យើង​​ខិត​ខំ​​ប្រឹង​ប្រែង​​ប​ន្ថែម​​ជ​ម្រុញ​​បរិ​មាណ​​ទី​ផ្សារ​​ភាព​យន្ត​​ខ្មែរ​​ទៅ​កាន់​​ទី​ផ្សារ​​បន្ថែម​ទៀត​​ដើ​ម្បី​​កាត់​ប​ន្ថយ​​ភាព​យន្ត​​បរ​ទេស។​លើស​ពី​នេះ​​យើង​​មាន​​ធន​ធាន​ម​នុស្ស​​ដែល​​អាច​អនុ​វត្ត​​នៅ​លើ​​ទី​ផ្សារ​​ភាព​យន្ត​​បាន​ល្អ​​ហើយ​ ។​ ចំ​នែក​​ផ្នែក​​ប​ច្ចេក​ទេស​​ក៍​​យើង​​មិន​​ចាញ់​​គេ​​ដែរ​ មាន​​ស​មត្ថ​ភាព​​ក្នុង​ការ​​ប្រើ​ប្រាស់​​លើ​​ស​ម្ភារៈ​​ប​ច្ចេក​ទេស​ ក៍​​មិន​​ចាញ់​​បរ​ទេស​​ដែរ​ គុណ​ភាព​​រូប​ភាព​​ល្​អ សំ​ឡេង​​របស់​​យើង​​ក៍​​កាន់​តែ​​ប្រ​សើរ​ឡើង ​ស្រប​ពេល​​រោង​ភាព​យន្ត​​យើង​​កើន​ឡើង​ថ្មីៗ​ទំ​នើប​​ដែល​​ទៀម​ទារ​​ឲ្យ​​ភាព​យន្ត​​ខ្មែរ​​ល្អ​ ទាំង​​គុណ​ភាព​​ព​ន្លឺ​ សំ​ឡេង​ ទើប​​កំ​នើន​​អ្នក​មើល​​កើន​ឡើង​​បាន​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative