ក្នុង​​មួយ​ឆ្នាំ​​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​មាន​​កុ​មារ​​សំ​រាក​​ពេទ្យ​​ប្រ​មាណ​១​ម៉ឺន​​នាក់​​មាន​៥០​%​ក្រី​ក្រ​

នា​យក​​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​បាន​​មាន​ប្រ​សា​សន៍​ថា ​នៅ​​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​ក្នុង​មួយ​ឆ្នាំៗ​មាន​​កុ​មារ​​មក​​ទ​ទួល​​ពិ​គ្រោះ​​ជំ​ងឺ​​​ពី​៨​ម៉ឺន​​ទៅ​១២​ម៉ឺន​​នាក់​​និង​​សំ​រាក​​ព្យា​បាល​​ពី​៧​ពាន់​​ទៅ​១​ម៉ឺន​​នាក់​។

-ជំងឺគ្រុនឈាម copyលោក​​វេជ្ជ​បណ្ឌិត​ញឹប​ អ​ង្គា​បុស្ស​​ បាន​បន្ត​ឲ្យ​ដឹង​ថា​​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​បច្ចុ​ប្បន្ន​នេះ​​ជា​​គ្រឹះ​ស្ថាន​សា​ធារ​ណៈ​រដ្ឋ​បាល​​ដែល​​បំ​រើ​ការ​​សំ​រាប់​​ព្យា​បាល​​ជំ​ងឺ​​កុ​មារ​​ចាប់​ពី​​កើត​​រហូត​ដល់​​អា​យុ​១៥​ឆ្នាំ​​គ្រប់​​ស្រ​ទាប់​វណ្ណៈ​​មិន​​រើស​អើង​​អ្នក​មាន​​អ្នក​ក្រ​​មិន​​ប្រ​កាន់​ពូជ​សា​សន៍​​មិន​​ប្រ​កាន់​​និ​ន្នា​ការ​​ន​យោ​បាយ​​ចាប់​តាំង​ពី​​ឆ្នាំ​១៩​៨០​មក​​ម្លេះ​។​នៅ​ពេល​​ចាប់​ផ្តើម​​ដំ​ណើ​ការ​​ជា​​លើក​ដំ​បូង​​មន្ទីរ​ពេទ្យ​​មា​ន​ការ​​ឧ​បត្ថ​ម្ភ​​ជា​​ឱ​សថ ​ស​ម្ភារៈ​​បរិ​ក្ខា​​​ពី​​អង្គ​ការ​​ ទ​ស្សន​​ពិ​ភព​លោក​​អន្តរ​ជាតិ​។​ប៉ុ​ន្តែ​​ចាប់​តាំង​ពី​​ឆ្នាំ​១៩​៩៥​អង្គ​ការ​​នេះ​​បាន​​កាត់​បន្ថ​យ​​ជំ​​នួ​​យ​របស់​ ខ្លួន​២០​% ​ជា​​រៀង​រាល់​ឆ្នាំ​​រហូត​ដល់​​ប​​ញ្ច​ប់​​ជំ​នួយ​​ទាំង​ស្រុង​​នៅ​​ឆ្នាំ​២​០​០​០​។លោក​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ចា​ប់​ពី​​ឆ្នាំ​២០​០០​មក​​រហូត​មក​ដល់​​ស​ព្វ​​ថ្ងៃ​​មន្ទីរ​ពេទ្យ​​បាន​ទ​ទួល​​ថវិ​កា​​ពី​​រាជ​រដ្ឋា​ភិ​បាល​​ដែល​មាន​​ក្រ​សួង​សុ​ខា​ភិ​បាល​​និង​​ក្រ​សួង​​សេដ្ឋ​កិច្ច​​និង​​ហិរ​ញ្ញ​វត្ថុ​​ជា​​អា​ណា​ព្យា​បាល​។​

លោក​​នា​យក​មន្ទីរ​ពេទ្យ​​បាន​​ប​ន្ថែម​ថា​​ក្នុង​​រយៈ​ពេល ​៣​៣​ឆ្នាំ​​ក​ន្លង​មក​នេះ ​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​បាន​សំ​រេច​​ភារ​កិច្ច​​ជួយ​សង្គ្រោះ​​ជី​វិត​​កុ​មារ​ បាន​​យ៉ាង​ច្រើន​ ជាក់​ស្ដែង​​អ​ត្រា​​មរណ​ភាព​​ក្នុង​​មន្ទីរ​ពេទ្យ​​បាន​​ថយ​ចុះ​​ពី​៨​%​ក្នុង​​ទ​សវត្ស​​ឆ្នាំ​៨០​ មក​​នៅ​ត្រឹម​៤​%​ក្នុង​​ទស​វត្ស​​ឆ្នាំ​៩០ ​ហើយ​​សព្វ​ថ្ងៃ​នេះ​​នៅ​ត្រឹម​០.​៧​%​ប៉ុ​ណ្ណោះ​។​ ដោយ​ឡែក​​អត្រា​​ស្លាប់​​នៃ​​ជំ​ងឺ​គ្រុន​ឈាម​​ធ្លាក់​​ចុះ​មក​​នៅ​ត្រឹម​០.​៣៧​%​។​

លោក​​បាន​លើក​ឡើង​​រ​បា​យ​​ការណ៍​​មក​​ប​ញ្ជាក់​ថា​​នៅ​​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​ក្នុង​ឆ្នាំៗ​មាន​​កុ​មារ​​មក​​ទ​ទួល​​ពិ​គ្រោះ​​ជំ​ងឺ​​ពី​៨​ម៉ឺន​​ទៅ​១​២​ម៉ឺន​​នាក់​​និង​​សំ​រាក​​ព្យា​បាល​​ពី​៧​ពាន់​​ទៅ​១​ម៉ឺន​​នាក់​។​ក្នុង​ចំ​ណោម​​អ្នក​ជំ​ងឺ​​សំ​រាក​​ព្យា​បាល​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​មាន​​ជាង​៥០​%​ជា​​កុ​មារ​​ក្រី​ក្រ​។​កុ​មារ​​ដែល​​សំ​រាក​​ព្យា​បាល​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​ភាគ​ច្រើន​​​​ជា​​ជំ​ងឺ​​ផ្លូវ​ដ​ង្ហើម​​និង​​ជំ​ងឺ​​គ្រុន​​​ឈាម​​ជា​ដើម​។

​លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា​បច្ចុ​ប្បន្ន​នេះ​ស្ថាន​ភាព​ទូ​ទៅ​របស់​កុ​មារ​ចូល​មក​ពិ​និត្យ​ពិ​គ្រោះ​ជំ​ងឺ​និង​ព្យា​បាល​ជំ​ងឺនៅ​ក្នុង​មន្ទីរ​ពេទ្យ​ឃើញ​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​គត់​សំ​គាល់​ដែល​តំ​រូវ​ឲ្យ​មន្ទីរ​ពេទ្យ​ចាំ​បាច់​អ​ភិ​វឌ្ឍន៍​នូវ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​នា​នា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឲ្យ​កាន់​តែ​មាន​សោ​ភណ្ឌ​ភាព​និង​រៀប​ចំ​ឲ្យ​មាន​ជា​បន្ទប់​វី​អាយ​ភី​ស្រស់​ស្អាត​សំ​រាប់​បំ​រើ​តាម​សេច​ក្តី​ត្រូវ​ការ​របស់​អតិ​ថិ​ជន​ដែល​មាន​ជី​វភាព​ធូរ​ធារ​ដែល​មាន​បន្ទប់​ម្នាក់​ឯង​ផង​និង​ពីរ​នាក់​ផង​។​

លោក​វេជ្ជ​បណ្ឌិត​ញឹប​ អង្គា​បុស្ស បាន​ពន្យល់​ថា«​ខ្ញុំ​យល់​ថា​ការ​ព្យា​បាល​ជំ​ងឺ​ដោយ​ការ​ប្រើ​ប្រាស់​ឪ​សថ​តែ​មួយ​មុខ​វា​មិន​គ្រប់​គ្រាន់​នោះ​ទេ​វា​ទាម​ទារ​នូវ​បរិ​ស្ថាន​នៅ​ជុំ​វិញ​ស្អាត​ផង​ដែរ​។​អ​ញ្ចឹង​ហើយ​បាន​ជា​យើង​រៀប​ចំ​សួន​ច្បារ​ស្អាត​ទី​ធ្លា​ធំ​ទូ​លា​យដោយ​មាន​ដាក់​របស់​របរ​សំ​រាប់​ឲ្យ​កុ​មារ​មក​លេង​និង​លំ​ហែ​កាយ​និង​ស្រូប​យក​ខ្យល់​អា​កាស​ដើ​ម្បី​ឲ្យ​ជំ​ងឺ​ឆាប់​ជា​សះ​ស្បើយ​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative