គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​១០​ធ្នូ​បណ្តាល​ឲ្យ​មនុ​ស្ស​ស្លាប់​៥​នាក់​និង​របួស​១៨​នាក់​

តាម​របាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​១៣​លើក ​យប់​០៥​លើក​,​ ប​ណ្តាល​អោយ​មនុ​ស្ស​ស្លាប់​ចំ​នួន​០៥​នាក់​ ​(​ប្រុស​)​ របួស​ធ្ងន់​១០​នាក់​(​ស្រី​១​នាក់​)​,​ និង​របួស​ស្រាល​ ០៨​នាក់​(​ស្រី​១​នាក់​)​។​

Traffic-accident-10-sept-2014 copyក្នុង​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ទាំង​ ១៣​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​​​នួន​១៩​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០១​គ្រឿង​,​រថ​យន្ត​ធុន​ធំ​១​គ្រឿង​,​ យាន​ផ្សេង​១​គ្រឿង​,​និង​ថ្មើរ​ជើង​១​នាក់​។​មូល​ហេតុ ​ដែល​ប​ណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ​ ល្មើស​ល្បឿន​៣​លើក​,​ស្រ​វឹង​១​លើក​,​មិន​ប្រ​កាន់​ស្តាំ​១​លើក​,​ប្រ​ជែង​គ្រោះ​ថ្នា​ក់២​​លើក,​មិន​គោ​រព​សិទ្ធ​៣​លើក​,​បត់​គ្រោះ​ថ្នាក់​២​លើក​,​មនុ​ស្ស​ដើរ​ឆ្លង​ផ្លូវ​១​លើក​។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​ចំ​នួន​២៣​នាក់​(​យប់​០​៨​នាក់​)​ ​។​

រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​សរុ​ប​ចំ​នួន​៤​៥​៩ ​គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៣​២​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុ​ន​តូច ​១​៤​៩​គ្រឿង​,​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ​១​៤​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​៩​២​ គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​ ១​៧​២​ គ្រឿង​ ​។​រថ​យន្ត​ទាំ​ង​អស់​ត្រូវ​​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ចំ​នួន ​២​៦​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៤​៣​៣ ​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative