ការ​បង្កើន​ថវិ​ការ​បស់​រដ្ឋា​ភិ​បាល​សម្រាប់​វិ​ស័យ​សុ​ខា​ភិ​បាល​ឆ្លើយ​តប​នឹង​តម្រូវ​កា​រ​ជាក់​ស្តែង​

ក្នុង​គោល​ដៅ​បង្កើ​សេ​វា​សុ​ខា​ភិ​បាល​ ផ្តល់​ជូន​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​កាន់​តែ​ប្រ​សើ​​រទ្បើង ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ដំ​ទ្បើង​ថវិ​កា​ជាតិ​១៥​ភាគ​រយ​ ដល់​ក្រ​សួង​សុ​ខា​ភិ​បាល​សម្រាប់​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ។​

IMG_1275 copyលោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​​មាន​ប្រ​សា​​សន៍​ប្រាប់​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ ក្នុង​ពេល​លោ​កចុះ​ទស្សន​កិច្ច​នៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​នា​ព្រឹក​ថ្ងៃ​ទី​១០​ ធ្នូ​នេះ​ថា​ ការ​ដំ​ទ្បើង​ថវិ​ការ​បស់​រាជ​រដ្ឋា​ភិ​បាល​ សម្រាប់​វិ​ស័យ​សុ​ខា​ភិ​បាល​នា​ឆ្នាំ​២០​១៥​ខាង​មុខ​ អ្វី​ដែល​សំខាន់​គឺ​ចំ​នួន​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​កើន​ទ្បើង​ច្រើន​ ហើយ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​ក៏​មាន​កាន់​តែ​ច្រើន ​ដែល​ធ្វើ​ឲ្យ​ក្រ​សួង​ត្រូវ​ចំ​ណាយ​លើ​ឳសថ​ បរិ​ក្ខា​ពេទ្យ ​ហេ​ដ្ឋារចនា​​សម្ព័ន្ឋ​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល​ក៏​ខ្ពស់​ដែរ​។លោក​បន្ត​ថា ​ថវិ​កា​នេះ​ក៏​នឹង​ត្រូវ​ប្រើ​ប្រា​ស់​ដើ​ម្បី​គ្រប​ដណ្តប់​មូល​និ​ធិ​សម​ធ៌ម​ សម្រាប់​គ្រប​ដណ្តប់​ការ​ផ្តល់​សេ​វា​ព្យា​បាល​ជូន​អ្នក​ក្រី​ក្រ​នៅ​ទូ​ទាំង​ប្រទេ​ស​ និង​សម្រាប់​ដំ​ទ្បើង​ប្រាក់​ខែ​ដល់​បុគ្គ​លិក​សុ​ខា​ភិ​បាល​ផង​ដែរ​។​

លោក​បន្ត​ថា​ ​“​នា​ពេល​ខាង​មុខ​នេះ​ក្រ​សួង​នឹង​ពង្រីក​កន្លែង​ថែ​រទាំ ​ព្យា​បាល​ អ្នក​ជំ​ងឺ​មហា​រីក​បន្ថែម​ទៀត​ និង​ត្រូវ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុ​ស្ស​បន្ថែម​ទៀត​ ដើ​ម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​និង​សំ​ណូម​ពរ​របស់​ប្រ​ជា​ព​ល​រដ្ឋ​”​។​

លោក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ​ការ​បង្កើន​ថវិ​កា​របស់​រាជ​រដ្ឋា​ភិ​បាល​ដល់​ក្រ​សួង​ គឺ​មាន​លក្ខណៈ​សម្បត្តិ​ចំ​នួន​ពីរ​ ទី​១​ ការ​ពង្រីក​សេ​វា​អប់​រំ​ និង​ការ​ក​សាង​មណ្ឌល​​សុខ​ភាព​ ប៉ុស្ត៍​សុខ​ភាព​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រ​យាល​ និង​ទី​២​ បង្កើន​សម​ត្ថភាព​របស់​មន្ទីរ​ពេទ្យ​ដែល​មាន​ស្រាប់​នៅ​តាម​រាជ​ធា​នី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​ទូ​ទាំ​ង​ប្រ​ទេស​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative