មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កំ​ពស់​វិ​ស័យ​សុ​ខា​ភិ​បាល​នៅ​កម្ពុ​ជា​

លោក​វេជ្ជ​បណ្ឌិត​ ម៉ម ប៊ុន​ហេង ​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​ប្រាប់​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​ថា​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាជា​មន្ទីរ​ពេទ្យ​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​ចូល​រួម​ចំ​ណែក​លើក​កំ​ពស់​វិ​ស័យ​សុ​ខា​ភិ​បាល​នៅ​កម្ពុជា​ពិ​សេស​បាន​ចូល​រួម​កាត់​បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​របស់​កុ​មារ​បានយ៉ាង​ច្រើន​។

IMG_1118 copyលោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​បែប​នេះ​ខណៈ​ពេល​ដែល​លោក​បាន​អញ្ជើញ​ចុះ​ទស្សន​កិច្ច​នៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ធ្នូ​។ ​លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​បន្ត​ថា​បន្ទាប់​ពី​ចុះ​ពិ​និត្យ​មើល​ពី​ស្ថាន​ភាព​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​រួច​មក​ឃើញ​ថា​បុគ្គ​លិក​សុ​ខា​ភិ​បាល​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ការ​ងារ​ប្រ​កប​ស្មា​​រតី​ទទួល​ខុស​ត្រូវ​ហើយ​អ្នក​គ្រប់​​គ្រង​មន្ទីរ​ពេទ្យ​នេះ​ធ្វើ​បាន​ល្អ​ និង​ប្រ​កប​ដោយ​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ផ្តល់​សេ​វា​ពិ​គ្រោះ​ ​ពិ​និត្យ​ ព្យា​បាល​អ្នក​ជំ​ងឺ​ប្រ​ក​ប​​ដោយ​គុណ​ភាព​ និង​ប្រ​សិទ្ឋិ​ភាព​ខ្ពស់។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្តែម​ថា ​“​នៅទី​នេះ​ទាំង​គ្រូ​ពេទ្យ​ ទាំង​អ្នក​ជំ​ងឺ​មាន​ការ​គោរ​ព​គ្នា​ និង​មាន​វិ​ន័យ​ល្អ​ ហើយ​គ្រូ​ពេទ្យ​បាន​ជួយ​ស្រោច​ស្រង់​កុ​មារ​បាន​ល្អ​ប្រ​សើរ​ រួម​​គ្នា​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ពល​រដ្ឋ​យើង​”​។​​

លោក​រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​មន្ទីរ​ពេទ្យ​នេះបាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កំព​ស់​វិ​ស័យ​សុ​ខា​ភិ​បាល​ ដែល​បាន​ផ្តល់​សេ​វា​ជូន​​កុ​មារ​កម្ពុជា​បាន​យ៉ាង​ច្រើន​ ហើយ​មន្ទីរ​ពេទ្យ​នេះ​មាន​សម្ភារៈ​ឧប​ករណ៍​ទំ​នើបៗ​ ដែល​បំ​រើ​ឲ្យ​ការ​ងារ​ធ្វើ​រោគ​វិ​និ​ច្ឆ័យ​ និង​ការ​ព្យា​បាល​ទទួល​បាន​លទ្ឋ​ផល​ល្អ​ប្រ​សើ​រ​។​លោក​ក៏​មាន​ការ​គាំ​ទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​លោក​សាស្រ្តា​ចារ្យ​បេ​អាត​ រី​ច​នើ ​ប្រ​ធាន​​មូល​និ​ធិ​គន្ឋ​បុប្ឆា​ និង​ជា​ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ និង​លោក​ដេ​នីស​ ទ្បូ​រ៉ង់​អនុ​ប្រ​ធាន​មូល​និ​ធិ​គន្ឋ​បុប្ឆា​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​រក​មូល​និ​ធិ​ជួយ​កុ​មារ​កម្ពុជា​យ៉ាង​​ច្រើន​​ហើយ​ជា​ការ​រួម​ចំ​ណែក​ដ៏​មានសារៈ​សំ​ខាន់​ ដល់​គោល​នយោ​បាយ​របស់​រាជ​​រដ្ឋា​ភិ​បាល​ក្នុង​ការ​លើក​កំ​ពស់​សុខ​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ​។​

IMG_1123 copyលោក​សាស្រ្តា​ចារ្យ​គី ​សន់​ទី​ប្រ​ធាន​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​រាជ​ធានី​ភ្នំ​ពេញ​បាន​​មាន​ប្រ​សា​សន៍​ថា ​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ ​ចំ​នួន​កុ​មារ​មក​ពិ​និត្យ​ ព្យា​បាល​និង​សម្រា​ក​នៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​រាជ​ធា​នី​ភ្នំ​ពេញ ​មាន​កំ​ណើន​គួរ​ឲ្យ​កត់​សំ​គាល់​ដោយ​មួយ​ថ្ងៃៗ​មាន​កុ​មារ​ពី​១៧​០០​ ទៅ​១៨​០០​នាក់​បាន​មក​កាន់​មន្ទីរ​ពេទ្យ​នេះ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​និង​មាន​កុ​មារ​ចាប់​ពី​១៦​០០​ទៅ​១៧​០០​នា​ក់​បាន​ចូល​សម្រាក​ក្នុ​​មន្ទី​រ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ​ខេត្ត​សៀម​រាប​ ហើយ​ក្នុង​ចំ​ណោម​កុ​មារ​ទាំងនោះ​មាន​ប្រ​មាណ​១០​ភាគ​រយ​បាន​ដាក់​ឲ្យ​ស​ម្រាក់​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ​។​លោក​បន្ត​ថា ​ទោះ​ជា​​ឆ្នាំ​នេះ​ជំ​ងឺ​គ្រុន​ឈាម​មិន​កើន​ទ្បើង​ច្រើន​ដូច​ឆ្នាំ​មុន​ក្តី​ តែ​ជំ​ងឺ​ទូ​ទៅ​មាន​ការ​កើន​ទ្បើង​​ជា​ប្រ​ចាំ ​ហើយ​ការ​ចំ​ណយ​របស់​មន្ទីរ​ពេទ្យ​ក្នុង​មួយ​ថ្ងៃ​អស់​ទឹក​ប្រាក់​១២​ម៉ឺន​ដុ​ល្លា​​រ​អា​មេ​រិក​។​

​លោក​បន្ត​ថា ​​កុ​​មារ​ដែល​មក​កាន់​មន្ទីរ​ពេទ្យ​មាន​ជំ​ងឺ​ជា​ច្រើន​ ដូច​ជា ​ជំ​ងឺ​រ​លា​ក​ខួ​រក្បាល ​រលាក​ផ្លូវ​ដង្ហើម​ រលាក​ស្រោម​ខួរ​ ក្តៅ​ខ្លួន​យូរ​ កុ​មារ​កើត​មិន​គ្រប់​គី​ទ្បូ​ គ្រោះថ្នាក់​ចរាចរ​ ជំ​ងឺ​អាប់​សែ ​រលាក​ឆ្អឹង​ និង​កុ​មារ​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរ​ជា​ដើម​។​ក្នុង​ការ​លើក​កំ​ពស់​វិ​ស័យ​សុ​ខា​ភិ​បាល​នេះ​រាជ​រដ្ឋា​ភិ​បាល​បាន​ដំ​ទ្បើង​ថ​វិកា ​នា​ឆ្នាំ​២០​១៥​ខាង​មុន​ពាក់​ព័ន្ធ​បញ្ហា​នេះ​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា ​អ្វី​ដែល​សំ​ខាន់​គឺ​ចំ​នួន​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​កើន​ទ្បើងច្រើន​ ហើយ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​ក៏​មាន​កាន់​តែ​ច្រើន​ ដែល​ធ្វើ​ឲ្យ​ក្រ​សួង​ត្រូវ​ចំ​ណាយ​លើ​ឳ​សថ ​បរិ​ក្ខា​ពេទ្យ​ ហេ​ដ្ឋារ​ចនា​​សម្ព័ន្ឋ​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល​ក៏​ខ្ពស់​ដែរ​។​លោក​បន្ត​ថា ​ថវិ​កា​នេះ​ក៏​នឹង​ត្រូវ​ប្រើ​ប្រា​ស់​ដើ​ម្បី​គ្រប​ដ​ណ្តប់​មូល​និ​ធិ​សម​ធ៌ម​ សម្រាប់​គ្រប​ដណ្តប់​ការ​ផ្តល់​សេ​វា​ព្យា​បាល​ជូន​អ្នក​ក្រីក្រ​នៅ​ទូ​ទាំង​ប្រ​ទេស ​និង​សម្រាប់​ដំ​ទ្បើង​ប្រាក់​ខែ​ដល់​បុគ្គ​លិក​សុ​ខា​ភិ​បាល​ផង​ដែរ​។​

លោក​បន្ត​ថា ​“​នា​ពេល​ខាង​មុខ​នេះ​ក្រ​សួង​នឹង​ពង្រីក​កន្លែង​ថែរ​ទាំ​ព្យា​បាល ​អ្នក​ជំ​ងឺ​មហា​រីក​ប​ន្ថែម​ទៀត ​និង​ត្រូវ​ការ​បណ្តុះ​ប​ណ្តាល​ធន​ធាន​មនុស្ស​ប​ន្ថែម​ទៀត ​ដើ​ម្បី​ឆ្លើយ​តប​នឹង​ត​ម្រូវ​ការ​និង​សំ​ណូម​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​”​។​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​បាន​បន្ត​ថា ​ការ​បង្កើន​ថវិ​កា​របស់​រាជ​រដ្ឋា​ភិ​បាល​ដល់​ក្រ​សួង​ គឺ​មាន​លក្ខណៈ​ស​ម្បត្តិ​ចំនួន​ពីរ​ ទី​១ ​ការ​ពង្រីក​សេ​វា​អប់​រំ​ និង​ការ​ក​សាង​មណ្ឌល​​សុខ​ភាព​ ប៉ុ​ស្ត៍​សុខ​ភាព​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រ​យាល ​និង​ទី​២​ បង្កើន​សម​ត្ថ​ភាព​របស់​មន្ទីរ​ពេទ្យ​ដែល​មាន​ស្រាប់​នៅ​តាម​រាជ​ធា​នី​ភ្នំ​ពេញ ​និង​តាម​បណ្តា​ខេត្តទូ​ទាំ​ង​ប្រ​ទេស​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative