សិ​ស្ស​​​​ក្រីក្រ​និង​កុ​មារ​ផ្ទុក​មេ​រោគ​អេ​ដស៍​ជាង​២៨​០០​នាក់​បាន​ទ​ទួល​សម្ភារៈ​សិ​ក្សា​

សិ​ស្ស​​​​ក្រី​ក្រ​ កុ​មារ​កំ​ព្រា​ និង​កុ​មារ​ផ្ទុក​មេ​រោគ​អេ​ដស៍​ជាង ​២៨​០០​នាក់​ ដែល​កំ​ពុង​សិ​ក្សា​នៅ​សា​លា​បឋម​​សិ​ក្សា​​ហ៊ុន​សែន​ព្រៃ​វែង​ សា​លា​បឋម​​​សិ​ក្សា​ត្រ​ពាំង​សា​លា ​និង​​សា​លា​​បឋម​​សិ​ក្សា​​ទួល​សំ​បូរ​​ ស្ថិត​ក្នុង​ស​ង្កាត់​ព្រៃ​វែង​ និង​សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពី​ចុង​ស​ប្តាហ៍​ក​ន្លង​មក​នេះ​បាន​ទទួល​ស​ម្ភារៈ​សិ​ក្សា​មួយ​ចំ​នួន​ធំ​​ពី​បុគ្គ​លិក​ក្រុម​ហ៊ុន​​​ណា​ហ្គា​វើល​។​

IMG_9484 copyលោក​ Pern​ Chen​ នា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ បាន​មាន​ប្រ​សាសន៍​ថា ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ តែង​តែ​យក​ចិត្ដ​ទុក​ដាក់​លើ​កុ​មារ​ក្រី​ក្រ​នៅ​តាម​ប​ណ្តា​ខេត្ត​នា​នា​មួយ​ចំ​នួន​ និង​រាជ​ធា​នី​ភ្នំ​ពេញ។​ បច្ចុ​ប្បន្ន​កម្ម​វិ​ធី​ការ​ងារ​សង្គម​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ បាន​ផ្តល់​ប្រ​យោ​ជន៍​ដល់​កុ​មារ​កម្ពុជា​ជាង​ 20​,​00​0 ​នាក់។​​

លោក​បាន​បន្ថែម​ ថា​យើង​កំ​ពុង​រៀប​ចំ​ផែន​ការ​ដើ​ម្បី​ពង្រីក​កម្ម​វិ​ធី ​ការ​ងារ​ស​ង្គម​ (​CS​R​)​ របស់​យើង​ទៅ​តា​ម​បណ្តា​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ឆ្នាំ​20​15  ​ដោយ​ផ្តល់​ជំ​នួយ​ផ្នែក​សម្ភារ​អប់​រំ​ដល់​កុ​មារ​កម្ពុជា​។ ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​សង្ឃឹម​ថា​ពួក​គេ​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដើ​ម្បី​ឲ្យ​ខំ​សិ​ក្សា​ឲ្យ​កាន់​តែ​ពូ​កែ​ និង​កាន់​តែ​ប្រ​សើរ​ឡើង​សម្រាប់​ប្រ​ទេស​កម្ពុជា​នា​ថ្ងៃ​អនា​គត​។​បន្ថែម​ពី​លើ​គម្រោង​ដែល​បាន​គ្រោង​ទុក​ បុគ្គ​លិក​ណា​ហ្គា​វើល​បាន​ជួប​ជា​មួយ​កុ​មារ​បួន​នាក់​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ជំ​ងឺ​អេ​ដស៍​នៅ​សា​លា​បឋម​សិ​ក្សា​ទួល​សំ​បូរ។​

P1 copyសិ​ស្ស​ម្នាក់​ក្នុង​ចំ​ណោម​សិ​ស្ស​ទាំង​នោះ​បាន​និ​យាយ​ថា ​”​ខ្ញុំ​មាន​សេច​ក្ដី​ត្រេក​អ​រ​ណាស់​ដែល​បាន​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ យក​​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ខ្ញុំ​ ហើយ​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុម​ហ៊ុន​ដែល​បាន​ជួយ​ខ្ញុំ​។​ ដោយ​មាន​ជំ​នួយ​ដ៏​សម​ស្រប​ពី​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ ខ្ញុំ​នឹង​អាច​បន្ត​ការ​សិ​ក្សា​របស់​ខ្ញុំ​នៅ​ក្នុង​លក្ខ​ខណ្ឌ​មួយ​ល្អ​ប្រ​សើរ​ជាង​មុន​»​។​

តំ​ណាង​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ជម្រុញ ​និង​លើក​ទឹក​ចិត្ត​ដល់​កុ​មារ​ឲ្យ​ខិត​ខំ​សិ​ក្សា​រៀន​សូត្រ​ដើ​ម្បី​ឲ្យ​កាន់​តែ​ពូ​កែ ​និង​ល្អ​ប្រ​សើរ​សម្រាប់​អនា​គត​របស់​ខ្លួន​ និង​សម្រាប់​អនា​គត​ប្រ​ទេស​កម្ពុជា​ផង​ដែរ​។ ​បុគ្គ​លិក​ណា​ហ្គា​វើល​ក៏​បាន​បង្រៀន​កុ​មារ​ឱ្យ​ចេះ​ច្រៀង​ច​ម្រៀង​ភា​សា​ខ្មែរ​ និង​ភា​សា​អង់​គ្លេស​ផង​ដែរ​។​​

លោក​ស្រី ​សំ ​អូន​ នា​យក​សា​លា​បឋម​សិ​ក្សា​ត្រ​ពាំង​សា​លា​បាន​មាន​ប្រ​​សា​សន៍​ថា«​ តាំង​នាម​ឲ្យ​សិ​ស្សា​នុ​សិស្ស​ កុ​មារ​កំ​ព្រា​ និង​អនា​ព្យា​បាល​សិ​ស្សា​នុ​សិស្ស​ ខ្ញុំ​សូម​សរ​សើរ​នៅ​អ្វី​ដែល​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​ធ្វើ​សម្រាប់​សហ​គមន៍​ និង​ប្រ​ទេស​របស់​យើង​។​ ខ្ញុំ​សូម​អរ​គុណ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដែ​ល​បាន​ចូល​រួម​ចំ​ណែក​ប​រិច្ចាគ​ជា​សម្ភា​រ​សិ​ក្សា​ដល់​សិ​ស្សា​នុ​សិស្ស​នៅ​សា​លា​ខ្ញុំ​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative