រដ្ឋ​មន្រ្តី​សុ​ខាភិ​បាល​ប្រាប់​ពី​មូល​ហេតុ​មិន​ឲ្យ​គ្លី​និក​និង​ឳ​សថ​ស្ថាន​ព្យា​បាល​ និង​លក់​ថ្នាំ​ព្យា​បាល​ជំ​ងឺ​របេង​

ក្នុង​គោល​ដៅ​កាត់​បន្ថ​យ​ភាព​សុំា​នៃ​ជំ​ងឺ​របេង​​ លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​​ក្រសួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​ពន្យល់​ពី​មូល​ហេតុ​ ដែល​ក្រ​សួង ​មិន​អនុ​ញ្ញាត​ឲ្យ​គ្លី​និក​ឯក​ជន​ផ្តល់​ការ​ព្យា​បាល​អ្នក​ជំ​ងឺ​របេង ​និង​មិន​ឲ្យ​ឳ​សថ​ស្ថាន​នា​នា​លក់​ថ្នាំ​របេង​។​

007 copyលោក​រដ្ឋ​មន្រ្តី​សុខា​ភិ​បាល​ បាន​ពន្យល់​ពី​មូល​ហេតុ​នេះឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ដោយ​សារ​តែ​ការ​ព្យា​បាល​ជំ​ងឺ​របេង​មាន​រយៈ​ពេល​វែង​ ត្រូវ​មាន​ភាព​អត់​ធ្មត់ ​និង​តស៊ូ ​ទើប​ក្រ​សួង​សុ​ខា​ភិ​បាល​មិន​អនុ​ញ្ញាត្ត​ឲ្យ​គ្លី​និក​ឯក​ជន​ និង​ឳ​សថ​​ស្ថាន​លក់​ថ្នាំ​និង​ព្យា​បាល​ជំ​ងឺ​របេង​នោះ​ទេ​ ព្រោះ​ខ្លាច​អ្នក​ជំ​ងឺ​លេប​ថ្នាំ​ហើយ​មាន​​អា​ការៈ​ធូរ​ស្បើយ​ ក៏​ឈប់​លេប​ថ្នាំ​ ឬ​យ​ក​ថ្នាំ​ទៅ​ឲ្យ​សមា​ជិក​គ្រួ​សារ​លេប ​នាំ​ឲ្យ​ការ​ប្រើ​ថ្នាំ​គាត់​មិន​គ្រប់​ដូ​សត៍ ​ក៏​បណ្តាល​ឲ្យ​មាន​ភាព​សុំា​នឹង​ជំ​ងឺ​របេង​។​

លោក​បន្ត​ថា ​“​អ្នក​ជំ​ងឺ​របេង​ដែល​រង​ភាព​សុំា​ថ្នាំ​ គឺ​ត្រូវ​ទទួល​ការ​ព្យា​បាល​​ដោយ​ថ្នាំ​របេង​ ដែល​មាន​តំ​លៃ​ថ្លៃ​ និង​មិន​ប្រា​កដ​ថា​អាច​ព្យា​បាល​ជា​សះ​ស្បើយ​​១​០​០​ភាគ​រយ​នោះ​ទេ”​។​លោក​បន្ត​ថា ​“​លើស​ពី​នេះ​អ្នក​ជំ​ងឺ​របេង​ដែល​រង​ភាព​សុំា ​អាច​បង្ក​ការ​ចំ​លង​ដល់​អ្ន​ក​ដទៃ ​នាំ​ឲ្យ​មាន​ការ​ពិ​បាក​ក្នុង​ការ​ព្យា​បាល​ ហេតុ​នេះ​​យើង​មិន​ចង់​ឲ្យ​អ្នក​ជំ​ងឺ​មាន​ភាព​សុំា​នឹង​ឳ​សថ​របេង​ទ្បើយ​”​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​បាន​បន្ត​ថា ​ដោយ​សារ​ការ​ព្យា​បាល​ជំ​ងឺ​របេ​ង​ទាម​ទារ​រយៈ​ពេល​យូរ ​ភាព​ស្វិត​ស្វាញ​ លេប​ថ្នាំ​ទៀត​ទាត់​ និង​ត្រឹម​ត្រូវ​នោះ​ហើ​​យ ​ទើប​កម្ម​វិ​ធី​ជាតិ​កំ​ចាត់​រោគ​របេង​បាន​អនុ​វត្តន៍​រូប​មន្ត​ដូតស៍​(​គ្រូ​ពេទ្យ​ឲ្យ​អ្នក​ជំ​ងឺ​​លេប​ថ្នាំ​នៅ​នឹង​មុខ​)​នៅ​ទូ​ទាំង​ប្រ​ទេស​ និង​ធ្វើ​ទ្បើង​គ្រប់​អ្នក​ជំ​ងឺ​ទាំង​អស់​រយៈ​​ពេល​បី​ខែ​ មុន​ដាក់​ឲ្យ​អ្នក​​ជំ​ងឺ​លេប​ថ្នាំ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​។​ ការ​ព្យា​បា​ល​ជំ​ងឺ​របេង​ធ្វើ​ទ្បើង​មិន​គិត​ថ្លៃ ​និង​ការ​ព្យា​បាល​ជំ​ងឺ​របេង​មាន​រយៈ​ពេល​វែង​រហូ​ត​ដល់​៦​ខែ ​ទើប​អាច​ជា​សះ​ស្បើយ​។​

ការ​ព្យា​បាល​ជំ​ងឺ​របេង​ ទទួល​បាន​អត្រា​ជា​សះ​ស្បើយ​លើស​ពី​៨៥​ភាគ​រយ​ ដែល​​ជា​ការ​កំ​ណត់​របស់​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក។​

VLUU L100, M100  / Samsung L100, M100លោក​វេជ្ជ​បណ្ឌិត​ម៉ៅ ​តាន់​អ៊ាង​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ផ​ង​ដែរ​ថា ​ការ​ព្យា​​បាល​ជំ​ងឺ​របេង​ធ្វើ​ទ្បើង​ដោយ​ឥត​គិត​ថ្លៃ​ ស្រប​ពេល​ដែល​កម្ពុជា​កំ​ពុង​មាន​វឌ្ឈន​ភា​ព​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រ​យុទ្ឋ​ជំ​ងឺ​របេង​ ដោយ​បាន​កាត់​បន្ថយ​អត្រា​ឈឺ ​និង​អត្រា​ស្លាប់​ដោយ​សារ​ជំ​ងឺ​របេង​៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ និង​ក្លាយ​ជា​ប្រ​ទេស​គំ​រូ​មួយ​ក្នុង​ពិ​​ភព​លោក​ ដែល​បា​ន​ទទួល​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​ ក្នុង​ការ​កាត់​បន្ថយ​អ​ត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំ​ងឺ​របេង​។​ លោក​បន្ត​ថា ​នៅ​ឆ្នាំ​២០​១៤​នេះ​កម្ម​វិ​ធី​ជាតិ​​បាន​និង​កំ​ពុង​រក​ឃើញ​អ្នក​ជំ​ងឺ​របេង​កាន់​តែ​ច្រើន​ ដែល​រំ​ពឹង​នឹង​ឆ្លើយ​តប​តាម​ការ​​ចង់​បាន​របស់​កម្ម​​វិ​ធី​ជាតិ​ ដែល​បាន​កំ​ណត់​ឆ្នាំ​២០​១៤​នេះ​រក​ឲ្យ​ឃើញ​អ្ន​ក​ជំងឺ​របេង​ស​រុប​ចំនួន​៤០​,​០​០​០​ករណី។​

នៅ​ឆ្នាំ​២០​១៤​នេះ ​កម្ម​វិ​ធី​ជាតិ​កំ​ចាត់​រោគ​របេង​បាន​ទទួល​បាន​រង្វាន់​ចំ​នួន​ពីរ​ ពី​អង្គ​ការ​ដៃ​គូ​អភិ​វឌ្ឈន៍​ធំៗ​ចំ​នួន​ពីរ​ ទី​១ ​ពាន​រង្វាន់​ជើង​ឯក​ក្នុង​ការ​ប្រយុទ្ឋ​នឹង​ជំ​ងឺ​​របេង​ ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អា​មេ​រិក​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​(​U​S​A​I​D​)​ និង​ទី២​ពាន​រង្វាន់​ទទួល​ស្គាល់​ស្ថា​ប័ន​ របស់​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជា​តិ​នៃ​ប្រទេស​ជប៉ុន​(J​I​C​A​)​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative