កម្ពុ​ជា​មាន​សហ​គ្រាស​ធន់​តូច​​និង​ម​ធ្យម​ច្រើន​តែ​ខ្វះ​វិ​ធី​គ្រប់​គ្រង​តាម​បែប​ស្តង់​ដា​អន្តរ​ជាតិ​

លោក​ទេស​រដ្ឋ​ម​ន្ត្រី​ ចម ប្រ​សិទ្ធ រដ្ឋ​ម​ន្ត្រី​ក្រ​សួង​​ពា​ណិ​ជ្ជកម្ម​បាន​ទទួល​ស្គាល់​ថា​សហ​គា្រស​ធុន​តូច​និង​មធ្យម​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្កើត​ការ​ងារ​​ប​ង្កើត​ចំ​ណូល​ដល់​ប្រ​ជា​ពល​រដ្ឋ​និង​ទ្រ​ទ្រង់​ខឿន​សេដ្ឋ​កិច្ច​ដែល​ស្មើ​មួយ​ភាគ​ធំ​នៃ​ផ​លិត​ផល​ក្នុង​ស្រុក​(​G​D​P​)​។​

IMG_1094 copyលោក​ទេស​រដ្ឋ​មន្ត្​រីបាន​មាន​ប្រ​សា​សន៍​នៅ​ក្នុង​បេស​សក​ម្ម​ចុះ​ទៅ​ពិ​និត្យ​ដំ​ណើរ​ការ​រោង​ចក្រ​ក្រុម​ហ៊ុន​កូ​កា​កូ​ឡា​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា​រាជ​រដ្ឋា​ភិ​បាល​បាន​ដាក់​ឲ្យ​អនុ​វត្ត​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ងំ​ណាក់​កាល​ទី​៣​ដោយ​បាន​ធ្វើ​កំ​ណែ​ទំ​រង់​លើ​គ្រប់​វិ​ស័យ​ហើយ​បាន​ចាត់​ទុក​ការ​ជំ​រុញ​សហ​គ្រាស​ធុន​តូច​និង​មធ្យម​គឺ​ជា​យន្ត​ការ​កំ​ណែ​ទំ​រង់​ក្នុង​ការ​អភិ​វឌ្ឍន៍​វិ​ស័យ​ឯក​ជន​។​លោក​ទេស​រដ្ឋ​មន្ត្​រីបាន​បន្ត​ថា«​ពិត​មែន​ហើយ​សហ​គ្រាស​ធុន​តូច​និង​តម​ធ្យម​ជា​ផ្នែក​ស្នួល​នៃ​សេដ្ឋ​កិច្ច​ដោយ​ពួក​គេ​មាន​អត្រា​​រហូត​ដល់​៩០​ភាគ​រយ​នៃ​ចំ​នួន​សហ​គ្រាស​ធុន​តូច​និង​ឧ​ស្សាហ៍​កម្ម​នៅ​ទូ​ទាំង​ប្រ​ទេស​ហើយ​បាន​រួម​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្កើត​ការ​ងារ​បង្កើត​ចំ​ណូល​ដល់​ប្រ​ជា​ពល​រដ្ឋ​និង​ទ្រ​ទ្រង់​ខឿន​សេដ្ឋ​កិច្ច​ដែល​ស្មើ​មួយ​ភាគ​ធំ​នៃ​ផ​លិត​ផល​ក្នុង​ស្រុក​(​G​D​P​)​»​។​

លោក​ទេស​រដ្ឋ​មន្ត្រី​ចម​ ប្រ​សិទ្ធ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ប៉ុ​ន្តែ​ទោះ​បី​ជា​មាន​សហ​គ្រាស​ធុន​តូច​និង​មធ្យ​ម​ច្រើន​ក៏​ដោយ​តែ​យើង​នៅ​មាន​បញ្ហា​ប្រ​ឈម​លើ​បរិ​យា​កាស​ប្រ​កួត​ប្រ​ជែង​ជា​ច្រើន​ដែល​ស្រប​ពេល​ដែល​សម​ត្ថ​ភាព​របស់​សហ​គ្រា​ធុន​តូច​និង​មធ្យម​នៅ​ក​ម្ពុជា​ភាគ​ច្រើន​នៅ​មាន​កំ​រិត​នៅ​ឡើយ។​លោក​ទេស​រដ្ឋ​មន្ត្រី​បាន​ប​ញ្ជាក់​ថា​«​អ្វី​ដែល​សហ​គ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​មាន​ការ​ខ្វះ​ខាត​នោះ​រួម​មាន​វិ​ធី​សាស្ត្រ​គ្រប់​គ្រ​ង​តាម​បែប​ស្តង់​ដា​អន្តរ​ជាតិ​ ពុំ​ទាន់​ប្រើ​ឲ្យ​អស់​ពី​ស​មត្ថ​ភាព​នូវ​ធន​ធាន​ដែល​មាន​ស្រាប់​ និង​ផលិត​ភាព​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត​នៅ​ពុំ​ទាន់​បាន​ល្អ​»​។​លោក​បាន​ឲ្យ​បន្ថែម​ថា​លកត្តា​ទាំង​នេះ​ប​​ណ្តាល​ឲ្យ​ខាត​បង់​ក្នុង​រូប​ភាព​ជា​ច្រើន​ដូច​ជា​ថ្លៃ​ដើម​ផលិត​កម្ម​កើន​ឡើង​ដោយ​មិន​ដឹង​មូល​ហេតុ​រយ​ពេល​ផលិត​ក្នុង​មួយ​ឯក​តា​កើន​ឡើង​ខុស​ប្រ​ក្រ​តី​សុវត្តិ​ភាព​ការ​ងារ​ពុំ​ទាន់​គ្រប់​គ្រាន់​ល្អ​ទឹក​ចិត្ត​បុគ្គ​លិក​កម្ម​ករ​ថម​ថយ​គុណ​ភាព​ផលិត​ផល​ពុំ​មាន​ស្ថេរ​ភាព​ដែល​នាំ​ឲ្យ​ទំ​នុក​ចិត្ត​អតិ​ថិ​ជន​ប្រែ​​ប្រួល​ហើយ​អាច​ធ្វើ​ឲ្យ​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​សហ​គ្រាស​​ពុំ​អាច​រក្សា​ភាព​រឹង​មាំ​ក្នុង​ទី​ផ្សារ​បាន​យូរ​។​

លោក​ទេស​រដ្ឋ​មន្ត្រី​ចម​ ប្រ​សិទ្ធ​បាន​មាន​ប្រ​សា​សន៍​ថា​ដើ​ម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រ​ឈម​ទាំង​នេះ​គេហ​កិច្ច​ល្អ​៥​ដែល​ហៅ​ថាស​៥​រួ​មាន​សំ​រិត​សំ​រាំង​ ស​ណ្តាប់​ធ្នាប់​ សំ​អាត​ ស្តង់​ដា​និង​ស្ថិត​ស្ថេរ​អាច​ជួយ​លប់​បំ​បាត់​ឬ​កាត់​បន្ថយ​នូវ​ឧប​សគ្គ​នា​នា​ដ​ល់​សហ​គ្រាស​ធុន​តូច​និង​មធ្យម​បាន​ដោយ​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​សំ​ដៅ​ទទួល​បាន​ចំ​ណេះ​ដឹង​។​

គួរ​បញ្ជាក់​ថា​ក្នុង​ការ​ពង្រឹង​ការ​ងារ​នេះ​កាល​ពី​ថ្ងៃ​ទី​០៤​ធ្នូ​ឆ្នាំ​២០​១៤​ក្រ​សួង​ឧ​ស្សាហ​កម្ម​និង​សិប្ប​កម្ម​បាន​ចុះ​ហត្ថ​លេ​ខា​លើ​អនុ​ស្សារណៈ​យោគ​យល់​ជា​មួយ​ក្រុម​ហ៊ុន​កូ​កា​កូ​ឡា​ក្នុង​ការ​ផ្តល់​អ្នក​សំ​រប​សំ​រួល​សំ​រាប់​វគ្គ​ប​ណ្តុះ​ប​ណ្តាល​ដូច​ជា​ការ​អនុ​វត្ត​ផលិត​កម្ម​ល្អ​,​ផ្តល់​បន្ទប់​នៅបរិ​វេណ​ក្រុម​ហ៊ុន​សំ​រាប់​ការ​បណ្តុះ​ប​ណ្តាល​និង​ការ​សំ​រប​សំ​រួល​ផ្សេងៗ​ទៀត​,​ផ្តល់​ដំ​ណើរ​ទស្សន​កិច្ច​សិ​ក្សា​និង​ដក​ស្រង់​បទ​ពិ​សោធន៍​នៅ​ក្រុម​ហ៊ុន​សំ​រាប់​មន្ត្រី​ក្រ​សួង​ឧ​ស្សា​ហកម្ម​និង​សិប្ប​កម្ម​ឬ​សំ​រាប់​សហ​គ្រាស​នា​នា​តាម​រយៈ​ក្រ​សួង​និង​ ការ​ផ្តាស់​ប្តូរ​ពត៌​មាន​ប​ច្ចេក​ទេស​ឯក​សារ​ការ​បោះ​ពុម្ព​ផ្សាយ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative