គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៨​ធ្នូ​ប​ណ្តាល​ឲ្យ​ស្លាប់​មនុ​ស្ស​៨​នាក់​និង​រ​បួស​៣៣​នាក់​

នា​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ ​ឆ្នាំ​២០​១៤ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស ​១៨​លើក​ (​យប់ ​០៨​លើក​),​ មាន​មនុ​ស្ស​ស្លាប់​ ០៨​នាក់​ (​ប្រុស​)​ រង​របួស​ធ្ងន់​ ២២​នាក់ ​(​ស្រី​ ០៥​នាក់)​ និង​រង​របួស​ស្រាល ​១២​នាក់ ​(ស្រី​ ០៣​នាក់​)​ ។​

04_01_2011_HOUR_TRAFICE  copyយោង​តាម​របាយ​ការ​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៨​លើក ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២៣​គ្រឿង​ ក្នុង​នោះ​ម៉ូ​តូ ​១៧​គ្រឿង​,​ រថ​យន្ត​ធុន​តូច ​០៤​គ្រឿង​,​ យាន​ផ្សេងៗ​ ០២​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង ​០៣​នាក់ ​។ ​ប្រ​ភព​ខាង​លើ ​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មូល​ហេតុ​ដែល​ប​ណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ប​ណ្តាល​មក​ពី​ ក​ត្តា​ល្បឿន​ ០៧​លើក​,​ មិន​គោ​រព​សិទ្ធ​ ០២​លើក​,​ មិន​ប្រ​កាន់​ស្តាំ​ ០១​លើក​,​ ប្រ​ជែង​គ្រោះ​ថ្នាក់​ ០២​លើក,​ បត់​គ្រោះ​ថ្នាក់ ​០១​លើក​​,​ ស្រ​វឹង ​០២​លើក,​ ក្មេង​រត់​ឆ្លង​ផ្លូវ​ ០១​លើក,​ ក​ត្តា​យាន​យន្ត​ ០១​លើក​ និង​ប​ញ្ហា​សុខ​ភាព​ ០១​លើក​ ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​ ២៤​នាក់​ (​យប់ ​១៣​នាក់​)​ ។​

ចំ​ពោះ​រថ​យន្ត​ ដែល​ទ​ទួល​រង​ការ​ផាក​ពិ​ន័យ ​នៅ​អង្គ​ភាព​ នា​ថ្ងៃ​ទី​០៨ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​ចំ​នួន​ ៤​២​០​គ្រឿង​ គឺ​រថ​យន្ត​ទេស​ចរណ៍​គ្រួ​សារ​ ៦០​គ្រឿង​, ​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ១​២​៥​គ្រឿង,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច ​៧៨​គ្រឿង​ និង​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​១​៥​៧​គ្រឿង ​។ ​រថ​យន្ត​ទាំង​អស់​ខាង​លើ ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់​ នៅ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​ ៣​៥​៧​គ្រឿង​,​ នៅ​អ​ធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ១​៤​គ្រឿង​ និង​នៅ​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​ ៤​៩​គ្រឿង ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative