អង់គ្លេសចង់សហការលើ ការបង្រ្កាបបទឧក្រិដ្ឋ ជួញដូមនុស្ស ការជួញដូរគ្រឿងញៀន រួមនឹងបទ ឧក្រិដ្ឋ ធំៗជាមួយកម្ពុជា

នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិលោកវរៈសេនីយ៍ទោ Peter Brooks គណៈប្រតិភូនៃសមាគមន៍នាយនគរបាលចក្រភពអង់គ្លេស មានបំណង សហការនិងផ្លាស់ប្ដូរព័ត៌មានកម្ពុជាដោយ ផ្ដោតសំខាន់ទៅលើ ការបង្រ្កាបបទឧក្រិដ្ឋ ជួញដូមនុស្ស ការជួញដូរគ្រឿងញៀន រួមនឹងបទឧក្រិដ្ឋធំៗមួយចំនួន ទៀត

6-9-December-2014-16-50-02-76171 copyបន្ទាប់មកតំណាងសមាគមន៍នគរបាលអង់គ្លេសក៏បានអញ្ជើញនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចដកបទពិសោធន៍ការងារនៅចក្រភពអង់គ្លេសនាពេលវេលាសមរម្យណាមួយ ។

មាន​ប្រ​សា​សន៍​ឆ្លើយ​តប​នា​ឱ​កាស​នោះ​នាយ​ឧត្តម​សេ​នីយ៍​នេត​សា​វឿន​បាន​មាន​មតិ​ស្វា​គមន៍​និង​គាំ​ទ្រ​ចំ​ពោះ​កា​រ​លើក​ឡើង​របស់​គណៈ​ប្រតិ​ភូ​គឺ​ភា​គី​កម្ពុជា​ស្វា​គមន៍​សហ​ការ​ជា​និច្ច​ ។​

ដោយ​លោក​បាន​មាន​ប្រ​សាសន៍​ថា​ការ​​ទំ​នាក់​ទំ​នង​ការ​សហ​ការណ៍​ការ​ផ្តល់​ព័ត៌​មាន​គឺ​ជា​សារ​សំ​ខាន់​ណាស់​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ​ ។​លោក​អគ្គ​ស្នង​ការ​ក៏​បាន​សង្កត់​ធ្ងន់​ថា ​នគរ​បាល​កម្ពុជា​ និង​នគរ​បាល​អង់​គ្លេស​ត្រូវ​បង្កើត​ប្រ​ព័ន្ធ​ទំ​នាក់​ទំ​នង​ Hot​ Lin​e មួយ​ដើ​ម្បី​ងាយ​ស្រួល​ ក្នុង​ការ​ទំ​នាក់​ទំ​នង​ និង​រហ័ស​ ។

​លោក​អគ្គ​ស្នង​ការ​បាន​សំ​ណូម​ពរ​ដល់​នគរ​បាល​អង់​គ្លេស​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ ជា​ពិ​សេស​មុខ​សញ្ញា​ ដោយ​គោរ​ព​ទៅ​តាម​អធិ​ប​តេយ្យ​ភាព​ និង​ច្បាប់​របស់​ប្រ​ទេស​ទាំង​ពីរ​ ។​លោក​អគ្គ​ស្នង​ការ​ក៏​បាន​បញ្ជាក់​ដែរ​ថា​គណៈ​ប្រ​តិ​ភូ​នគ​រ​បាល​កម្ពុជា​នឹង​ទៅ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​អង់​គ្លេស​នា​ពេល​ខាង​មុខ​ហើយ ​នឹង​ការ​ចុះ​អនុ​ស្សា​រណៈ​យោគ​យល់​(​M​O​U​)​ មួយ​ជា​មួយ​គ្នា​ផង​ដែរ​ ​។

លោក​អគ្គ​ស្នង​ការ​សង្ឃឹម​ថា​ទំ​នាក់​ទំ​នង​រវាង​នគរ​បាល​កម្ពុជា​ និង​នគរ​បាល​អង់​គ្លេស​ កាន់​តែ​ប្រ​សើរ​ឡើង​តាម​រយៈ​ការ​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​គ្នា​ ។ស​មា​គម​ន៍​នាយ​នគរបា​ល​ជាន់​ខ្ពស់​អង់​គ្លេស​ (​A​C​P​O​)​និង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា ​ដោយ​មាន​ការ​សហ​ការ​ជា​មួយ​មូល​និ​ធិ​ និង​អង្គ​ភាព​ការ​ពារ​កុមារ​ (​C​P​U​)​នឹង​បង្កើត​វគ្គ​ហឺ្វក​ហ្វឹន​លើ​ការ​ គ្រប់​គ្រង​កន្លែង​កើត​ហេតុ ​និង​ប​ច្ចេក​ទេស​ស្រាវ​ជ្រាវ​ ដល់​មន្រ្តី​នគរ​បាល​កម្ពុជា​។​ជាក់​ស្តែង​នៅ​ខែ​មេ​សា​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ​នឹង​មាន​វគ្គ​សិ​ក្សា​ហ្វឹក​ហ្វឺន​មួយ​ដល់​មន្រ្តី​នគរ​បាល​កម្ពុជា​ដែល​ជា​ស្រ្ដី​ដើ​ម្បី​បង្កើន​ចំ​ណេះ​ដឹង​ និង​សម​ត្ថ​ភាព​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative