តើ​នឹង​មាន​អ្វី​កើត​ឡើង​ ចំ​ពោះ​កុ​មារ​កម្ពុជា​បើ​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា​ មិន​ដំ​ណើរ​ការ​នៅ​ថ្ងៃ​អា​ទិត្យ​

តើ​នឹង​មាន​អ្វី​កើត​ឡើង​ ចំ​ពោះ​កុ​មារ​បើ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មិន​ដំ​ណើរ​ការ​នៅ​ថ្ងៃ​ អា​ទិត្យ​។​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ​បេ​អាត​ រីចឆ្នឺ​ប្រ​ធាន​ និ​ងជា​ស្ថាប​និក​ នៃ​មន្ទីរ​ពេទ្យ​គន្ធ​ បុប្ផា​ នៅ​ក្នុង​លិ​ខិត​មួយ​ច្បាប់​ របស់​លោក ​ដែល​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​ មន្ទីរ​ពេទ្យ​ សម្រាប់​ថ្ងៃ​អា​ទិត្យ​កន្លង​មក​នេះ។​

5040_3 copyលោក​បាន​លើក​ឡើង​បន្ត​ថា ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដែល​ជា​ពេទ្យ​ជួយ​ស​ង្រ្គោះ​កុ​មារ​តូចៗ​ នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ នា​ពេល​បច្ចុ​ប្បន្ន​ កំ​ពុង​ តែ​ខ្វះ​ខាត​ប្រាក់ ​ក្នុង​ការ​ទ្រ​ទ្រង់​ពេទ្យ​ទៀត​ហើយ​ ដោយ​ស្នើ​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ គួរ​តែ​ត្រៀម​ថវិ​កា ​សម្រាប់​មន្ទីរ​ពេទ្យ​ ​។​

ក្នុង​លិ​ខិត​នោះ​លោក​ បាន​លើក​ឡើង​ថា ​«​ថ្ងៃ​អា​ទិត្យ​ មាន​កុ​មារ​ឈឺ​ធ្ងន់​ចំ​នួន​ ១​៩​៣​នាក់ ​ត្រូវ​បាន​ដាក់​ ឲ្យ​សម្រាក់​ព្យា​បាល ​នៅ​មន្ទីរ​ពេទ្យ​។​ មាន​៦​៨​នាក់ ​ត្រូវ​ចូល​ទៅ​កន្លែង​ស​ង្រ្គោះ​បន្ទាន់​ ដែល​ក្នុង​នោះ​មាន​១​៩​ករណី​ ជា​កុមារ​ដែល​មាន​ របួស​ក្បាល​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​ធ្វើ​ការ​វះ ​កាត់​ជា​បន្ទាន់​»​ ។​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មន្ទី​រ​ពេទ្យ​ ខេត្ត​សៀម​រាប​ វេជ្ជ​បណ្ឌិត​ផ្នែក​វះ​កាត់​ធ្វើ​ការ​ពេញ ​៨​ម៉ោ​ង ហើ​យ​ពេទ្យ​ ក៏​នៅ ​តែ​ធ្វើ​ការ​ដ​ដែល​ ស​ម្រាប់​ថ្ងៃ​អា​ទិត្យ​ ដោយ​បុគ្គ​លិក​ទាំង​អស់​ ត្រូវ​យាម​ប្រ​ចាំ​ការ​រាល់​៤​ថ្ងៃ​ម្តង​ ​។​

លោក​ បេ​អាត​ រីច​ឆ្នឺ​ បាន​រៀប​រាប់​ទៀត​ថា​ រាល់​ការ​ព្យា​បាល​ទាំង​អស់​ ​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ​ ហើយ​ពុំ​មាន​គ្រួ​សារ​ អ្នក​ជំ​ងឺ​ ណា​ម្នាក់​បង់​ថ្លៃ​វះ​កាត់​ និង​ការ​ព្យា​បាល​សង្រ្គោះ​បន្ទាន់​ទេ ​។​

ប្រ​ធាន​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា​រូប​នេះប​ន្ថែ​ម​ថា ​«​នៅ​ល្ងា​ច​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ខ្ញុំ​បាន​លេង ​ភ្លេង​សែល​ឡូ​ជា​លើក​ទី​៨​៣​៨​ របស់​ខ្ញុំ​ ដោយ​រៀប​រាប់​អំ​ពី​មន្ទីរ​ពេទ្យ​ផង​​ នៅ​សាល​ប្រ​ជុំ ​ខេត្ត​សៀម​រាប​។​

៨​៥​ភាគ​រយ​ នៃ​ថ​វិ​កា​ជា​ង​ ៤០​លាន​ដុ​ល្លា​រ​ ក្នុង​មួយ​ឆ្នាំ​ របស់​យើង​នៅ​តែ​បាន​មក​ ពី​ការ​បរិ​ច្ចាគ​ស​ប្បុ​រស​ ជា​ឯក​ជន​នៅ​ឡើយ​ ​។​ រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ​គួរ​តែ​ត្រៀម ​ថវិ​កាស​ម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ សម្រាប់​ពេល​ខាង​មុខ​ នៅ​ពេល​ដែល​ខ្ញុំ​ពុំ​អាច​លេង​សែល​ឡូ​បា​ន​ទៀត»​។​

សូម​បញ្ជាក់​ថា ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ កំ​ពុង​ព្យា​បាល​កុមារ​ពី ​៨០ ​ភាគ​រយ​ ទៅ​ ៨​៥​ភាគ​រយ​ ​នៃ​កុ​មារ​ កម្ពុជា​ទាំង​អស់​  មាន​ករណី​គ្រុន​ឈាម ​៩២​ ភាគ​រយ​ ។ ក្នុង​នោះ​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​ចូល​រួម​ចំ​ណែក​ ជួយ​បាន​តែ​១​ភាគ​រយ ​ប៉ុ​ណ្ណោះ ​។ ​កុ​មារ​រាប់​ពាន់​នាក់​ អាច​នឹង​ជួប​ហា​និ​ភ័យ ​ដល់​ជីវិ​ត ​​បើពុំ​បាន​ដា​ក់​ឲ្យ​សម្រាក​ព្យា​បាល ​នៅ​ក្នុង​មន្ទី​រពេទ្យ ​គន្ធ​បុប្ផា។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative