តាម​ចែ​ចង់​មនុ​ស្ស​ស្រី​របៀប​ណា​ដើ​ម្បី​ឲ្យ​នាង​ស្រ​លាញ់​

តាម​ចែ​ចង់​មនុ​ស្ស​ស្រី​ម្នាក់​មិន​ពិ​បាក​ទេ តែ​តាម​ស្រ​លាញ់​មនុ​ស្ស​​ស្រី​ម្នាក់​ និង​ទទួ​ល​បាន​ក្តី​ស្រ​លាញ់​ពី​នាង​ត្រ​លប់​មក​វិញ ​ទើប​ជា​រឿង​ពិ​បាក​ និង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ​ប្រ​សិន​ជា​សុ​ភាព​បុរ​ស​ទាំង​ទ្បាយ​ មិន​ចេះ​វិ​ធី​សាស្រ្ត​ទាក់​ទាញ​ការ​​ចាប់​អា​រម្មណ៍​ពី​នាង​។​

007 copyតើ​ធ្វើ​ដូច​ម្តេច​ដើ​ម្បី​ស្រ​​លាញ់​ម​នុស្ស​ស្រី​ម្នាក់​ឲ្យ​បាន​ជោគ​ជ័យ​?​ លោក​ច្រា​យ​ ចំ​ណាន​អ្នក​និ​ព​ន្ឋ​សៀវ​ភៅ​និ​យាយ​ពី​ជី​វិត​អា​ពាហ៍​ពិ​ពាហ៍​ និង​ស្នេ​ហា​និង​ជា​អ្នក​សង្កេត​ពី​ដំ​ណើរ​វិ​វិត្តន៍​របស់​ស​ង្គម​ បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំព័រ​សុខ​ភាព​ដឹង​​​​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ដើម្បី​ស្រ​លាញ់​មនុ​ស្ស​ស្រី​បាន​ជោគ​ជ័យ​ អ្នក​ត្រូវ​ប្រ​កាន់​នូវ​គោល​ការណ៍​មួយ​ចំ​នួន​​ដូច​ជា​

ត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​ជា​អ្នក​ណា​ឲ្យ​ច្បាស់​

ការ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ ព្រោះ​នៅ​ពេល​យើ​ង​ស្គាល់​ពី​ខ្លួន​​ឯង​ច្បាស់​ហើយ​ យើង​នឹង​ដឹង​ពី​សម​ត្ថ​ភាព​ខ្លួន​យើង​ ធៀប​ជា​មួយ​មនុស្ស​ស្រី​ដែល​ខ្លួន​កំ​ពុង​ពេញ​ចិត្ត​។ ​បើ​យើង​ជា​អ្នក​ក្រី​ក្រ​ ហើយ​ទៅ​ស្រ​លាញ់​ម​នុស្ស​ស្រី​ក្នុង​​ត្រ​កូល​អភិ​ជន​ នោះ​ពិត​ជា​រឿង​លំ​បាក​មួយ ​ព្រោះ​សង្គម​នេះ​មនុ​​ស្ស​​ឲ្យតំ​លៃ​ទ្រព្យ​សម្បត្តិ​លើស​ពី​គុណ​សម្បត្តិ​ដ​ទៃ​ទៀត។​

និ​យាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា ​​មនុស្ស​ប្រុស​ក្រី​ក្រ​មិន​អាច​ដ​ណ្តើ​ម​យក​បេះ​ដូង​ពី​កូន​អ​ភិ​ជន​បាន​នោះ​ទេ ​ពួក​គេ​ក៏​ទ​ទួល​បាន​ការ​ចាប់​អា​រម្មណ៍​​ផង​ដែរ​ ប្រ​សិន​ជា​មាន​រូប​រាង​សង្ហារ​ មាន​ចំ​ណេះ​ដឹង​ខ្ពង់​ខ្ពស់ ​និង​អត្ត​ចរិក​ល្អ​។​

ត្រូវ​ចេះ​ស្រ​លាញ់​ខ្លួន​ឯង​

ពាក្យ​ស្រ​លាញ់​ខ្លួន​ឯង​នៅ​ទី​នេះ ​គឺ​សំ​ដៅ​ដល់​​បុរស​ដែល​ចេះ​តុប​តែង​ខ្លូន​សម​រម្យ​ កាត់​ក្រ​ចក​ដៃ​ក្រ​ចក​ជើង​បាន​ស្អាត​បាត​ ព្រោះ​មនុស្ស​ស្រី​ដែល​ឆ្លាត​វៃ ​និង​រហ័ស​រហួន​ ពួក​គេ​អាច​ពិ​និត្យ​ពី​ចរិ​ក​របស់​អ្នក​ និង​តាំង​ពី​ក្រ​ចក​ដៃ​ជើង​ទ្បើង​ទៅ។​

ត្រូវ​បង្ហាញ​ពី​ភាព​ជា​មនុ​ស្ស​ចេះ​ទទួល​ខុស​ត្រូវ​

ចំ​ណុច​នេះ​សំ​ខាន់​មែន​ទែន​ ព្រោះ​មនុស្ស​ស្រី​ស្រ​លាញ់​មនុ​ស្ស​ប្រុស​ ដែល​ចេះ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​និ​យា​យ​ស្តី​ ក៏​ដូច​ជា​ក្នុង​ពេល​បំ​ពេញ​ការ​ងារ​ ឬ​ទ​ទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​គ្រួ​សារ​ជា​​ដើម​។​

ត្រូវ​បង្ហាញ​ពី​ភាព​ជា​មនុ​ស្ស​មាន​អត្ត​ច​រិក​ល្អ​

ការ​មាន​ចរិក​​ឬក​ពា ​និង​អត្ត​ច​រិក​ថ្លៃ​ថ្នូរ​ ពិត​ជា​គុណ​សម្បត្តិ​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​ ព្រោះ​មនុ​ស្ស​ស្រី​ប្រ​សិន​ជា​នាង​ផ្តល់​ឳ​កាស​ឲ្យ​អ្នក​ នាង​ពិត​ជា​នឹង​លួច​ស​ង្កេ​ត​ពី​អត្ត​ច​រិក​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ដូ​ច្នេះ​ប្រ​សិន​ជា​អត្ត​ច​រិក​របស់​អ្នក​ល្អ​ និង​អាច​ទទួល​យក​បាន​នោះ​នាង​អាច​ពិ​ចារ​ណា​លើ​អ្នក​មិន​ខាន​។​

ប​ង្ហាញ​ពី​ចិត្ត​ទូ​លាយ

​ប្រ​សិន​ជា​អ្នក​មាន​ពេល​ញុំា​អា​ហារ​ជុំ​គ្នា​នៅ​ខាង​ក្រៅ ​អ្នក​ត្រូវ​តែ​ដើរ​តួ​ជា​អ្នក​ចំ​ណាយ​ប្រាក់​ និង​​បើក​ការ​បូប​ប្រាក់​របស់​អ្នក​ដោយ​ភាព​ជឿ​ជាក់​។​ អ្នក​មិន​ត្រូវ​អ្នក​ដាក់​កា​បូប​ក្រោម​តុ ​ហើយ​ដក​យក​ប្រាក់​ម្តង​​មួយ​ស​ន្លឹកៗ​ដើ​ម្បី​ឲ្យ​ប្រាក់​គេ​នោះ​ទេ​។​

ទោះ​ជា​អ្នក​មាន​ប្រាក់​ច្រើន​យ៉ាង​ណា​ក៏​ដោយ ​ប្រ​សិន​ជា​អ្នក​នៅ​ដក​ប្រាក់​បែប​អឹម​អៀ​ន​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​ នោះ​ពិត​ជា​ចំ​ណុច​ខ្សោយ​របស់​អ្នក​ ព្រោះ​មនុស្ស​ស្រី​ខ្លះ​​ឆ្លាត​ណាស់ ​នាង​ចេះ​សង្កេត​តាំង​ពី​រឿង​តូច​តាច​បែប​នេះ​ទ្បើង​។​

ត្រូវ​ជឿ​លើ​និ​ស្ស័យ​

​មនុស្ស​ខ្លះ​ជួប​គ្នា​មាន​រឿង​ជា​ច្រើន​និ​យាយ​គ្នា​ ដូច​​ស្គាល់​គ្នា​តាំង​ពី​ជាតិ​មុន​អញ្ចឹង​ ប៉ុ​ន្តែ​មនុស្ស​ខ្លះ​ពេល​ជួប​គ្នា​មិន​មាន​រឿង​អី​និ​យាយ​សោះ ​ដូច​ជា​មិន​ដឹង​ចាប់​ផ្តើម​ពី​កន្លែង​ណា ​និង​ធ្វើ​ដូច​ម្តេច​ដើ​ម្បី​ឲ្យ​មាន​ភាព​ស្និទ្ឋ​ស្នាល​ជា​ដើម​។ ​មនុស្ស​​ខ្លះ​ពេល​និ​យាយ​ចេញ​មក​ហាក់​មិន​គួរ​ឲ្យ​ចូល​ចិត្ត​ ឬ​ឃើញ​មុខ​ភ្លាម​ហាក់​គ្មាន​និ​ស្ស័យ​ជា​ដើម​ ប៉ុ​ន្តែ​ជួន​កាល​និ​ស្ស័យ​ក៏​អាច​បង្កើត​ស្នេ​ហា​ទ្បើង​បាន​ដែរ​។​

ដូច​នេះ​មាន​តែ​ពេល​វេ​លា​ទេ​ដែល​អាច​ប្រាប់​អ្នក​បាន​ថា ​តើ​អ្នក​អាច​ដើរ​លើ​ផ្លូវ​នោះ​ជា​មួយ​គ្នា​បាន​យូរ​ដល់​ក​ម្រិត​ណា ​និង​អាច​ឈាន​ដល់​ដំ​ណាក់​កាល​ អា​ពាហ៍​ពិ​ពាហ៍​ឬ​អត់​ វា​អា​ស្រ័យ​លើ​ការ​សេព​គប់​របស់​អ្នក​ ដូ​ច្នេះ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​កុំ​​ឲ្យ​ការ​ណាត់​ជួប​លើក​ទី១​ ក្លាយ​ជា​ការ​ជួប​គ្នា​លើក​ចុង​ក្រោយ​។​

009 (1) copyត្រូវ​ស្វែង​យល់​ពី​ចិត្ត​នាង​

​នេះ​ជា​ចំណុច​ស្លាប់​រស់​ក្នុង​ទំ​នាក់​ទំ​នង​របស់​អ្នក​ ដោយ​សារ​ថា​គ្មាន​មនុស្ស​ណា​មិន​ចាប់​អារ​ម្មណ៍ ​និង​មិន​ចូល​ចិត្​តមនុស្ស​ ដែល​យល់​ពី​ចិត្ត​របស់​ខ្លួន​ទ្បើយ​ ព្រោះ​ជា​ចិត្ត​សាស្រ្ត​មិន​ថា​មនុស្ស​ប្រុស​ ឬ​មនុស្ស​ស្រី​ទេ ​តែង​តែ​ចង់​បាន​មនុស្ស​ចេះ​យល់​ចិត្ត​ខ្លួន​ ដឹង​ពី​ចំ​ណូល​ចិត្ត​ខ្លួន​ និង​ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​នៅ​ពេល​នាង​រីក​​រាយ​ និង​ដឹង​ពី​អ្វី​ដែល​នាង​ត្រូវ​ការ​នៅ​ពេល​នាង​ឯ​កា​នោះ​ទ្បើយ​។​

ហេតុ​នេះ​អ្នក​ត្រូវ​តែ​សង្កេត​ពី​ចិត្ត​របស់​នាង​ថា ​នាង​ជា​មនុស្ស​បែប​ណា ​នាង​ចូល​ចិត្ត​អ្វី​ជា​ដើម​ ឧ​ទា​ហរណ៍ ​មនុស្ស​ស្រី​ឆ្នាស់​ឆ្នើម​ជា​មនុស្ស​ដែល​ភាគ​ច្រើ​ន​រ៉ឹង​មាំ​តែ​ពី​សប្បក​ក្រៅ​ប៉ុ​ណ្ណោះ​ តែ​តា​ម​ការ​ពិត​នាង​ជា​មនុស្ស​ឯ​កា ​ត្រូវ​ការ​ខ្នង​​ប​ង្អែក​ និង​ត្រូវ​ការ​អ្នក​យល់​ចិត្ត​នាង​ ចេះ​លួង​លោម​នាង​ច្រើន​ជាង​នា​រី​ដ​ទៃ។​

ប្រ​សិន​ជា​នាង​ជា​មនុស្ស​ចូល​ចិត្ត​អាន​ប្រ​លោម​លោក ​គឺ​ត្រូវ​ដឹង​ថា​នាង​​ជា​មនុស្ស​មាន​ច​រិក​អណ្តែត​អណ្តូង​ ដែល​ពេល​ខ្លះ​នាង​មិន​ដឹង​ថា​ខ្លួន​ត្រូវ​ការ​អ្វី​ពិត​​ប្រា​​​កដ​ទ្បើយ​។ ​ហេតុ​នេះ​អ្នក​អាច​ដើរ​តួ​ជា​ទី​ប្រឹ​ក្សា​របស់​នាង​ លួង​លោម​នាង​ ​និង​ឧ​ស្សាហ៍​លើក​ទឹក​ចិត្ត​នាង​ជា​ដើម​។​

ប្រ​សិន​ជា​អ្នក​យល់​ពី​អា​រម្មណ៍​របស់​នាង​ ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ និង​នាង​មាន​​ចំ​​ណូល​ចិត្ត​បែប​ណា ​អ្នក​ទទួល​បាន​ជោគ​ជ័យ​រហូត​ដល់​៥០​ភាគ​រយ​រួច​ទៅ​​ហើយ​។​

ត្រូវ​ឧ​ស្សាហ៍​សរ​សើរ​នាង​

គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​មិន​ត្រូវ​ការ​ពាក្យ​សរ​​សើរ​នោះ​ទ្បើយ​ ហេតុ​នេះ​អ្នក​ត្រូវ​សរ​សើរ​នាង​ឲ្យ​បាន​ញឹក​ញាប់ ​នៅ​ពេល​បាន​ជួប​មុខ​នាង​ ប៉ុ​ន្តែ​អ្នក​ក៏​ត្រូវ​កែត​ម្រូវ​នាង​ដោយ​ភា​សា​ទន់​ភ្លន់​ផង​ដែរ​ ប្រ​សិន​ជា​នាង​ស្លៀក​សម្លៀក​បំ​ពាក់​ដូច​ជា​មិន​សូវ​ចុះ​ចំ​ណោម​ ឬ​សម្លៀក​បំ​ពាក់​ខុស​វ័យ​របស់​នាង ​ឬ​និ​យាយ​ស្តី​មិន​សម​រម្យ​​ជា​ដើម​។​

វិ​ធី​កែត​ម្រូវ​ដាច់​ខាត ​មិន​ត្រូវ​និ​យាយ​បន្តុះ​បង្អា​ប់​នាង​ជា​ដាច់​ខាត ​តែ​ត្រូវ​លើក​សរ​​សើរ​នាង​ផង ​និង​ឆ្លៀត​កែ​ត​ម្រូវ​នាង​ក្នុង​ពេល​ដំ​ណាល​គ្នា​ ឧ​ទា​ហរណ៍ ​អូន​ស្លៀក​សម្លៀក​បំ​ពាក់​នេះ​ស្អាត​ណាស់ ​តែ​បង​គិត​ថា​សម្លៀក​បំ​ពាក់​នេះ​ប្រ​សិ​ន​ជា​ស្លៀក​ចូល​រួម​ពិ​ធី​ខុស​ពី​នេះ​ល្អ​ជាង​ និ​ង​ថ្លៃ​ថ្នូរ​ជាង​ ដូច​នេះ​អូន​គួរ​ស្លៀក​បែប​នេះ​ទើប​សម​ជាង​ បើ​យើង​ទៅ​ក​ម្ម​វិ​ធី​ដូ​ច្នេះ​។​

ត្រូវ​ធ្វើ​ជា​មនុស្ស​កំ​ប្លុក​កំ​ប្លែង​

គ្មាន​មនុស្ស​ណា​មិន​ចូល​ចិត្ត​សំ​ណើច​នោះ​ទេ​ ដូ​ច្នេះ​ដើ​ម្បី​ធ្វើ​ឲ្យ​នាង​មាន​អារ​ម្មណ៍​កក់​ក្តៅ ​ស​ប្បាយ​រីក​រាយ​ ពេល​បាន​នៅ​ជិត​អ្នក​ អ្នក​គួរ​តែ​ចេះ​កំ​ប្លុក​កំ​ប្លែង​ខ្លះៗ​ ទោះ​ជា​អ្នក​មិន​ចេះ​ក៏​ដោយ​  ព្រោះ​ការ​និ​យាយ​ដោយ​គ្មាន​ទឹក​ដម​របស់​អ្នក​ ក៏​អាច​ធ្វើ​ឲ្យ​នាង​ផ្ទុះ​សំ​ណើច​បាន​ ហើយ​សំ​ណើច​អាច​ជម្រុះ​អស់​ទុក្ខ​កង្វល់​​ និង​ធ្វើ​ឲ្យ​នាង​ចាប់​អា​រម្មណ៍​នឹង​អ្នក​កាន់​តែ​ច្រើន​។​

​ជូន​ពរ​ឲ្យ​ការ​តាម​ស្រ​លាញ់​មនុស្ស​ស្រី​របស់​អ្នក​ ទ​ទួល​បាន​លទ្ឋ​ផល​ជោគ​​ជ័យ​ ប្រ​សិន​ជា​អ្នក​​មាន​បំ​ណង​ស្រ​លាញ់​នាង​ពិត​ប្រា​កដ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative