និ​សិ្សត​សាក​ល​វិ​ទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំ​ពេញ ​ប្រ​មាណ​២​០​០​០​នាក់​ចូល​រួម​បរិ​ច្ចាគ​ឈាម​

និ​សិ្សត​សា​កល​វិ​ទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេញ​ប្រ​មាណ​២​០​០​០​នាក់​​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ បរិ​ច្ឆាគ​ឈាម​ដើ​ម្បី​ជួយ​ស​ង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​។​

IMG_4593 copyកម្ម​វិ​ធី​បរិ​ច្ឆាគ​ឈាម​ដែល​មាន​រយៈ​ពេល​ពីរ​​ថ្ងៃ​គឺ​ចាប់​​ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១២ ​ខែ​ធ្នូ​ ​ឆ្នាំ​២០​១៤​នៅ​ក្នុង​សា​ល​ដំបូ​ល​ទូក​នៃ​ស​កល​វិ​ទ្យា​ល័យ​នេះ​រៀប​ចំ​ឡើង​ដោយ​សា​កល​វិ​ទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេញ​សហ​ការ​ជា​មួយ​មជ្ឈ​ម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ ក្រោម​ប្រ​ធាន​បទ​ «​ទិ​វា​បរិ​ច្ចាគ​ឈាម​របស់​និ​សិ្សត​​សា​កល​វិ​ទ្យា​ល័យ​​ភូ​មិន្ទ​ភ្នំ​ពេញ»​ ។​

កម្ម​វិ​ធី​នេះ​​មាន​​ការ​ចូល​រួម​ផង​ដែរ​ពី​​លោក ​ម៉ឹង​ ព​ន្លក​ ប្រ​ធាន​ចល​នា​យុវ​ជន​(​ក្រុម​ ១​៥​៧​) ​ឯក​ ឃុន​ឌឿន​លោក​អភិ​បាល​ខណ្ឌ​​ទួល​គោក​ និង​លោក​ស្រី​ សួស​ ម៉ន​ ​ស​កល​វិ​ទ្យា​ធិ​ការ​​រង​នៃ​ស​កល​វិទ្យា​ល័យ​ ភូ​មិន្ទ​ភ្នំ​ពេញ។​

នេះ​ជា​លើក​ទី​៦​ ហើយ​ដែល​ស​កល​វិ​ទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេញ ​បាន​អនុ​ញ្ញាត​ឲ្យ​មជ្ឈ​មណ្ឌល​ ជាតិ​​ផ្ត​ល់​ឈាម​​ក្នុង​ការ​ចុះ​​ទៅ​ទទួល​យក​អំ​ណោយ​ឈាម​សប្បុ​រស​ ពី​សិស្ស​និ​ស្សិត​មក​ ពី​គ្រប់​​ដេ​ប៉ា​តា​ម៉ង់​ ហើយ​កម្ម​វិ​ធី​​លើក​នេះ​ក៏​រំ​ពឹង​ថា ​នឹង​​ទ​ទួល​បាន​​ប្លោក​ឈាម​​ដល់​ទៅ ១​​០​០​០​​ប្លោក​ដើ​ម្បី​​ប្រ​គល់​ជូន​ដល់​​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​​ឈាម​ក្នុង​ការ​យក​ទៅ​​ផ្គត់​ផ្គង់​​ដល់​កង្វះ​​ខាត​ឈាម​​ទូ​ទាំង​​ប្រ​ទេស​។​

លោក​ស្រី ​សួស ​ម៉ន​ ​ស​កល​វិ​ទ្យា​ធិ​ការ​រង​នៃ​ស​កល​វិ​ទ្យា​ល័យ​ ភូ​មិន្ទ​ភ្នំ​ពេញ​​បាន​សម្តែង​នូវ​​ការ​ស្វា​គន៍​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ ក្រុម​ចល​នា​យុវ​ជន​កម្ពុជា​ ក៏​ដូច​ជា​​ក្រុម​ហ៊ុន ​វី​តាល់​ដែល​បាន​ចូល​រួម​ចំ​នែក​ ក្នុង​ការ​រៀប​ចំ​កម្ម​វិ​ធី​ស​ប្បុ​រស​នេះ​ឡើង​ម្តង​ទៀត​ក្នុង​បរិ​យាណ​ស​កល​​​​វិ​ទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេញ​ ហើយ​លោក​ស្រី​​ពិត​ជា​មាន​ចិត្ត​ស​ប្បាយ​រីក​រាយ​នៅ​ពេល​ដែល​ឃើញ​ប្អូនៗ​និ​សិ្សត​​យ៉ាង​ច្រើន​កុះ​ករ​ ​មាន​​សណ្តាន​ចិត្ត​ស​ប្បុ​រស​​ក្នុង​​ការ​​ប​រិ​ច្ចាគ​ឈាម ​ដែល​ទង្វើរ​បាន​ប​ង្ហាញ​យ៉ាង​ច្បាស់​ នូវ​ឆន្ទៈ​សាម​គ្គី​ភាព​​របស់​យុ​វ​ជន​​ខ្មែរ​ជំ​នាន់​ថ្មី​។​

IMG_4625 copyលោក​​ ម៉ឹង​ ពន្លក​ ប្រ​ធាន​ចល​នា​យុវ​ជន​កម្ពុជា​ក្រុម​១​៥​៧​ បាន​មាន​ប្រ​សា​សន៍​ថា ​លោក​ពិត​ជា​មាន​កិត្ត​យស​ និង​ស​ប្បាយ​រីក​រាយ​​ក្នុង​​ការ​ដឹក​​នាំ​ក្រុម​យុវ​ជន​របស់​លោក​ដើ​ម្បី​ចូល​រួម​ក្នុង​កម្ម​ប​រិ​ច្ចាគ​ឈាម​ដ៏​ធំ​មួយ​នេះ ​លោក​ក៏​សង្ឃឹម​ថា​ក្រុម​ច​លនា​​យុវ​ជន​របស់​​លោក​​នឹង​​​អា​ច​​មាន​ឱ​កាស​ក្នុង​ការ​សហ​ការ​ជា​​មួយនឹង​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម ​ស​កល​វិ​ទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេញ ​ក៏​ដូច​ជា​ស​កល​​វិ​ទ្យា​ល័យ​​​ដ​ទៃ​ទៀត​ដើ​ម្បី​បា្រ​រព្ធ​កម្ម​វិ​ធី​ស​ប្បុរ​ស​ជា​ច្រើន​ផ្សេង​ទៀត​ដើ​ម្បី​ស​ង្គម​ខ្មែរ​ទាំង​មូល​។​

ទាក់​ទង​នឹង​ការ​ឧ​បត្ថ​ម្ភ​គាំ​ទ្រ​នេះ​ផង​ដែរ​លោក​ ជុង​ហៀង ​ថាវ​សិទ្ធ​ នា​យក​ផ្នែក​ ទី​ផ្សារ​ នៃ​ក្រុម​ហ៊ុន​វី​អិន​ស៊ី​ខប​ភើ​រេ​សិន​ វី​តាល់​ បាន​មាន​ប្រ​សា​សន៍​ថា ​វី​តាល់​ បាន​ស​ហការ​និង​ ឧ​បត្ថ​ម្ភ​ដល់​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ព្រោះ​វី​តាល់​​គឺ​ជា​ក្រុម​ហ៊ុន​ ដែល​ឲ្យ​ត​ម្លៃ​លើ​អំ​ពើ​ស​ប្បុ​រស​ធម៌​ ជា​ពិ​សេស​នៃ​ការ​ប​រិ​ច្ចាគ​ឈាម​ព្រោះ​មក​ទល់​ នឹង​សម័យ​ នេះ​​បើ​ទោះ​ជា​​វិជ្ជ​សាស្ត្រ​​មាន​ការ​រីក​ច​ម្រើន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​មិន​អាច​ ផ​លិត​គ្រាប់ ​ឈាម​ ដើ​ម្បី​ប្រើ​ប្រាស់​នៅ​ឡើយ​ ដូ​ច្នេះ​ហើយ​មាន​ ម​នុស្ស​ច្រើ​ន​នាក់​ បាន​នឹង​កំ​ពុង​រង់​ចាំ​អំ​ណោយ​ឈាម​របស់​យើង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative