គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​៩​ធ្នូ​ប​ណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០​នាក់​និង​របួស​២៤​នាក់​

តាម​របាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ប្រ​ចាំ​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ចំ​នួន​ ០៣​នាក់ ​របួស​ធ្ងន់​ស្រាល​២៤​នាក់​ ។​

៨ copyរបាយ​ការ​ណ៍​ពី​ដដែល​បាន​ឲ្យ​ទៀត​ថា ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​១៤​លើក​ យប់​០៥​លើក​,​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំ​នួន​០៣​នាក់​ (​ប្រុស​) ​របួស​ធ្ងន់​ ១៦​នាក់​(​ស្រី​៣​នាក់​)​, ​និង​របួស​ស្រាល​០៨​នាក់​(​ស្រី​៣​នាក់​)​។​

ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៤​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​ យាន​យន្ត​សរុប​ ២៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​ ១៨​គ្រឿ​ង​,​រថ​យន្ត​ធុន​តូច​ ចំ​នួន​០៤​គ្រឿង​,​ រថ​យន្ត​ធុន​ធំ​ ២​គ្រឿង​,​ យាន​ផ្សេង​២​គ្រឿង​,​និង​ថ្មើរ​ជើង​២​នាក់​។​ មូល​ហេតុ​មក​ពី ​ល្មើស​ល្បឿន​ ២​លើក​,ស្រ​វឹង​៣​លើ​ក,​ មិន​ប្រ​កាន់​ស្តាំ​ ២​លើក,​ ប្រ​ជែង​គ្រោះ​ ថ្នាក់​១​លើក,​ បត់​គ្រោះ​ថ្នាក់​៣​លើក​,​ កត្តា​យាន​យន្ត​២​លើក​,​ ម៉ូ​តូ​បុក​រថ​យន្ត​១​លើក​។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិភាព​ ចំ​នួន​១៩​នាក់​(​យប់​១២​នាក់​)​ ​។

​ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន​៨​៩៥​ គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៧៥​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ១​២​៥​គ្រឿង​,​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ​២៦​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​១​៥​៤​ គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​​ធុន​ធំ ​២​៥​៨​ គ្រឿង​ ។​រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ចំ​នួន​ ២​៤​៣​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៦​៥​២​ គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative